Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ស្នើឱ្យប្រតិភូខេត្តយូណាន ជំរុញភ្ញៀវទេសចរចិនមកលេងកម្សាន្តនៅកម្ពុជា

បានផុស

នៅ

នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ មន្ត្រីសាលាខេត្ត បានជួបធ្វើកិច្ចពិភាក្សាជាមួយប្រតិភូខេត្តយូណាន ដែលដឹកនាំដោយលោក លីវ ហុងជាន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុនីស្តខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សកុម្មុនីស្តចិន ក្រុងគុនមីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការ នៅសាលប្រជុំសាលាខេត្ត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក លី សារី បានលើកឡើងពីសក្តានុពល និងការងារសន្តិសុខ សុវត្ថិភាព របស់ខេត្ត ដែលរក្សាបានល្អជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងអ្នកមកវិនិយោគនៅខេត្តសៀមរាប។ លោកបានបញ្ជាក់ថា ក្រៅពីវិស័យ ទេសចរណ៍ ខេត្តសៀមរាបមានផ្ទៃដីកសិកម្មច្រើន ដែលនឹងបំពេញតម្រូវការជូនដល់អ្នកវិនិយោគ និងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកបញ្ជាក់ថា ខេត្តសៀមរាប និងខេត្តយូណាន មានសម្ព័ន្ធមេត្រីភាពនឹងគ្នា មានកិច្ចសហប្រតិបត្តិការបានល្អនឹងគ្នា។ ម៉្យាងទៀតខេត្តយូណាន ក៏មានក្រុមហ៊ុនវិនិយោគ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិនៅខេត្តសៀមរាប ព្រមទាំងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត។

លោកអភិបាលរងខេត្ត បានបន្តទៀតថា សាធារណរដ្ឋប្រជាមានិតចិន គឺជាដៃគូដ៏សំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ដែលជាមិត្តដែកថែប និងបានគាំទ្រចំពោះគំនិតផ្តួចផ្តើម (ខ្សែក្រវាត់ និងផ្លូវ) ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍ ឱ្យមានការរីកចម្រើន។ ក្នុងនោះដែរ លោកអភិបាលរងខេត្ត បានសំណូមពរដល់គណៈប្រតិភូ ក្នុងការជម្រុញដល់អ្នកវិនិយោគដើមី្បបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ និងជំរុញដល់ភ្ញៀវទេសចរចិនមកទេសចរណ៍នៅកម្ពុជា ជាពិសេស នៅខេត្តសៀមរាប និងធ្វើឱ្យកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តទាំងពីរ មានភាពរីកចម្រើនឡើង។

ចំណែក លោក លីវ ហុងជាន បានលើកឡើងពីគោលបំណងរបស់ខ្លួន ក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយ ខេត្តសៀមរាប ដែលតែងតែមានការទំនាក់ទំនង និងសហប្រតិបត្តិការល្អនឹងគ្នា។ ក្នុងនោះ លោកបានផ្តោតទៅលើវិស័យទេសចរណ៍ កសិកម្ម និង វិស័យវិនិយោគ នៅកម្ពុជា ជាពិសេស នៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍។ ទន្ទឹមនោះ លោកក៏បានលើកឡើងពី វិស័យសេដ្ឋកិច្ចរបស់ ខេត្តយូណាន ដែលបានពឹងផ្អែកលើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យដឹកជញ្ជូន។

លោកបន្តថា ខេត្តយូណាន គឺជាដៃគូរដ៏ល្អជាមួយខេត្តសៀមរាប ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការល្អនឹងគ្នា និងបានធ្វើការផ្លាប់ប្តូរប្រតិភូ ក្នុងការសិក្សាស្វែងយល់ពីគ្នាលើគ្រប់វិស័យ។ ម៉្យាងទៀតខេត្តយូណាន និង ខេត្តសៀមរាប មានសក្តានុពលប្រហាក់ប្រហែលគ្នា លើវិស័យទេសចរណ៍ ដោយខេត្តសៀមរាប សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ ហើយខេត្តយូណាន មានទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរដែលមានវ័យចំណាស់ ត្រូវពឹងផ្អែកតំបន់ធម្មជាតិព្រៃភ្នំ ដែលមានទឹកធ្លាក់ ប្រកបដោយធម្មជាតិ ដោយខេត្តយូណាន ជាខេត្តមានបទពិសោធន៍លើវិស័យទេសចរណ៍ទៀតផង។

ជាមួយគ្នានោះ លោកក៏បានទទួលនូវសំណូមពររបស់រដ្ឋបាលខេត្ត ក្នុងការជំរុញវិស័យទេសចរណ៍ និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចិន ចូលមកធ្វើទេសចរណ៍នៅខេត្តសៀមរាប។​ លោកសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ក៏ដូចប្រទេសទាំងពីរ នៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ (ខ្សែក្រវាត់ និងផ្លូវ) ហើយក៏ជាឆ្នាំការផ្លាស់ប្តូរប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរផងដែរ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម