Connect with us

ជីវិតកម្សាន្ដ

បង្ហាញខ្លួននៅកម្រាលព្រំក្រហម Cannes លើកណា ក៏តារាចិន Gong Li តែងភ្លេចលាបក្រែម

បានផុស

នៅ

កាលពីថ្ងៃទី ១៤ ខែឧសភា Gong Li មានវត្តមាននៅក្នុងពិធីបើកកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី ៧៧ នៅប្រទេសបារាំង។ នាង​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​ VIP ឲ្យចូល​រួម​ការ​បញ្ចាំង​រឿង “Le Deuxieme Acte” តារា​ស្រី​ចិន​រូប​នេះ​បាន​ស្លៀក​រ៉ូប​ដៃ​វែង​ដែល​មាន​ដើម​ទ្រូង​រាង​អក្សរ​ V ​ធ្វើ​ឡើង​ដោយ​ឈុត​យ៉ាង​ប្រណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាង​នេះក្ដី​ នេះជាលើកទី២០ ហើយ ដែលសម្រស់កើតក្នុងឆ្នាំ ១៩៦៥ បានចូលរួមនៅទីក្រុង Cannes ប៉ុន្តែរាល់ពេលដែលនាងតុបតែងខ្លួនបែបស្ទីលផ្ទាល់ខ្លួន តារាស្រីរូបនេះកម្រប្រើក្រែមលាបមាត់ពណ៌ឆើតឆាយណាស់។ ដែលនេះហាក់បីដូចជាស្ទីលប្រចាំខ្លួន និងមិនផ្លាស់ប្តូរអស់រយៈពេលជាច្រើនឆ្នាំ។

ទោះបីជាត្រូវបានអញ្ជើញឲ្យទៅទីក្រុង Cannes ជាច្រើនដងក៏ដោយ ក៏មិនអាចបដិសេធបានថា សម្លៀកបំពាក់របស់ Gong Li តែងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរចនាចម្រុះ និងប្រណីតបំផុតដល់ភ្នែកទស្សនិកជន។

លើសពីនេះទៀតដែរ​ ការតុបតែងខ្លួនរបស់នាងគឺជាចំណុចរបត់ដ៏ធំមួយ ហើយធ្វើឲ្យតារាស្រីរូបនេះ តែងទទួលការចាប់អារម្មណ៍តាមរដូវកាលនីមួយៗនៃមហោស្រពភាពយន្តដ៏ធំបំផុតនៅប្រទេសបារាំង។ ជាពិសេស នាងក៏ជាប់ឈ្មោះ បុគ្គដែលរក្សាតំណែងជាម្ចាស់ក្សត្រីប្រចាំអាស៊ីនៅកម្រាលព្រំក្រហម Cannes ជាប់ៗគ្នារាល់ៗឆ្នាំផងដែរ៕

ក្រឡេកមកមើលរូបថតរបស់ Gong Li ចូលរួមរដូវកាល Cannes នីមួយៗ៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួអាសអាភាស Shu Qi បដិសេធមិនបរិភោគអាហារក្រោយម៉ោង ៦ ល្ងាច ដើម្បីរក្សារាងស្លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម