Connect with us

ព័ត៌មានអន្ដរជាតិ

ចិន-រុស្ស៊ី ប្រកាសរួមកម្លាំង បើកសករាជថ្មី ប្រឆាំងអាមេរិក

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសុក្រទី១៧ខែឧសភា, ប្រធានធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសរួមកម្លាំងគ្នា បើកសករាជថ្មី នៃទំនាក់ទំនងមិត្តភាពយ៉ាងស្អិតរមួត និងបង្ហាញជំហរប្រឆាំងអាមេរិក ដែលគេចាត់ទុកថាជា បងធំឃ្លានសង្គ្រាម ដើរបញ្ឆេះភាពវឹកវរជុំវិញពិភពលោក។

លោក ពូទីន និង លោក ស៊ី (រូបថត៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ី បានក្រាលព្រំក្រហមខាងក្រៅវិមានមហាសាលប្រជាជន ស្វាគមន៍លោក ពូទីន យ៉ាងកក់ក្តៅជាទីបំផុត។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ទៅកាន់ទីក្រុងប៉េកាំងលើកនេះ មេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ប្រកាសបើកសករាជថ្មី ប្រឆាំងសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខជាច្រើន និងទស្សនៈរួមស្តីពីកោះតៃវ៉ាន់ និងអ៊ុយក្រែន ព្រមទាំងកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យានុយក្លេអ៊ែរសន្តិភាពថ្មីនិងហិរញ្ញវត្ថុថែមទៀតផង។

លោក ស៊ី ប្រាប់ទៅលោកពូទីនថា “ទំនាក់ទំនងចិន-រុស្ស៊ីនាពេលបច្ចុប្បន្ន គឺពិបាករកបានណាស់ ហើយភាគីទាំងពីរត្រូវតែស្រឡាញ់ និងថែទាំគ្នាទៅវិញទៅមក។ ប្រទេសចិនមានឆន្ទៈ ធ្វើការរួមគ្នាដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍ និងស្តារប្រទេសទាំងពីរឡើងវិញ ហើយធ្វើការរួមគ្នាដើម្បីលើកកម្ពស់ភាពត្រឹមត្រូវនិងយុត្តិធម៌នៅក្នុងពិភពលោក”។

លោក ពូទីន និង លោក ស៊ី (រូបថត៖ AP)

លើសពីនេះ លោក ស៊ី ប្រាប់លោកពូទីនទៀតថា ថ្នាក់ដឹកនាំទាំងពីរ មានឱកាសជំរុញឲ្យពិភពលោកផ្លាស់ប្តូរ ហើយនេះត្រូវបានក្រុមអ្នកវិភាគ មើលឃើញថា ជាការប៉ុនប៉ងប្រជែងឥទ្ធិពលលើពិភពលោក ដែលសហរដ្ឋអាមេរិកព្យាយាមគ្រប់គ្រង។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន ពេលនេះ កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ហោះទៅចិនផងដែរ ដើម្បីបង្ហាញក្តីកង្វល់អំពីការគាំទ្ររបស់ចិនដល់យោធារុស្ស៊ី។

លោក ពូទីន និង លោក ស៊ី (រូបថត៖ Xinhua)

យ៉ាងណាក្តី ដំណើរ​ទស្សនកិច្ចកាល​នោះ ​ទំនង​ជាមិនអាច​បង្អាក់​ទំនាក់ទំនងយ៉ាងស៊ីជម្រៅ​របស់​លោក ស៊ី ជាមួយ​លោក ពូទីន បានឡើយ។

គ្មានអ្វីត្រូវសង្ស័យឡើយ លោក ពូទីន បានជ្រើសរើសប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងចាប់តាំងពីស្បថចូលកាន់តំណែងអាណត្តិថ្មី រយៈពេលប្រាំមួយឆ្នាំទៀតកាលពីដើមខែនេះ ហើយនេះត្រូវបានគេមើលឃើញថា លោកពូទីនកំពុងផ្ញើសារទៅកាន់ពិភពលោកអំពី អាទិភាពរបស់គាត់ និងភាពរឹងមាំនៃទំនាក់ទំនងផ្ទាល់ខ្លួនជាមួយស៊ី តែម្តង។

លោក ស៊ី (ឆ្វេង) និងលោក ពូទីន (រូបថត៖ វិមានក្រឹមឡាំង)

សូមបញ្ជាក់ជាថ្មី ចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អំឡុងពេលដែលលោក ពូទីន ធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ពោលប៉ុន្មានថ្ងៃមុនប្រកាសលើកកម្លាំងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ចូលវាយនៅអ៊ុយក្រែន ខណៈលោក ស៊ី វិញក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីផងដែរកាលពីខែមីនា។

ជំនួបចាប់ដៃគ្នាលើកចុងក្រោយរវាងមេដឹកនាំទាំងពីរ គឺកាលពីខែតុលា ឆ្នាំ២០២៣ នៅពេលលោក ពូទីន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនក្នុងទីក្រុងប៉េកាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ស៊ី ប្រាប់លោក ពូទីន ថា ទំនាក់ទំនង ចិន-រុស្ស៊ី រួមចំណែកដល់​សន្តិភាព និងស្ថិរភាពពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

សេដ្ឋកិច្ច២២ ម៉ោង មុន

ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម