Connect with us

សេដ្ឋកិច្ច

កម្ពុជា-អូស្ត្រាលីពន្លឿនគំរោងអភិវឌ្ឍសួន កសិ-ឧស្សាហកម្ម (AIP)

បានផុស

នៅ

ជាកិច្ចខិតខំប្រឹងប្រែងក្នុងបង្កើនភាពធន់ និងឧត្តមភាពប្រកួតប្រជែងឱ្យកាន់តែប្រសើរ​នៃសេដ្ឋកិច្ច​ រដ្ឋាភិបាលកម្ពុជា​ សហការជាមួយរដ្ឋាភិបាលអូស្ត្រាលីកំពុងពន្លឿន​គំរោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park–AIP) ដើម្បីកែច្នៃផលិតផលកសិកម្ម រួមមាន គ្រាប់ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីកាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ជួប​ពិភាក្សាការងារជាមួយមន្ត្រីជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)ស្តីពីគំរោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park) ហើយដែលកិច្ចពិភាក្សាបានផ្តោតជាចម្បងលើវឌ្ឍនភាពនៃការរៀបចំអភិវឌ្ឍគំរោង, ទិដ្ឋភាពគន្លឹះនៃគំរោង, ដំណើរការកិច្ចលទ្ធកម្ម, យន្តការស្ថាប័នសម្រាប់គ្រប់គ្រងគំរោង, ដំណើរការវាយតម្លៃ និងធាតុចូលពាក់ព័ន្ធផ្សេងៗទៀតដើម្បីឲ្យការអនុវត្តគំរោងនេះមានភាពគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់គណៈកម្មាធិការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា។

គណៈកម្មាធិការសម្របសម្រួលសម្រាប់ការសិក្សា និងអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា បានបើកកិច្ចប្រជុំលើកទី៣ នៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២២ ដែលខេត្តចំនួនបីត្រូវបានជ្រើសរើសសម្រាប់ការបង្កើតតំបន់ឧស្សាហកម្មគឺ​បាត់ដំបង កំពង់ស្ពឺ និង​កំពង់ធំ។

​យោងតាមការសិក្សាបឋមឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា AIP ត្រូវបានគេរំពឹងថានឹងផ្តល់បង្កើនចំណូលប្រមាណ ៥,១ពាន់លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១សែនកន្លែង ដែលជាងពាក់កណ្តាលជាស្ត្រី។

ស្ថានទូតអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីឧសភាឆ្នាំ២០២៣ថា កសិផលជាវត្ថុធាតុដើមមិនទាន់កែច្នៃរបស់កម្ពុជាប្រមាណ៩៥ត្រូវបានលក់​ទៅប្រទេសជិតខាងក្នុងអាស៊ាន​។ ស្ថានទូតក៏បានបង្ហាញថា ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី ស្រូវ ស្វាយ ចេក និងបន្លែសម្រាប់ទាំងទីផ្សារក្នុងស្រុក និងនាំចេញ កម្ពុជាត្រូវមានកន្លែងកែច្នៃកសិផលផ្ទាល់របស់ខ្លួន។

​ស្ថានទូតអូស្រ្តាលីបានបញ្ជាក់​ថា​៖ «​ដើម្បី​សម្រេច​បាន​នូវគោលដៅ​នេះ កម្ពុជា​ត្រូវ​ការ​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​កសិផល​របស់​ខ្លួន។ ហេតុដូច្នេះ​ហើយ​ជា​មូល​ហេតុ​ដែល​អូស្ត្រាលី​​។​AIP នេះនឹងផ្តល់ជូននូវកន្លែងកែច្នៃកសិ-ឧស្សាហកម្ម រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការកសាងសមត្ថភាព និងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រី».

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកសិផលចំនួន ៨,៤ លានតោនកាលពីឆ្នាំមុន ដោយទទួលបានប្រាក់ចំណូលប្រមាណ ៤,៣ ពាន់លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៣១ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៣៧ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម