Connect with us

KPT+

ស្រ្តី ជប៉ុន អាយុ ១១០ឆ្នាំ ប្រាប់អាថ៌កំបាំងរស់បានយូរ មិនមែនការធ្វើលំហាត់ប្រាណមួយមុខ

បានផុស

នៅ

ការរក្សាអារម្មណ៍រីករាយ និងការទទួលទានអាហារជារៀងរាល់ថ្ងៃ គឺជាអាថ៌កំបាំងក្នុងការជួយគាត់ឲ្យរស់នៅមានអាយុដ៏កម្រ និងមានសុខភាពល្អ។ Yoshiko Miwa ជនជាតិអាមេរិកដើមកំណើតជប៉ុន បានប្រារព្ធខួបកំណើតគម្រប់ ១១០ ឆ្នាំរបស់នាងនៅក្នុងខែកុម្ភៈឆ្នាំនេះ។ នាង​ក៏​ជា​ជនជាតិ​ជប៉ុន​ចាស់​ជាងគេ​នៅ​អាមេរិក​សព្វថ្ងៃ​ដែរ។

ចែករំលែកអំពីរឿងនេះ គាត់បានសង្កត់ធ្ងន់ថា ការរក្សាអារម្មណ៍សប្បាយរីករាយ និងញ៉ាំគុយទាវជារៀងរាល់ថ្ងៃ គឺជាអាថ៌កំបាំងសម្រាប់អាយុវែង និងសុខភាពល្អរបស់លោកយាយ។ឮ

យោងតាម ​​NBC News បានដកស្រង់ថា លោកយាយមិនត្រឹមតែត្រូវសម្រាលកូនចំនួនបីដងប៉ុណ្ណោះទេ ជីវិតរបស់គាត់ក៏បានស៊ូទ្រាំនឹងព្រឹត្តិការណ៍សំខាន់ៗជាច្រើនផងដែរ ដូចជាការរីករាលដាលនៃជំងឺគ្រុនផ្តាសាយ​ ការហាមប្រាម Black Tuesday សង្គ្រាមលោកលើកទី ២ និងបានឃើញការស្លាប់របស់សមាជិកគ្រួសារជាបន្តបន្ទាប់ដូចជា ឪពុកម្តាយ បងប្អូន និងមិត្តភក្តិ។ ប៉ុន្តែលោកស្រី​ Miwa នៅតែមានសុទិដ្ឋិនិយម ដោយប្រកាន់ខ្ជាប់នូវច្បាប់ដ៏អស្ចារ្យមួយថា «កុំរស់នៅជារៀងរហូតក្នុងអតីតកាល»។

Alan Miwa កូនប្រុសរបស់លោកស្រី Miwa បាននិយាយថា ម្តាយរបស់គាត់មានបុគ្គលិកលក្ខណៈបែបប្រពៃណីជប៉ុន gaman (ការអត់ធ្មត់) ស៊ូទ្រាំនឹងរឿងមួយចំនួនដែលហួសកម្រិតដោយភាពអត់ធ្មត់ និងសេចក្តីថ្លៃថ្នូរ។ លោក​ក៏​បាន​បញ្ជាក់​ថា បុគ្គលិក​លក្ខណៈ​ដ៏​តឹងតែង​នេះ​បាន​ជួយ​ប្រជាជន​ជប៉ុន​ជំនាន់​ទី​ពីរ​ជាច្រើន​ ឲ្យ​មាន​ជីវិត​រស់នៅ​កាន់តែ​រីករាយ។

ឈ្មោះដើមរបស់លោកស្រី Miwa គឺ Yoshiko Tanaka ។ ឪពុកម្តាយរបស់គាត់គឺជាជនអន្តោប្រវេសន៍ជប៉ុនទៅអាមេរិក។ គាត់កើតនៅ Guadalupe រដ្ឋ California នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩១៤ និងជាកូនទី ៥ ក្នុងចំណោមកូន ៧ នាក់ ។

ទោះជាយ៉ាងណាក៏ដោយ ម្តាយ និងប្អូនប្រុសរបស់នាងបានស្លាប់នៅឆ្នាំ ១៩១៩។ ឪពុករបស់គាត់បានខិតខំថែទាំកសិដ្ឋានចិញ្ចឹមគ្រួសារដើម្បីចិញ្ចឹមកូនៗ ហើយបានបញ្ជូនលោកស្រី Miwa និងបងប្អូនបង្កើតរបស់គាត់ទៅរស់នៅក្នុងសាលាមត្តេយ្យមួយដែលត្រូវបានបង្កើតឡើងដោយវិហារពុទ្ធសាសនា Guadalupe ។ ក្រោយមក លោកស្រី Miwa បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺកឡេ ក្នុងឆ្នាំ ១៩៣៦ ជាមួយនឹងសញ្ញាបត្រផ្នែកធុរកិច្ច។ នៅឆ្នាំ ១០៣៩​ គាត់បានរៀបការជាមួយ Henry Miwa ដែលមានដើមកំណើតជប៉ុន ហើយយកនាមត្រកូលរបស់ប្តីខ្លួនឯង។

អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ នាង​និង​ស្វាមី​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ការងារ​នៅ​ក្នុង​វិស័យ​ដែល​ពួក​គេ​បាន​សិក្សា។ នៅពេលនោះ ប្តីរបស់នាងមានបណ្តុះកូនដំណាំផ្ទាល់ខ្លួន ហើយលោកស្រី Miwa ក៏ទទួលបានអាជ្ញាប័ណ្ណថែទាំនៅឆ្នាំ ១៩៦៣។ បន្ទាប់ពីរៀបការរួច គាត់មានកូនប្រុស ៣ នាក់ ចៅ ២ នាក់ និងចៅទួត ១ នាក់ មានកូនចៅជាច្រើនរស់នៅជាមួយគ្នាក្រោមដំបូលតែមួយ។ បន្ទាប់ពីចូលនិវត្តន៍ អ្នកស្រី Miwa បានរក្សាទម្លាប់ដើរ ៤ ម៉ាយជារៀងរាល់ព្រឹក។ នៅឆ្នាំ ១៩៩០ ក្នុងអាយុ ៧៦ ឆ្នាំ គាត់ក៏បានចូលរួមក្នុងការរត់ម៉ារ៉ាតុងដើម្បីបញ្ចប់ការប្រណាំងចម្ងាយ ២០គីឡូម៉ែត្រ ។ ជារឿយៗគាត់មានទម្លាប់ចូលចិត្តអានសៀវភៅ រៀបចំផ្កា គូររូបគំនូរជប៉ុន និងចំណង់ចំណូលចិត្តជាច្រើនទៀត រួមជាមួយនឹងការថែរក្សាសុខភាពផ្ទាល់ខ្លួនផងដែរ។

ទាក់ទងនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃលោកយាយបានគូសបញ្ជាក់ថា “កាលពីខ្ញុំនៅមតេយ្យ មេចុងភៅតែងតែធ្វើគុយទាវ ខ្ញុំតែងតែចូលចិត្តគុយទាវ ហើយរហូតមកដល់ពេលនេះ ខ្ញុំនៅតែចូលចិត្តញ៉ាំគុយទាវបែបប្រពៃណីជប៉ុន ដូចជាគុយទាវបំពង់ អ៊ូដុង រ៉ាមេន សូបា”។

យ៉ាងណាមិញ មេរៀនពីលោកយាយ​ Miwa មិនត្រឹមតែជាអាថ៌កំបាំងនៃការរស់នៅដ៏យូរអង្វែងប៉ុណ្ណោះទេ ថែមទាំងជាវិធីនៃជីវិតដែលគួរសិក្សា និងអនុវត្តតាមសម្រាប់យើងម្នាក់ៗផងដែរ។ សព្វថ្ងៃនេះ យោងតាមលោក Alan Miwa មានសុខភាពល្អ និងរស់នៅក្នុងមណ្ឌលថែទាំព្យាបាលពិការ និងចូលរួមក្នុងសេវាកម្មព្រះវិហារនៅថ្ងៃអាទិត្យ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ ៤ ពេលព្រឹក ជាកំណប់របស់មនុស្សដែលរស់នៅរហូតដល់ ១០០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម