ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ ស្នើឲ្យ សារព័ត៌មានThe Cambodia Daily សុំទោសជាសាធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើឲ្យសារព័ត៌មាន ខេមបូឌាដេលី (The Cambodia Daily) ត្រូវធ្វើការសុំទោសជាសាធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់។

នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក លោក កត្តា អ៊ន បានលើកឡើងថា ការផ្សាយរបស់សារព័ត៌មាន ខេមបូឌាដេលី (The Cambodia Daily ) កាលពីយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ ជាការផ្សាយនូវព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ជាសាធារណៈមកលើថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយចោទប្រកាន់ថា ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាក់ព័ន្ធមុខរបរ បញ្ជូនពលករទៅធ្វើការនៅបរទេស និងមុខរបរផ្សេងៗ ទៀត។
លោក កត្តា អ៊ន លើកឡើងបន្តថា ការផ្សាយនេះ ជាការប្រឌិតនូវព័ត៌មាន និងប្រភពព័ត៌មាន ក្នុងចេតនាញុះញង់ឲ្យមានការយល់ច្រឡំ រើសអើង និងបំបែកបំបាក់មន្ត្រីរាជការ និងសង្គមជាតិ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងមន្ត្រី ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោក កត្តា អ៊ន ក៏បានស្នើឲ្យ សារព័ត៌មាន ខេមបូឌាដេលី (The Cambodia Daily) ត្រូវធ្វើការសុំទោសជាសាធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ ម្សិលមិញនេះ សារព័ត៌មាន ខេមបូឌាដេលី (The Cambodia Daily) បានធ្វើការចុះផ្សាយព័ត៌មានប្រឌិត ខុសវិជ្ជាជីវៈ និងប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ព្រមទាំងដាក់ខេបសិននៅលើឃ្លីបវីដេអូរបស់ខ្លួនថា «មន្ត្រីរដ្ឋាភិបាល ទម្លាយថា ប្រពន្ធដើម និងប្រពន្ធចុងលោក ហេង សួរ កាក់កបក្នុងមុខរបរនាំពលករទៅបរទេស ដោយសារមានប្តីជាខ្នងបង្អែក» ដែលទង្វើនេះ គឺជាចេតនាញុះញង់ឲ្យមានការយល់ច្រឡំ រើសអើង បំបែកបំបាក់មន្ត្រីរាជការ និង សង្គមជាតិ៕
អត្ថបទ ៖ ពិសី


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់