Connect with us

ព័ត៌មានអន្ដរជាតិ

G7 គាំទ្រ EU ក្នុងការយកទ្រព្យសម្បត្តិបង្កករបស់ រុស្ស៊ី ទៅជួយ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីតាលីបាននិយាយថា ក្រុមប្រទេស G7 នឹងគាំទ្រផែនការរបស់សហភាពអឺរ៉ុប (EU) ក្នុងការប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែឧសភា​កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

G7 បានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រហែល ៣០០ ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីការវាយប្រហាររបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។ ចាប់តាំងពីពេលនោះមក សហភាពអឺរ៉ុប និងក្រុមប្រទេស G7 ផ្សេងទៀតបានពិភាក្សាគ្នាថាតើត្រូវប្រើប្រាស់មូលនិធិដើម្បីជួយអ៊ុយក្រែនយ៉ាងដូចម្តេច ។

បើយោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីតាលីបាននិយាយ នៅមុនកិច្ចប្រជុំនៅទីក្រុង Stresa ភាគខាងជើងប្រទេសអ៊ីតាលីដែលគ្រោងធ្វើនៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែឧសភាថា G7 នឹងគាំទ្រ EU ក្នុងការប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីជាប្រយោជន៍ដល់អ៊ុយក្រែន ។

ទន្ទឹមនោះ អ៊ីតាលីនឹងព្យាយាមជួយជ្រោមជ្រែងធ្វើយ៉ាងណាដើម្បីឲ្យដំណើរការនេះសម្រេចទៅបាន ។ ជាមួយគ្នានេះប្រឈមមុខនឹងការតស៊ូរបស់អឺរ៉ុបថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានស្នើឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីជាវត្ថុបញ្ចាំ ដើម្បីផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនផងដែរ ។

គួរបញ្ជាក់ថា ប្រទេសអ៊ីតាលីដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G7 ក៏នឹងព្យាយាមស្តារឡើងវិញនូវកិច្ចព្រមព្រៀងអន្តរជាតិស្តីពីរបៀបចែករំលែកសិទ្ធិពន្ធលើសាជីវកម្មធំៗ ដែលសហរដ្ឋអាមេរិកកំពុងតស៊ូក្នុងការផ្តល់សច្ចាប័ននៅក្នុងសភាផងដែរ ៕

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម