Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបញ្ជាក់ ការដាក់អ្នកឆ្លងកូវីដ១៩ ថាជាអ្នកដំណើរ មិនដាក់ក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ”

បានផុស

នៅ

នៅថ្ងៃនេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានថ្លែងបង្ហាញពីភាពខុសគ្នារវាងករណីដាក់អ្នកឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរ ដោយមិនដាក់ក្នុងករណីអ្នកជំងឺពាក់ព័ន្ធក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ”។

ការចេញមកថ្លែងអះអាងភ្លាមៗបែបនេះ បន្ទាប់ពីមានមន្ទិលពីមហាជនអំពីចំនួននៃអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ក្រោយពីក្រសួងបានចេញសេចក្ដីប្រកាសនៅថ្ងៃនេះ ដោយបានរកឃើញអ្នកជំងឺឆ្លងកូវីដ១៩ ៦៥នាក់ដែលជាចំនួនឆ្លងកូវីដ១៩ដ៏ច្រើនជាងគេនៅកម្ពុជា ដែលមិនធ្លាប់មានជាង១មួយមកនេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន   រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការណ៍ដែលក្រសួងសុខាភិបាលដាក់អ្នកឆ្លងជំងឺកូវីដ១៩កំឡុងពេលនេះក្នុងប្រភេទជាអ្នកដំណើរបែបនេះ ដោយក្រសួងឈរលើមូលដ្ឋាន ពួកគាត់ជាអ្នកដំណើរ។

លោកស្រី ឱ វណ្ណឌីន ពន្យល់ថា៖ “ថ្វីដ្បិតតែពួកគាត់ជាធ្វើដំណើរចូលមករួចផុតពីចត្តាឡីស័ក គាត់នៅលេងនៅអីអ៊ីចឹង តែពួកគាត់នៅតែជាអ្នកដំណើរ ហើយនៅពេលពួកគាត់វិលត្រឡប់ទៅវិញ ពួកគាត់ត្រូវឱ្យធ្វើតេស្តដើម្បីវិភាគរកមាន ឬមិនមានវីរុសកូវីដ១៩ហ្នឹង។ អ៊ីចឹងនៅពេលណាពួកគាត់មកសុំវិញ្ញាបនបត្រហ្នឹង ហើយយើងរកឃើញពួកគាត់វិជ្ជមាន អ្នកហ្នឹងនៅតែដាក់ជាអ្នកដំណើរនៅឡើយ”។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា៖ “ហេតុអ្វីយើងអត់ដាក់ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”? ដោយសារយើងអត់មានស្រាវជាវឃើញពួកគាត់ហ្នឹងមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅឡើយទេ ព្រោះនេះគាត់មកធ្វើតេស្តរកមេរោគកូវីដដោយខ្លួនគាត់ មិនមែនក្រុមការងារចុះស្រាវជ្រាវឃើញថាពួកគាត់ជាអ្នកសង្ស័យ ហើយយើងយកគាត់ទៅធ្វើតេស្ត ហើយឃើញវិជ្ជមានអី គឺមិនមែនទេ”។

ដោយឡែកសម្រាប់តួលេខក្នុងសេចក្ដីប្រកាសដែលមានការលើកឡើងថាមិនត្រឹមត្រូវនោះ លោកស្រី ឱ វណ្ណឌីន បានសូមស្នើមហាជនយអានសេចក្ដីប្រកាសឱ្យអស់ ពីព្រោះក្នុងតារាងក៏មានការពន្យល់បញ្ជាក់ផងដែរ។

ទន្ទឹមគ្នានេះ លោកស្រី​ ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់គ្រប់មជ្ឈដ្ឋានដែលបានជួយគ្នាផ្ដល់មតិយោបល់កែតម្រូវនានាដើម្បីឱ្យមានទិន្ន័យជាក់លាក់ ដោយលោកស្រីបានបញ្ជាក់ថា រាល់ពេលទទួលបានមតិយោនោះ ក្រុមការងារតែផ្ទៀងផ្ទាត់ឡើងវិញ ពីព្រោះមនុស្សអ្នកធ្វើ តែគ្នាមិនបានសម្រាន្តមួយយប់ទល់ព្រឹក ហើយសូមយល់ សរីរាង្គមនុស្សមិនមែនម៉ាស៊ីនទេ។

រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលដដែលនេះ បានមានប្រសាសន៍ថា៖ “អ៊ីចឹងកន្លែងនេះ យើងទទួលស្គាល់ថាប្រហែលជាអាចមានចំណុចខ្វះខាតខ្លះ ប៉ុន្តែចំណុចខ្វះខាតទាំងនេះនឹងមានការកែតម្រូវ ប្រសិនជាការបញ្ចូល ឬបូកទិន្នន័យច្រឡំ ឬយ៉ាងណានោះ”។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥នាក់ថែមទៀត ក្នុងនោះមាន៥៨នាក់ជាកណីឆ្លងក្នុងសហគមន៍នៃ “ព្រឹត្តិការណ៍២០កុម្ភៈ” និងអ្នកជំងឺ៧នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៥៨នាក់ មានជនជាតិចិនចំនួន ៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សង្ហិបុរីម្នាក់ និងជប៉ុនម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេសហើយរកឃើញកូវីដ១៩ ចំនួន៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ផ្សេងទៀតជាជនជាតិចិន នៅខេត្តព្រះសីហនុ។

នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ ដែលជាស្ត្រីជនជាតិខ្មែរអាយុ១៩ឆ្នាំ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖

ធ្ងន់ធ្ងរ​បំផុតមិនធ្លាប់មាន ត្រឹមមួយ​ថ្ងៃ ឆ្លង ៦៥ នាក់

ស្ថានភាព​អ្នក​ភូមិ​ ៨០០ នាក់នៅព្រៃវែង ចូលរួម​មង្គលការ​ ពាក់ព័ន្ធ​​​ស្រ្តី​ឆ្លងកូវីដ ១៩ យ៉ាង​ម៉េច​ហើយ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤២ នាទី មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម