Connect with us

សេដ្ឋកិច្ច

​​ ក្រុមហ៊ុន​ផ្គត់​ផ្គង់​ឧស្ម័ន​​នៅ​សៀងហៃ​ ​​សាង​សង់​កន្លែង​​កែ​ប្រែ​​​​កាក​សំណល់​ផ្ទះ​បាយ​ទៅ​ជាឥន្ធនៈ​សម្រាប់​នាវា​

បានផុស

នៅ

ក្រុមហ៊ុន​ Shenergy Group ​ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​ដ៏​សំខាន់​នៅ​ទីក្រុង​សៀងហៃ​ កំពុង​សាង​សង់រោង​ចក្រ​​ ដើម្បី​​កែ​ប្រែ​​​កាក​សំណល់​​ផ្ទះ​បាយ​ទៅ​ជា ​«​មេតាណុល​​បៃតង»​​  ដែល​គេ​យក​ទៅ​ប្រើ​ជា​ឥន្ធនៈ​នាវា​​ជំនួស​ឱ្យ​ឥន្ធនៈ​ដែល​បញ្ចេញ​កាបូន​ធ្ងន់​ធ្ងរ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​​របស់​កាសែត​ South China Morning Post។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុ​ប្រធាន​ក្រុម​ហ៊ុន​ Shenergy លោក​ Shi Pingyang  បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ ថា​ ​រោង​ចក្រ​ដែល​មាន​សមត្ថភាព​ផលិត​មេតាណុល​​បៃតង​ ពី​ ៧០ ០០០ ទៅ​ ១០០ ០០០ តោន​ ពី​សំណល់​ផ្ទះ​បាយ​ ​នឹង​សាង​សង់​រួច​រាល់​នៅ​ចុ​ង​ឆ្នាំ​ ២០២៥​។ ​

លោក​​បន្ត​​​ថា​​៖​ «​​យើង​​ចង់​​ប្រមូល​​សំរាម​​ផ្ទះ​បាយ​​បន្ថែម​​ទៀត​ ​ដើម្បី​​លើក​​កម្ពស់​​ការ​​អភិវឌ្ឍ​​បច្ចេក​ទេសបែប​នេះ​​​​​។ នៅ​ក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ដូច​ជា​ទីក្រុង​សៀងហៃ​ កាក​សំណល់​ផ្ទះ​បាយ​មួយ​ចំនួន​ធំ​ អាច​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ឱ្យ​បាន​ស្រួល​​បួល​ជាង​មុន​​ ដើម្បី​បន្ត​សេដ្ឋកិច្ច​កាន់​តែ​បៃតង​ក្នុង​តំបន់​​»។  

គួរ​គូស​បញ្ជាក់​ថា​ មេតាណុល​​បៃតង​ ត្រូវ​បាន​ចាត់​​ទុក​ថា​ជា​ឥន្ធនៈ​រាវ​ដែល​មាន​កាបូន​ទាប​ ដែល​អាច​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ក្នុងមធ្យោបាយ​​​​ដឹក​​ជញ្ជូន​​តាម​សមុទ្រ​។​ ខុស​ពី​មេតាណុល​​ធម្មតា​​ វា​ត្រូវ​បាន​ផលិត​ចេញ​ពី​ជីវម៉ាស​ប្រកប​ដោយ​និរន្តរភាព​​ ​ឬ​ពី​កាបូន​ឌីអុកស៊ីត​ និង​អ៊ីដ្រូសែន​ដែល​ផលិត​ពី​អគ្គិសនី​កកើត​ឡើង​វិញ​។​

​ចំណែក​ឯ​​កាក​សំណល់​ផ្ទះ​បាយ​ ដែល​គេ​ឱ្យ​ឈ្មោះ​ថា​​ ​កាក​សំណល់​សើម​នៅ​ក្នុង​ប្រទេស​ចិន​ដី​គោក​វិញ​  អាច​​កែ​ប្រែ​​ទៅ​ជា​ធន​ធាន​ផ្សេង​ៗ​ ដូច​ជា​ជី​កំប៉ុស​ ឬ​ប្រេង​ និង​ឧស្ម័ន​មេតាន​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឧស្សាហកម្ម​។​

លោក Shi ​បាន​ប្រាប់​ South China Morning Post ថា​ ក្រុម​ហ៊ុន​ ​Shenergy ​ដែល​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​ស្ទើរ​​តែ​​ក្នុង​ក្រុង​សៀងហៃ​ទាំង​មូល​ ​​មាន​បណ្តាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​សម្បើម​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​បច្ចេកទេស​ថ្មី​។ លោក​ថ្លែងថា​៖ «យើង​​មាន​​ទំនុ​ក​​ចិត្ត​ ​ក្នុង​​ការ​​ផលិត​​មេតាណុល​​​​បៃតង​ ​ក្នុង​​តម្លៃ​​ទាប​​ជាង​​ស្តង់​ដារ​​អន្តរជាតិ​»​។

​ទីក្រុង​សៀងហៃ ​ដែល​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ និង​ហិរញ្ញ​វត្ថុ​របស់​ចិន​ដី​គោក​ បាន​​ដឹក​នាំ​ចលនា​ដើម្បី​គ្រប់​គ្រង​​​កាក​សំណល់​ផ្ទះ​បាយ​​តាម​បែប​វិទ្យាសាស្ត្រ​ក្នុង​ឆ្នាំ​ ២០១១​ ក្រោម​គោល​បំណង​ធ្វើ​ឱ្យ​ការ​ប្រើ​ប្រាស់​ធន​ធាន​កាន់​តែ​ប្រសើរ​ឡើង​ និង​កាត់​បន្ថយ​ការ​បំពុល​។​

​ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០១៩​ ​ទីក្រុង​សៀងហៃ​បាន​នាំ​មុខ​គេ​ក្នុង​ចំណោម​ទីក្រុង​នានា​របស់​ប្រទេស​ចិន​ ក្នុង​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​តម្រៀប​កាក​សំណល់​ជា​កាតព្វកិច្ច​ ដែល​កាក​សំណល់​តាម​ផ្ទះ​ ត្រូវ​បែង​ចែក​ជា​ ៤ ប្រភេទ​គឺ​ សំរាម​សើម ​(​អាហារ​ដែល​នៅ​សេស​សល់​)​ សំរាម​ស្ងួត​ កាក​សំណល់​ដែល​អាច​កែ​ច្នៃ​ឡើង​វិញ​បាន​ និង​កាក​សំណល់​គ្រោះ​ថ្នាក់​។​

​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទីក្រុង​សៀងហៃ​ ក្នុង​ការ​កែ​លម្អ​វិធី​ដោះ​ស្រាយ​កាក​សំណល់​ បាន​ធ្វើ​​ឡើង​ចំ​ពេល​មាន​ការ​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត​ពី​​​លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជីនពីង​ Xi ​ដែល​សុំ​ឱ្យ​ប្រទេស​​​គ្រប់​គ្រង​កាក​សំណល់​របស់​ខ្លួន ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម