Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូន​ស្រី គីម ជុងអ៊ុន ចេញ​មុខ​បដិសេធ​រឿង​លួច​ដឹក​អាវុធ​ឲ្យ​រុស្ស៊ី

បានផុស

នៅ

​ប្អូន​ស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​​​ចេញ​មុខ​ប្រកាស​ក្ដែងៗ​​បដិសេធ​​ការ​ចោទ​ប្រកាន់​ដែល​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​ដឹក​ជញ្ជូន​សព្វាវុធ​ឲ្យ​ទៅ​ប្រទេស​រុស្ស៊ី ដើម្បី​យក​​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។ អ្នក​ស្រី គីម យ៉ូជុង បាន​ហៅ​ការ​ចោទ​ប្រកាន់​​នេះ​ថា​ជា​រឿង “មិន​សម​​ទំនង”​ ទាល់​តែ​សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​រយៈ​​ការ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA នៅ​ថ្ងៃ​សុក្រ​ទី​១៧ ខែ​ឧសភា​នេះ អ្នក​ស្រី​ គីម យ៉ូជុង បាន​ចាត់​ទុក​​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ថា​ជា​​ការ​បង្ក​ហេតុ​នាំ​​​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ចំពោះ​មតិ​សាធារណៈ​មក​លើ​ក្រុង​ព្យុងយ៉ាង ហើយ​​បាន​ប្រឌិត​នូវ​ពាក្យ​ចចាមអារ៉ាម​មិន​ពិត​អំពី​​​រឿង​លួច​ដឹក​​អាវុធ​ទៅ​​ឲ្យ​រុស្ស៊ី។ អ្នកស្រី បន្ត​ថា កូរ៉េ​ខាង​ជើង គ្មាន​បំណង​នាំ​ចេញ​​សមត្ថភាព​បច្ចេកទេស​​យោធា​របស់​ខ្លួន​ឲ្យ​ទៅ​ប្រទេស​ណា​មួយ​នោះ​ទេ។ នារី​ខ្លាំង​នៅ​កូរ៉េ​ខាង​ជើង​រូប​នេះ បាន​និយាយ​ទៀត​​ថា “អ្វី​ដែល​​បន្ទាន់​បំផុត​សម្រាប់​ពួក​យើង គឺ​មិន​ត្រូវ​ផ្សព្វផ្សាយ ឬ​នាំ​ចេញ​អ្វី​មួយ​នោះ​​ទេ ប៉ុន្តែ​គឺ​ត្រូវ​ត្រៀម​​ប្រយុទ្ធ​ និង​រារាំង​សង្គ្រាម​​របស់​កងទ័ព​យើង​ឲ្យ​បាន​កាន់​តែ​ល្អ​ឥត​ខ្ចោះ​​ទាំង​គុណភាព និង​បរិមាណ”។

​គួរ​រំឭក​ថា កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក បាន​នាំ​គ្នា​ចោទ​ប្រកាន់​កូរ៉េ​ខាង​ជើង​​​ថា បាន​លួច​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ទៅ​ក្រុង​​មូស្គូ បើ​ទោះ​ជា​​ប្រទេស​ទាំង​២​កំពុង​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​​ជា​ច្រើន​ករណី​ពី​អង្គការ​សហ​ប្រជាជាតិ​​ក៏​ដោយ ជា​ពិសេស​នោះ​គឺ​​ទណ្ឌកម្ម​ហាម​ឃាត់​​ការ​ដឹក​ជញ្ជូន​សព្វាវុធ​តែ​ម្ដង។

កូរ៉េ​ខាង​ត្បូង ធ្លាប់​​ប៉ាន់ស្មាន​ថា សព្វាវុធ​ដែល​រដ្ឋាភិបាល​លោក គីម ជុងអ៊ុន ផ្ដល់​​​ឲ្យ​​​ក្រុង​មូស្គូ មាន​ចំនួន​ប្រហែល ៧​ពាន់​កុងតឺន័រ​ឯណោះ ដោយ​គិត​ចាប់​តាំង​​​ពី​ខែ​កក្កដា ឆ្នាំ​២០២៣​មក​ម៉្លេះ។ ដោយ​ឡែក​ អាមេរិក​វិញ បាន​​ប្រាប់​ថា ការ​​ផ្ដល់​​ជំនួយ​​ឲ្យ​រុស្ស៊ី​នេះ គឺ​កូរ៉េ​ខាង​ជើង​មាន​បំណង​ចង់​​បាន​ការ​តប​ស្នង​មក​វិញ​នូវ​បច្ចេកវិទ្យា និង​ឧបករណ៍​យោធា​​មួយ​ចំនួនពី​រុស្ស៊ី សម្រាប់​ពង្រឹង​​​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៤ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម