សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង ប្រាប់វិនិយោគិនកូរ៉េ កុំឱ្យបារម្ភពីសុវត្ថិភាព និងបរិយាកាសវិនិយោគនៅកម្ពុជា
នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសស្វាគមន៍វិនិយោគិនកូរ៉េដ៏មានសក្តានុពលមកកាន់ប្រទេសកម្ពុជា។
នាឱកាសនោះ អ្នកឧកញ៉ា បានបញ្ជាក់ពីឱកាសវិនិយោគជាច្រើន ដែលកំពុងរង់ចាំវិនិយោគិននៅក្នុងប្រទេសកម្ពុជា ដែលជាទីតាំងដ៏ស្វាហាប់ និងជាទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ានសម្រាប់ការនាំចេញ-នាំចូល។
អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងប្រាប់ដល់អ្នកវិនិយោគមួយចំនួនកុំឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅកម្ពុជា។ ក្នុងន័យនេះ អ្នកឧកញ៉ា បានពន្យល់ថា អ្នកវិនិយោគមួយចំនួនបានយល់ខុសពីសុវត្ថិភាពនៅកម្ពុជា ដោយសារបណ្តាញសារព័ត៌មានខ្លះ បានលើកឡើងមិនពិតពីតថភាពជាក់ស្តែងនៅកម្ពុជា។
ត្រង់ន័យនេះ អ្នកឧកញ៉ា ថ្លែងយ៉ាងដូច្នេះថា៖«សូមអញ្ជើញអ្នកវិនិយោគកូរ៉េ មកទទួលយកបទពិសោធន៍នៅក្នុងប្រទេសកម្ពុជា ហើយស្តាប់រឿងរ៉ាវជោគជ័យរបស់ក្រុមហ៊ុនកូរ៉េ ដែលដំណើរការនៅក្នុងប្រទេស ដែលកំពុងទទួលបានបរិយាកាសដ៏កក់ក្តៅ និងមានសុវត្ថិភាព»។
អ្នកឧកញ៉ា បានគូសបញ្ជាក់ពីទេសភាពនៅទីក្រុង និងការរីកចម្រើនរបស់ប្រទេស ជាមួយនឹងអគារខ្ពស់ៗ ផ្សារទំនើប ព្រមទាំងមានបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្លាំង ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញភាពរីកចម្រើន។
អ្នកឧកញ៉ា គិត ម៉េង ក៏បានសង្កត់ធ្ងន់លើសមត្ថភាពផលិតកម្មនាំចេញជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលធ្វើឱ្យក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគកូរ៉េ។ អ្នកឧកញ៉ា បានថ្លែងថា៖«ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី
សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបង្កើតបរិយាកាសស្វាគមន៍វិនិយោគិន និងការច្នៃប្រឌិតជាច្រើន»៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ