Connect with us

សេដ្ឋកិច្ច

Uber សម្រេច​កិច្ច​ព្រម​ព្រៀង​ ១,២ ប៊ីលាន​ដុល្លារ​ គ្រប់​គ្រង​លើ​ជំនួញ​សេវា​កម្ម​ដឹក​ជញ្ជូនអាហារ​ Foodpanda តៃវ៉ាន់

បានផុស

នៅ

​​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អាមេរិក​ Uber បាន​ចុះ​​កិច្ច​​ព្រម​ព្រៀង​តម្លៃ​ ១,២៥ ប៊ីលាន​ដុល្លារ ជាមួយ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អាល្លឺម៉ង់​ Delivery Hero ដោយ​នឹង​គ្រប់​គ្រង​លើ​ជំនួញ​សេវា​កម្ម​ដឹក​ជញ្ជូនម្ហូប​អាហារកម្មង់​តាម​អនឡាញ​​​ Foodpanda ​​ នៅ​កោះ​តៃវ៉ាន់​។ នេះ​បើ​តាម​ការ​​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្មី​ស្រឡាង​នេះ​ ក្រុម​ហ៊ុន​ Uber ​​នឹង​កាន់​កាប់​អាជីវកម្ម​ Foodpanda ​នៅ​​តៃវ៉ាន់​ក្នុង​តម្លៃ​ ៩០០ លាន​ដុល្លារ​ជា​សាច់​ប្រាក់​  ​​និង​ទិញ​ ភាគហ៊ុនថ្មី​ចំនួន​ ៣០០ លាន​ដុល្លារ​ ​របស់​ Delivery Hero ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ Foodpanda។ ​

ក្រុម​ហ៊ុន​អាមេរិក​ដដែល​ រំពឹង​ថា​ ការ​ទិញ​យក​នឹង​​​​ធ្វើ​ឱ្យ​ខ្លួន​ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​​ ១៥០​ លាន​ដុល្លារបន្ថែម​ពី​លើ​​​​ប្រាក់​ចំណេញ​ស្នូល​​នៃ​​អាជីវកម្ម​​ដឹក​ជញ្ជូន​​របស់​ខ្លួន​ ក្នុង​រយៈ​ពេល១​​ឆ្នាំ​នៃ​ការ​បិទ​កិច្ច​ព្រម​ព្រៀង ទំនង​ជា​នៅ​​ឆមាស​ទី​​១​នៃ​ឆ្នាំ​ ២០២៥​។  ​

គួរ​គូស​បញ្ជាក់​ថា​ កិច្ច​​ព្រម​ព្រៀង​រវាង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ទាំង​២ ធ្វើ​ឡើង​ខណៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូនម្ហូប​អាហារ​នៅ​អាស៊ី​​​ជា​ច្រើន ​កំពុង​ប្រឈម​មុខ​នឹង​​កម្រិត​ចំណូល​ស្ដួច​ស្តើង ​​ដោយ​សារ​តែ​ការ​ចំណាយ​ខ្ពស់​​លើ​​ការ​បញ្ចុះ​តម្លៃ​ និង​ការ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​​ ដើម្បី​​រក្សា​អ្នក​ប្រើ​ប្រាស់​ដែលក្បិតក្បៀត​​ការ​ចំណាយ​ដោយ​សារ​តែ​អតិផរណា​ និង​សម្ភាធ​តម្លៃ​នៃ​ការ​រស់​នៅ​ ទោះ​បី​ជា​សេវា​កម្ម​ដឹក​ជញ្ជូន​​បាន​ស្ទុះ​ងើប​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ​ក្ដី​។ ​

ទ្វីប​អាស៊ី​ បាន​ក្លាយ​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ក្រុមហ៊ុន​ Delivery Hero បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ ៤ ប៊ីលាន​ដុល្លារ​នៅ​កូរ៉េខាង​ត្បូង​ក្នុង​ឆ្នាំ​ ២០១៩​។ យ៉ាង​ណា​មិញ​ ក្រុម​ហ៊ុន​​បាន​ និង​កំពុង​​ព្យាយាម​ដក​​ទ្រព្យ​​មួយ​ចំនួនរបស់​ខ្លួន​​​ចេញ​ពី​​តំបន់​ ដើម្បី​បង្កើន​ប្រាក់​ចំណេញ​។​

ជុំ​វិញ​កិច្ច​​​ព្រម​ព្រៀង​ថ្មី​ជាមួយ​​ក្រុម​ហ៊ុន​ Uber នាយក​ប្រតិបត្តិ​ និង​ជា​សហស្ថាបនិក​នៃ​ក្រុ​មហ៊ុន​ Delivery Hero ​លោក​ Niklas Ostberg ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការ​ណ៍​​ថា​​៖ «​​យើង​ត្រូវ​ផ្តោត​លើ​ធន​ធាន​របស់​យើង​លើ​ផ្នែក​ផ្សេងៗ​​ទៀត​នៃ​​អាជីវកម្ម​សកល​របស់​យើង​​ ដែល​យើង​មាន​អារម្មណ៍​ថា​យើង​អាច​មាន​ឥទ្ធិពល​ធំ​បំផុត​សម្រាប់​​អតិថិជន​ អ្នក​លក់​ និង​អ្នក​ជិះ​»​។

​កន្លង​មក​ ក្រុម​ហ៊ុន​ Delivery Hero ​ក៏​ចង់​លក់​អាជីវកម្ម​ Foodpanda ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ ដើម្បី​​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​។​ ​យ៉ាង​ណា​មិញ​ ក្រុ​មហ៊ុន​បាន​និយាយ​កាល​ពី​ខែ​កុម្ភៈ​ថា​ ខ្លួន​បាន​បញ្ចប់​ការ​ពិភាក្សា​​លើ​ការ​​លក់​​នៃ​ប្រតិបត្តិការ​ទាំង​នោះ​ហើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម