Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ កំពុងសិក្សាករណីសិស្សវិទ្យាល័យហ៊ុនសែនវាលរេញ ២នាក់ត្រូវដកមិនឲ្យប្រឡងថ្នាក់ជាតិ និងបាក់ឌុប៣ឆ្នាំ

បានផុស

នៅ


ក្រសួងអប់រំយុវជន និងកីឡាបានកំពុងពិនិត្យសិក្សាលំអិតករណីសិស្សរៀននៅវិទ្យាល័យហ៊ុនសែនវាលរេញនៅខេត្តព្រះសីហនុ ចំនួន២នាក់ ត្រូវគេដកបេក្ខភាពមិនឱ្យចូលរួមប្រឡងថ្នាក់ជាតិ និងប្រឡងសញ្ញាបត្របាក់ឌុប៣ឆ្នាំ
ដោយមូលហេតុថា គ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិនិត្យមើល និងសិក្សាលំអិតករណីសិស្សទាំង២នាក់ខាងលើនេះបន្ទាប់ពីមានគណនីហ្វេសប៊ុក ឈ្មោះ Lay Po ដែលជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្ហោះ និងសេរសេររៀបរាប់ថា លោកបានបំរើការជាគ្រូបង្រៀន២០ឆ្នាំ ហើយឆ្នាំនេះជាឆ្នាំទី២១ គឺប្លែកខ្លាំងតែម្ដងមានសិស្សថ្នាក់ទី១២ ចំនួន២រូប ត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងថ្នាក់ជាតិតាំងពីមុនចូលឆ្នាំខ្មែរ វ៉ាកងតូចទៅទៀតយ៉ាងស្ងាត់ៗគ្មានអ្នកដឹង។ សិស្សទាំង២នាក់ឈ្មោះ លី ប៊ុនលាង និង ធន់ សាន បានរៀន និងប្រឡងប្រចាំខែ និងឆមាសជាប់ជាបន្តបន្ទាប់នៅថ្នាក់ទី១០ និងទី១១ ហើយឆ្នាំនេះចូលរៀនថ្នាក់ទី១២ ជាប់លាប់រហូតដល់ពេលវ៉ាកងតូច។

គណនីហ្វេសប៊ុក ឈ្មោះ Lay Po បានសរសេរទៀតថា ការដកបេក្ខភាពនេះ មិនមែនធម្មតាទេ ឮថា មិនឱ្យគ្នាប្រឡងបាក់ឌុប ៣ឆ្នាំ ឯណោះ ដោយមូលហេតុពួកគេគ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។ លោកគ្រូចង់ឱ្យក្រសួងដោះស្រាយឱ្យពួកគាត់ឱ្យសមរម្យដើម្បីឱ្យមានទំនួលខុសត្រូវ និងមន្ត្រីពាក់ព័ន្ធ គឺថា បើដាក់ទោស ត្រូវដាក់ឱ្យយុត្តិធម៌
ទាំងមន្ត្រីពាក់ព័ន្ធផង កុំឱ្យពលរដ្ឋចំអកថា ធ្វើការយកតែល្អមើល។

ពាក់ព័ន្ធករណីខាងលើនេះ​ដែរ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៦ឧសភានេះថា «ករណីនេះ ក្រសួងអប់រំ យុវជន និងកីឡាបានទទួលព័ត៌មានហើយ និងកំពុងពិនិត្យសិក្សាលម្អិត»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម