Connect with us

សេដ្ឋកិច្ច

G7 គ្រោង​ជួប​​ពិភាក្សា​អំពី​ហានិភ័យ​ពាណិជ្ជកម្ម​សកល​ ក្រោយ​អាមេរិក​ដាក់​​ពន្ធ​​ធ្ងន់​ធ្ងរ​​លើ​ចិន​

បានផុស

នៅ

រដ្ឋ​មន្ត្រីក្រសួង​​សេដ្ឋកិច្ច​អ៊ីតាលី​​ លោក ចៃអិនខារឡូ ជីអរហ្គេទី​​ (Giancarlo Giorgetti) បាន​​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​​ថា​ ក្រុម​ប្រទេស​អភិវឌ្ឍន៍​ទាំង​៧​ (G7) ​​គ្រោង​នឹង​ជួប​​ពិភាក្សា​គ្នា​នៅ​សប្ដាហ៍​ក្រោយ​ អំពី​ហានិភ័យ​នៃពាណិជ្ជកម្ម​សកល​ ក្រោយ​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ពន្ធ​​យ៉ាង​​ធ្ងន់​ធ្ងរ​លើ​ចិន​។  ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ជីអរហ្គេទី និយាយប្រាប់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​មីឡង់​ ​ថា​ កិច្ច​ប្រជុំ G7 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​​ទី​ ២៤-២៥ ខែ​ឧសភា​នេះ នៅ​ទីក្រុងStresa ភាគខាងជើងនៃប្រទេសអ៊ីតាលី​ ​ ដោយ​មាន​ការ​ចូល​រួម​ពី​រដ្ឋ​មន្រ្តី​​ហិរញ្ញវត្ថុ​ពី​គ្រប់​សមាជិក​របស់​ប្លុក​ ​ ​ដែល​ពួក​​គេ​នឹង​ពិភាក្សា​គ្នា​ អំពី​ «​ការ​បែក​បាក់​នៃ​ពាណិជ្ជកម្ម​ពិភព​លោក​ ជាមួយ​នឹង​​វិធានការដ៏​តឹង​តែង​​ចុង​ក្រោយរបស់​រដ្ឋាភិបាល​​ដោយ​រដ្ឋាភិបាល​អាមេរិក​​ប្រឆាំង​នឹង​ប្រទេស​ចិន​»។​  ​​

រដ្ឋ​មន្រ្តីដដែល​បន្ត​ថា​៖ «​សង្រ្គាមពាណិជ្ជកម្ម​កំពុង​ដំណើរ​ការ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​តាន​តឹង​ភូមិ​សាស្ត្រ​នយោបាយ​​»​ ហើយ​អឺរ៉ុប​នៅ​តែ​ត្រូវ​ការ​​បង្ហាញ​ពី​តួនាទី​របស់​ខ្លួន​​​ក្នុង​សេណារីយ៉ូផ្លាស់​ប្ដូរ​​​​បែប​នេះ​។

គួរ​គូស​បញ្ជាក់​ថា​ ក្រោម​ភាព​តាន​តឹង​ពាណិជ្ជកម្ម​ជាថ្មី​ ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃដិន​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​ ​​រួម​មាន​អាគុយ​រថយន្ត​អគ្គិសនី​ (EV) ​បន្ទះ​ឈីប​ ​​ផលិត​ផល​វេជ្ជ​សាស្រ្ត​ ដែកថែប​ និង​រ៉ែ​សំខាន់​ៗ​ផ្សេង​ទៀត​។ ​​​

​ចំណាត់​ការ​ធ្វើ​ឡើង​ ក្នុង​​គោល​បំណង​លើក​ទឹក​ចិត្ត​ប្រទេស​ចិន​ឱ្យ​ «​លុប​បំបាត់​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​​ភាព​គ្នា​របស់​ខ្លួន​ ​​ទាក់​ទង​នឹង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ កម្មសិទ្ធិ​បញ្ញា​ និង​ការ​ច្នៃ​ប្រឌិត​ជា​ដើម​​»។ ​ចិន​ដែល​ចោទ​ថា​ ចំណាត់​ការ​អាមេរិក​រំលោភ​លើ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ បាន​និយាយ​ថា​ ខ្លួន​នឹង​ឆ្លើយ​តប​គ្រប់​មធ្យោបាយ​ចាំ​បាច់​ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​ខ្លួន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម