នយោបាយ
លោក លី ធុជ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុកអាណត្តិទី៤
ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង អញ្ជើញបើកយុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងបាវិត ខេត្តស្វាយរៀង។
លោក លី ធុជ បានលើកឡើងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ គឺជាការបោះឆ្នោតអសកល និងមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីភាពខ្លាំង និងភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការផ្សព្វផ្សាយអំពីគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោក លី ធុជ បានណែនាំឱ្យអង្គបោះឆ្នោតទាំងអស់ ដែលជាក្រុមប្រឹក្សាសង្កាត់ ត្រូវបន្តសកម្មភាពរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីរកសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបានណែនាំឱ្យសមាជិក សមាជិកា និងក្រុមប្រឹក្សាសង្កាត់គ្រប់រូប ត្រូវមានវត្តមានជាប្រចាំក្នុងសង្កាត់របស់ខ្លួន ចាប់ពីពេលនេះ រហូតដល់ថ្ងៃបញ្ចប់ការបោះឆ្នោត។
ក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សថ្នាក់កណ្តាល សមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ក្នុងក្រុងបាវិត និងតាមសង្កាត់ទាំង ៥ ដែលបានបំពេញការងារយ៉ាងសកម្មនៅតាមមូលដ្ឋាន ដើម្បីឧត្តមភាពរបស់គណបក្សប្រជាជនកម្ពុជា និងការអភិវឌ្ឍនៅតាមមូលដ្ឋាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា