Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន មាន«បន្ទប់សុខភាពមន្ត្រី» សម្រាប់សង្គ្រោះមន្ត្រីដែលមានបញ្ហាសុខភាពក្នុងពេលបំពេញការងារ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះ បានដាក់សម្ពោធឱ្យប្រើប្រាស់«បន្ទប់សុខភាពមន្ត្រី» ដែលជាបន្ទប់សម្រាប់សង្គ្រោះមន្ត្រីដែលជួបប្រទះបញ្ហាសុខភាពចៃដន្យក្នុងពេលបំពេញការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីដែលរៀបចំឡើងនៅទីស្ដីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា  ថ្លែងដូច្នេះថា «បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋមដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាពជាយថាហេតុនៅក្នុងអំឡុងពេលនៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច»

តាមលោក នេត្រ ភក្ត្រា ការគាំពារមន្ត្រីដែលជាផ្នែកមួយដើម្បីឱ្យមន្ត្រីមានសុខភាពល្អ និងជួយសម្រាលការចំណាយរបស់មន្ត្រី។  លោកបានគូសបញ្ជាក់ថា សុខភាពមន្ត្រីជាកត្តាសំខាន់ដែលក្រសួងព័ត៌មានបានយកចិត្តទុកដាក់។ បន្ថែមពីការគាំពាររបស់រាជរដ្ឋាភិបាលតាមរយៈបេឡាសន្តិសុខសង្គម ប.ស.ស, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការផ្តល់ការគាំពារសុខភាពមន្ត្រី ដោយស្វះស្វែងរកដៃគូក្នុងការបញ្ចុះតម្លៃការពិនិត្យសុខភាពរបស់មន្ត្រីនិងក្រុមគ្រួសារ របស់គាត់ ក៏ដូចជាជូនដល់អ្នកកាសែតដែលបានចុះបញ្ជីត្រឹមត្រូវជាមួយមជ្ឈមណ្ឌលវិភាគវេជ្ជសាស្ត្រប៊ូយ៉ូមេឌិក។លោករដ្ឋមន្ត្រីក៏បានបង្ហើបឱ្យដឹងថា ជាប្រចាំក្រសួង ក៏បានផ្តល់ការឧបត្ថម្ភអង្ករ និងគ្រឿងឧបភោគបរិភោគប្រចាំខែដល់មន្ត្រីដែលជួបការលំបាកក្នុងជីវភាពប្រមាណ ៣០០ នាក់ក្នុងមួយខែៗ។

បន្ទប់សុខភាពមន្ត្រីដែលជាផ្នែកនៃការផ្តល់ប្រឹក្សាដល់មន្ត្រីមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំការដែលមន្ត្រីដែលមានបញ្ហាសុខភាពអាចមកទទួលសេវាដោយមិនគិតថ្លៃ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សៅ សំបូរ និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង និងជួយដល់ក្រសួងព័ត៌មានក្នុងការរៀបចំបន្ទប់សុខភាពមន្ត្រីសម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននិងកំពុងរៀបចំទារកដ្ឋានសម្រាប់ មន្ត្រីជាស្ត្រី និងកូនៗរបស់មន្ត្រីផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ការសិក្សា៖​ ចំនួនសត្វព្រៃធ្លាក់ចុះ ៧៣ ភាគរយក្នុងរយៈពេល​៥០ឆ្នាំចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចំនួនអ្នកស្លាប់នៅលីបង់កើនឡើង ខណៈរដ្ឋ​អារ៉ាប់​​​កំពុង​​ប្រឹងប្រែង​​​ដើម្បី​​បទឈប់បាញ់​

ជីវិតកម្សាន្ដ១ ម៉ោង មុន

សាយ ៖ MGI ជាវេទិកាផ្លាស់ប្តូរចែករំលែកវប្បធម៌ ជៀ សវាងការប្រែក្លាយទៅជាវេទិកាជម្លោះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែន និងលោកខាងលិច ត្រូវលុបចោលវិញ 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

[វិភាគអន្តរជាតិ​]​ អាមេរិក​និងរុស្ស៊ី​ដូច​ត្រៀមខ្លួន​​​សម្រាប់​​សង្គ្រាម​ធំ​ដោយ​យក​អ៊ីរ៉ង់​និង​អ៊ីស្រាអែល​​ជាកូន​អុក​

Sokha Hotels

ព័ត៌មានពេញនិយម