Connect with us

ព័ត៌មានជាតិ

សហភាពអង្គការសង្គមស៊ីវិល ប្តេជ្ញាចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីការពារឱ្យបាននូវព្រៃឈើកម្ពុជា

បានផុស

នៅ

សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម បានចេញសេចក្តីថ្លែងការណ៍ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្ដេជ្ញាចិត្តចូលរួមជាមួយក្រសួងបរិស្ថាន ធ្វើយ៉ាងណាឱ្យគោលនយោបាយដែលបានដាក់ចេញបានសម្រេចជោគជ័យ ដើម្បីមាតុភូមិកម្ពុជា។ មិនតែប៉ុណ្ណោះ ថែមទាំងស្នើដល់យុវជនដែលចាញ់កលបរទេស មកសិក្សាពីគោលនយោបាយរបស់ក្រសួងឱ្យបានច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ សមាជិកសហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម បានចូលរួមប្រជុំពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ តាមរយៈការតាមដានគោលនយោបាយនៃការខិតខំអនុវត្តរបស់ថ្នាក់ដឹកនាំអាណត្តិថ្មីរបស់ក្រសួងបរិស្ថានរយៈពេល ៨ខែកន្លងមកនេះ សហភាពអង្គការសង្គមស៊ីវិលសង្គេតឃើញថា មានការប្រែប្រួលយ៉ាងខ្លាំងនៃវិស័យបរិស្ថាននៅក្នុងប្រទេសកម្ពុជា និងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ មិនត្រឹមតែប៉ុណ្ណឹង តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដែលក្រសួងបានដាក់ចេញមក ដូចជា ការកំណត់តំបន់ព្រៃឈើតាមរយៈការប្រើប្រាស់នូវប្រព័ន្ធឌីជីថល(Degital), យុទ្ធការរបស់ក្រសួងបរិស្ថាន គឺដាំកូនឈើ ១,០០០,០០០ (មួយលានដើម) ជារៀងរាល់ឆ្នាំ និងគោលនយោបាយដែលធ្វើឱ្យប្រទេសកម្ពុជាមានភាពស្រស់ស្អាតទាំងលើផ្ទៃទឹក ផ្ទៃអាកាស និងផ្ទៃដី ជាដើម គឺជាការបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំរបស់ក្រសួង ដើម្បីឱ្យបរិស្ថាន ព្រៃឈើនៅកម្ពុជា មានការអភិរក្ស និងអភិវឌ្ឍន៍។

ទាំងអស់នេះ សុទ្ធតែជាគោលនយោបាយ និងយុទ្ធសាស្ត្រល្អៗដែលក្រសួងបានដាក់ចេញមក ហើយសហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម រីករាយ និងប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ដើម្បីស្តារព្រៃឈើ រៀបចំ និងអភិរក្សបរិស្ថានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចរីកចម្រើនទៅមុខបន្តទៀត។ សហភាពអង្គការសង្គមស៊ីវិល ក៏អរគុណដល់ក្រសួងបរិស្ថាន ដែលបើកឱកាសទូលំទូលាយឱ្យមានការសហប្រតិបត្តិការចូលរួមពីយុវជន នៃបណ្ដាអង្គការសង្គមស៊ីវិល។

ដោយឡែក សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ក៏អំពាវនាវដល់យុវជនមួយចំនួនដែលចាញ់កលលោក អាឡិច(Alex) ជាជនបរទេស សូមយុវជនសិក្សាអំពីគោលនយោបាយរបស់ក្រសួងបរិស្ថាន ឱ្យបានច្បាស់លាស់ និងចូលរួមជាមួយក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ សហភាពអង្គការសង្គមស៊ីវិល លើកឡើងថា៖ “គ្មានជនជាតិណា មកស្រឡាញ់ខ្មែរជាងខ្មែរគ្នាឯងឡើយ!”។ ហេតុដូច្នេះហើយ ការជឿតាមពាក្យញុះញង់របស់បរទេស មានតែធ្វើឱ្យខូចកិត្តិយសជនជាតិខ្មែរ និងធ្វើឱ្យខ្មែរបាត់បង់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិតែប៉ុណ្ណោះ។ សហភាពអង្គការសង្គមស៊ីវិល សុំឱ្យយុវជនមួយចំនួនដែលជឿតាមការលួងលោមរបស់ចលនា​ អាឡិច(Alex) សូមមានការពិចារណាឡើងវិញ៕    

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៦ នាទី មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម