Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំពុង​ញាប់​ដៃ​ញាប់​ជើង​​ដឹក​អាវុធ​ឲ្យ​អ៊ុយក្រែន​យក​ទៅ​ច្បាំង

បានផុស

នៅ

លោក Antony Blinken បាន​និយាយ​​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​​ពន្លឿន​ការ​ដឹក​​ជញ្ជូន​សព្វាវុធ​ឲ្យ​ទៅ​អ៊ុយក្រែន​ ខណៈ​ដែល​រុស្ស៊ី​កំពុង​​​ធ្វើ​ការ​វាយ​លុក​ខ្លាំង​នៅ​ក្នុង​តំបន់ Kharkiv នៃ​ភាគ​ឦសាន​​ប្រទេស។ ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​​ឧសភា នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។

លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី កំពុង​សម្រុក​វាយ​បំបុក​ចូល​​តំបន់ Kharkiv ដោយ​ប្រើ​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​​​យ៉ាង​ខ្លាំង​ក្លា ហើយ​​​ដណ្ដើម​បាន​ការ​គ្រប់​គ្រង​​ភូមិ​មួយ​ចំនួន ដែល​នៅ​កៀក​បន្ទាត់​ព្រំដែន។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Blinken បាន​ប្រាប់​ទៅ​អ៊ុយក្រែន​ថា អាមេរិក​កំពុង​​ញាប់​ដៃ​ញាប់​ជើង​ខ្លាំង​ហើយ​​​ក្នុង​ការ​រៀបចំ​អាវុធ រថពាស​ដែក មីស៊ីល និង​ប្រព័ន្ធ​ខែល​ការពារ​​អាកាស ដើម្បី​ដឹក​​​ទៅ​ឲ្យ​កង​កម្លាំង​ជួរ​មុខ​​នៅ​​ព្រំដែន សម្រាប់​ការពារ​ជីវិត​កង​ទ័ព និង​ជន​ស៊ីវិល។ លោក​រដ្ឋមន្ត្រី​អាមេរិក បាន​បន្ត​ថា “​នៅ​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​រាល់​គ្នា ផ្តោត​សំខាន់​លើ​ស្ថានភាព​ដែល​នៅ​ភាគ​ខាង​កើត និង​ភាគ​ឦសាន ជាពិសេស​នោះ​គឺ​​​តំបន់ Kharkiv តែ​ម្ដង”។

បន្ថែម​​ពី​នេះ លោក Blinken ក៏​បាន​ប្រកាស​ពី​ថវិកា​ជំនួយ ២​ពាន់​លាន​ដុល្លារ​ផង​ដែរ​​សម្រាប់​អ៊ុយក្រែន ដើម្បី​យក​ទៅ​ទិញ​អាវុធ​ពី​​​​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ដទៃ​ទៀត ក៏​ដូចជា​យក​ទៅ​វិនិយោគ​នៅ​ក្នុង​​វិស័យ​ការពារ​ជាតិ។ ២​ពាន់​លាន​ដុល្លារ​នេះ បាន​មក​ពី​កញ្ចប់​ថវិកា​ចំណាយ​បន្ថែម​ចំនួន ១,៦​ពាន់​លាន​ដុល្លារ​​ ដែល​បាន​អនុម័ត​ដោយ​សភា​អាមេរិក ក្រោយ​ពី​​​ការ​ពន្យារ​ពេល​អស់​៦​ខែ​កន្លង​ទៅ និង ៤០០​លាន​ដុល្លារ​ទៀត មក​ពី​មូលនិធិ​ជំនួយ​​បរទេស FMF។

លោក Dmytro Kuleba រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​​និយាយ​ថា “នៅ​ពេល​ទាហាន​ថ្មើរ​ជើង​ ឬ​ក៏​ទាហាន​កាំភ្លើង​ធំ​អ៊ុយក្រែន មាន​​អ្វី​គ្រប់​យ៉ាង​ដែល​​​ពួក​គេ​ត្រូវការ នោះ​យើង​នឹង​ឈ្នះ។ តែ​រាល់​ពេល​ដែល​មាន​ការ​ពន្យារពេល​នៅ​ក្នុង​​ការ​ផ្គត់ផ្គង់ ឬ​ខ្វះ​ខាត យើង​នឹង​មិន​អាច​ឈ្នះ​បាន​ទេ”៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

អភិបាលខេត្តកំពតអំពាវនាវដល់យុវជនសាសនិកឥស្លាមគាំទ្ររាជរដ្ឋាភិបាលនិងចូលរួមថែរក្សាសុខសន្តិភាព

ព័ត៌មានជាតិ៥ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ស្នើ នាយទាហាន រក្សាអ្នកចាស់ បណ្ដុះអ្នកថ្មី ក្នុងជួរទ័ព

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

តម្លៃប្រេង​កើនឡើងពេលបើក​ការជួញដូរ​ ដោយ​សុទិដ្ឋិនិយម​លើ​គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចអាមេរិក​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អាយុ ៩០ ឆ្នាំមិនជាបញ្ហា ជីដូនអូស្ត្រាលីនៅតែមាំទាំ ធ្វើការគ្មានថ្ងៃឈប់សម្រាក

កីឡា៥០ នាទីutes មុន

ក្រុម​ខេត្ត​ស្វាយរៀង ប៉ះ ក្រសួង​មហា​ផ្ទៃ​ ដណ្តើម​ជើង​​ឯក​ពាន​សម្តេច ស ខេង ល្ងាចនេះ

Sokha Hotels

ព័ត៌មានពេញនិយម