ព័ត៌មានអន្ដរជាតិ
TikTok ជាប់ជាម៉ាកយីហោ ដែលថ្លៃជាងគេបំផុតនៅចិន ឆ្នាំ២០២៤
ថ្វីត្បិតកំពុងជាប់មានជម្លោះជាមួយនិយ័តករអាមេរិកក្ដី ជំនួញរបស់ក្រុមហ៊ុន TikTok នៅទទួលបានកំណើនលូតលាស់គួរឲ្យកត់សម្គាល់ដដែល។ សម្រាប់ឆ្នាំ២០២៤ ចំណូល TikTok បានកើនឡើងប្រមាណ ២៨% ដែលនាំឲ្យម៉ាកយីហោក្រុមហ៊ុនបណ្ដាញសង្គមមួយនេះឈរនៅលំដាប់ថ្នាក់ទី១ ជាប់ជាក្រុមហ៊ុនចំណូលខ្ពស់ដាច់គេនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយទិន្នន័យដោយក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ និងវាយតម្លៃម៉ាកយីហោ Brand Finance របស់អង់គ្លេស កាលពីថ្ងៃទី៩ ខែឧសភា។
បើតាម Brand Finance បានឲ្យដឹងថា ក្រុមហ៊ុន TikTok បានវ៉ាដាច់ធនាគារចិន ICBC ក្លាយជាម៉ាកយីហោធំជាងគេបង្អស់នៅចិន ជាមួយប្រាក់ចំណូលខ្ទង់ ៨៤,២ពាន់លានដុល្លារ។ ដោយឡែក ធនាគារចិន ICBC ដែលនៅលេខរៀងទី២ មានកំណើនត្រឹមតែ ៣% ប៉ុណ្ណោះ ជាមួយចំណូលសរុប ៧១,៨ពាន់លានដុល្លារ។ ចំណែកឯលំដាប់ថ្នាក់ទី៣វិញ គឺបានទៅលើក្រុមហ៊ុនអគ្គិសនីរដ្ឋចិន State Grid ដែលមានប្រាក់ចំណូលសរុប ៥៨,៨ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ ២%។
ខាងក្រោមនេះគឺជាម៉ាកយីហោក្រុមហ៊ុនធំៗជាងគេទាំង១០នៅក្នុងប្រទេសចិន៖
១. ក្រុមហ៊ុនបណ្ដាញសង្គម TikTok
២. ធនាគារ ICBC
៣. ក្រុមហ៊ុនអគ្គិសនីរដ្ឋ State Grid
៤. ធនាគារ China Construction Bank
៥.ធនគារ Agricultural Bank of China
៦. ធនាគារ Bank of China
៧. ក្រុមហ៊ុនភេសជ្ជៈ Kweichow Moutai
៨. ក្រុមហ៊ុនធានារ៉ាប់រង Ping An
៩. ក្រុមហ៊ុនទូរសព្ទ China Mobile
១០. ក្រុមហ៊ុនបណ្ដាញសង្គម WeChat
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា