សេដ្ឋកិច្ច
ម៉ាឡេស៊ីវ៉ាដាច់ថៃ ក្លាយជាទីផ្សាររថយន្តធំបំផុតទី២នៅអាស៊ាន
ប្រទេសម៉ាឡេស៊ី បានវ៉ាដាច់ថៃ ក្លាយជាទីផ្សាររថយន្តដ៏ធំជាងគេបំផុតទី២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ី ដែលនេះគឺជារបត់ដ៏សំខាន់នៅក្នុងតំបន់ ដែលក្លាយជាទីប្រកួតប្រកួតប្រជែងគ្នាសម្រាប់ ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី។

កាសែតជប៉ុន Nikkei Asia បានចងក្រងទិន្នន័យលក់ ដែលចេញដោយក្រុមហ៊ុនលក់រថយន្តនៅក្នុងប្រទេសទាំង៣ បូករួមនឹងហ្វីលីពីន និងវៀតណាម ហើយរកឃើញថា តួរលេខនៃការលក់នៅម៉ាឡេស៊ីដែលឈរនៅលំដាប់លេខ ៣ អស់រយៈពេលជាយូរមកហើយនោះ បានវ៉ាដាច់លំដាប់លេខ២របស់ថៃ ក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នារហូតដល់ត្រីមាសដើមឆ្នាំ ២០២៤ នេះ។
យោងតាមសមាគមយានយន្តម៉ាឡេស៊ី ការលក់រថយន្តបានកើនឡើង ៥ ភាគរយនៅក្នុងត្រីមាសទី១ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ២០២ ២៤៥ គ្រឿង។ កំណើននេះ កើតឡើងបន្ទាប់ពីការកើនឡើង ១១ ភាគរយក្នុងឆ្នាំ ២០២៣។
ការលើកលែងពន្ធលើការលក់សម្រាប់យានជំនិះដែលផលិតក្នុងស្រុក ដែលជាផ្នែកនៃកញ្ចប់ជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បានជួយជំរុញការលក់ម៉ាករថយន្តជាតិ Perodua និង Proton ដែលរួមចំណែកទីផ្សារប្រហែល ៦០ ភាគរយ។ យោងតាមសមាគមយានយន្ត ការលើកលែងពន្ធបានចាប់ផ្តើមក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដឆ្នាំ ២០២០ ហើយទោះបីជាវាត្រូវបានដកចេញនៅពាក់កណ្ដាលឆ្នាំ ២០២២ ហើយក្ដី ក៏ការកក់ទុករថយន្តពីជំនាន់លើកលែងពន្ធ បានបន្តជំរុញតួលេខលក់នៅឆ្នាំ ២០២៣ ដែរ។ សមាគមនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ការចេញលក់ម៉ូដែលថ្មីជាច្រើន រួមទាំងរថយន្តអគ្គិសនី ជាមួយនឹងតម្លៃប្រកួតប្រជែងខ្លាំង បានជួយជំរុញការលក់»។

លោក Ivan Khoo ភ្នាក់ងារលក់រថយន្តម៉ាក Toyota នៅទីក្រុងកូឡាឡាំពួរ បានប្រាប់ Nikkei Asia ថា ការលក់ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ ២០២៤ មានភាពប្រសើរជាងការរំពឹងទុក។
ផ្ទុយទៅវិញ ការលក់នៅថៃបានធ្លាក់ចុះ។ ការលក់រថយន្តនៅប្រទេសថៃ ដែលកាន់កាប់តំណែងទី២ជាទីផ្សាររថយន្តធំជាងគេបំផុតទី២នៅអាស៊ាន ជាយូរមកហើយនោះ បានធ្លាក់ចុះរហូតដល់ ២៥ ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការលក់រថយន្តប្រចាំខែរបស់ប្រទេសថៃ បានធ្លាក់ចុះ ជាងគេប្រៀបធៀបនឹងរយៈពេលក្នុង១ឆ្នាំៗ ចាប់តាំងពីខែមិថុនា ឆ្នាំមុន ដោយសារតែការកើនឡើងនៃប្រាក់កម្ចីរថយន្តដែលមិនដំណើរការ និងការជាប់គាំងនៃអត្រាប្រើប្រាស់ទូទៅ។ យ៉ាងណាមិញ ការលក់រថយន្តអគ្គិសនីក៏កើនឡើង ដោយសារតែវត្តមានរបស់អ្នកផលិតចិន។
ការលក់រថយន្តនៅឥណ្ឌូណេស៊ី ក៏ខ្វះសន្ទុះផងដែរ ថ្វីត្បិតតែប្រទេសឈរនៅលំដាប់លេខរៀងទី១ក៏ដោយ។ ការលក់រថយន្តក្នុងត្រីមាសទី១ បានធ្លាក់ចុះ ២៤ ភាគរយ ធៀបនឹងឆ្នាំមុន ដោយសារអត្រាការប្រាក់បានកើនឡើង ដែលនាំឱ្យអ្នកប្រើប្រាស់បញ្ជៀសការទិញ។
គួរគូសបញ្ជាក់ថា ខណៈក្រុមហ៊ុនផលិតរថយន្តមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗទៀតប្រកួតប្រជែងគ្នាកាន់តែខ្លាំងនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ការឧបត្ថម្ភធន និងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា ជាកត្តាសំខាន់សម្រាប់ការលក់រថយន្តក្នុងតំបន់៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?