Connect with us

ព័ត៌មានអន្ដរជាតិ

រថក្រោះអ៊ីស្រាអែល ច្រឡំដៃបាញ់សម្លាប់ទ័ពគ្នាឯង អស់មួយក្រុម 

បានផុស

នៅ

ទាហានអ៊ីស្រាអែលបានច្រឡំដៃ បាញ់រថក្រោះចំទ័ពគ្នាឯងមួយក្រុម បណ្តាលឲ្យស្លាប់ ៥នាក់ នៅក្នុងអ្វីដែលខ្លួនហៅថាជា គ្រោះថ្នាក់ដ៏អាក្រក់បំផុត ចាប់តាំងពីសង្គ្រាមជាមួយក្រុមហាម៉ាស ផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣។

(រូបថត៖ RTE)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីទ័ព៥នាក់ស្លាប់ ក៏នៅមាន៧នាក់ទៀតរងរបួសផងដែរ ដោយក្នុងនោះ មាន៣នាក់ ត្រូវរបួសធ្ងន់។

តាមសេចក្តីរាយការណ៍របស់ BBC, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃពុធទី១៥ខែឧសភា នៅក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សា ជាទីដែលកងទ័ពរបស់លោក Netanyahu កំពុងធ្វើសង្គ្រាមឥតដកដៃជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ 

(រូបថត៖ Getty)

សេចក្តីរាយការណ៍ដដែលបន្តថា ទ័ពទាំង៥នាក់ដែលបាត់បង់ជីវិត គឺសុទ្ធសឹងជាទ័ពមកពីកងវរសេនាតូចលេខ២០២ នៃកងពលតូចឆ័ត្រយោង ហើយមកទល់ពេលនេះ កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ IDF កំពុងបើកការស៊ើបអង្កេតដើម្បីរកឲ្យឃើញថាតើ ហេតុអ្វីបានជាពួកគេ ត្រូវរថក្រោះបាញ់ចំបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតបឋមរកឃើញថា ទាហានទាំងនោះ បានចូលកាន់កាប់អគារមួយ ក្នុងជំរំជនភៀសខ្លួន Jabalia ដែលមានចម្ងាយរាប់សិបម៉ែត្រពីរថក្រោះអ៊ីស្រាអែល ដែលក៏កំពុងឈរជើងនៅក្នុងតំបន់ដែរ។

(រូបថត៖ COURTESY)

សូមជម្រាបថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស កើតឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅពេលចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន សម្រុកចូលភាគខាងត្បូងប្រទេសអ៊ីស្រាអែល សម្លាប់មនុស្សប្រហែល១ ២០០នាក់និងចាប់ជាចំណាប់ខ្មាំង ២៥២នាក់ទៀត។

មិនទុកយូរឡើយ ​អ៊ីស្រាអែល បានបើកប្រតិបត្តិការសងសឹក ដោយ​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជិត ៣៥ ០០០ នាក់ និង​របួស​ជិត ៨ ម៉ឺន​នាក់ ដែលភាគ​ច្រើន​ជា​ជនស៊ីវិលស្លូតត្រង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមហាម៉ាស ថា បទឈប់បាញ់មិនអាចទៅរួច ដោយសារពាក្យសម្តីលោក បៃដិន ប៉ុន្មានម៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម