សេដ្ឋកិច្ច
ធនាគារកណ្តាលកម្ពុជានិងគ្រឹះស្ថានហិរញ្ញវត្ថុកូរ៉េចាប់ដៃគ្នាជំរុញការទូទាត់ឆ្លងដែនតាមឃ្យូអរកូត
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗរបស់ប្រទេសកូរ៉ខាងត្បូងបានសហការគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការជំរុញការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ស្របពេលដែលប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខនេះ។
កាលពីថ្ងៃទី១៦ខែឧសភា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីចំនួន ៣ ដាច់ដោយឡែកពីគ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” នៅក្នុងរបៀបវារៈនៃវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តិទៅនាថ្ងៃទីព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ អនុស្សរណៈទី១ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.) ទី២ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)។
ពិធីចុះហត្ថលេខានេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។
«អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ សំដៅបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ព្រមទាំងនឹងចូលរួមចំណែកពង្រឹងការផ្លាស់ប្តូរព័ត៌មានឥណទានកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព»។ នេះបើយោងតាម NBC។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (កូរ៉េ) និងធនាគារ JEONBUK ស្តីពី “កិច្ចសហការចែករំលែកព័ត៌មានឥណទានឆ្លងដែន” រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋបានមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងលើសពី ១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ដោយការវិនិយោគរបស់កូរ៉េបានពង្រីកលើវិស័យផ្សេងៗពីវាយនភណ្ឌ ទំនិញធ្វើដំណើរ កង់ និងគ្រឿងអេឡិចត្រូនិច វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។
សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖«ក្រុមហ៊ុនកូរ៉េកំពុងដើរតួរជាតួអង្គដ៏សំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់កូរ៉េចូលរួមចំណែកក្នុងវិស័យចម្រុះរួមមាន ផលិតកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ ជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា។ ក្នុងន័យនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសកូរ៉េមកកាន់កម្ពុជា»។
សម្តេចបានថ្លែងបន្តទៀតថាកម្ពុជានៅតែមានសក្ដានុពលនៃកំណើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ ហើយលើសពីនោះទៅទៀតការជឿនលឿននៃជំនាញបច្ចេកវិជ្ជារបស់កូរ៉េអាចផ្លាស់ប្តូរឧស្សាហកម្មរបស់កម្ពុជា និងបង្កើតឱកាសដែលមានអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?