ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ សមត្ថភាព វិជ្ជាជីវៈបច្ចេកទេស និងបំណិន ពិតជាសំខាន់ តែត្រូវផ្សារភ្ជាប់មនសិការស្នេហាជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សង្កត់ធ្ងន់ថា «សមត្ថភាព វិជ្ជាជីវៈបច្ចេកទេស និងបំណិន ពិតជាមានសារៈសំខាន់ តែត្រូវឲ្យមានការផ្សារភ្ជាប់ជាមួយមនសិការស្នេហាជាតិ»។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល កាលពីរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ ម្សិលមិញនេះ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងបន្តថា សមត្ថភាព វិជ្ជាជីវៈបច្ចេកទេស ពិតជាមានសារៈសំខាន់ក្នុងការអនុវត្តការងារ តែការផ្សារភ្ជាប់បំណិនទាំងនេះជាមួយមនសិការស្នេហាជាតិ រឹងរឹតតែបន្ថែមទម្ងន់ដល់ការងារនីមួយៗ ក្នុងការជ្រោងកិត្យានុភាពជាតិកាន់តែខ្ពស់មួយកម្រិតទៀត។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា យើងគួរគប្បីរក្សា និងចែករំលែកស្មារតីនេះ បន្តដល់ យុវជន យុវនារី មន្ត្រីរាជការ និងសិស្សមន្ត្រីដែលកំពុង និងត្រូវទទួលបានការបណ្ដុះបណ្ដាលជាបន្តបន្ទាប់គ្រប់ជំនាន់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ម្សិលមិញ ឯកឧត្ដម បានចូលរួមក្នុងកិច្ចប្រជុំជាលើកដំបូងក្នុងក្របខណ្ឌក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ជាមួយ ឯកឧត្ដម លោកជំទាវសមាជិក សមាជិកា ដែលសុទ្ធតែជាបញ្ញវន្ត និងថ្នាក់ដឹកនាំសំខាន់ៗ របស់កម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា នៅក្នុងបន្ទប់ប្រជុំដ៏តូចមួយ ឯកឧត្ដម បានស្តាប់ ឈ្វេងយល់ និងទទួលបានព័ត៌មានជាច្រើនអំពីសាវតារ និងការរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីកែលម្អការងារឆ្ពោះទៅមុខ ប្រកបដោយឆន្ទៈខ្ពស់ក្នុងការចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលគាំទ្រដល់គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តបន្ថែមទៀតថា បន្ទប់ប្រជុំតូចមែនពិត តែពោរពេញដោយឆន្ទៈ ទឹកចិត្ត និងលទ្ធផលការងារដ៏ធំធេង ប្រកបដោយមនសិការស្នេហាជាតិ។

គួរជម្រាបថា នៅកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល កាលពីម្សិលមិញ ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីឆន្ទៈ និងការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងចាប់ផ្ដើមដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ។
កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នេះដែរ ក៏មានការអញ្ជើញចូលរួមដោយសមាជិក សមាជិកា ដែលជារដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា សាស្ត្រាចារ្យឧត្ដមសិក្សា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាលផងដែរ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?