Connect with us

កីឡា

ប៉ូលិស​ចាប់​ខ្លួន​កីឡាករលីគអូស្ត្រាលី៣​រូបពាក់ព័ន្ធ​ការរៀបចំឲ្យមានភ្នាល់

បានផុស

នៅ

ប៉ូលិស​រដ្ឋ New South Wales របស់​ប្រទេស​អូស្ត្រាលី​បាន​ចាប់​ខ្លួន​កីឡាករ​​៣​រូបនៅ​​លីគ​បាល់ទាត់​កំពូល​អូស្ត្រាលី ក្នុង​នោះ​មាន​កីឡាករ Ulises Dávila ​ជា​ប្រធាន​ក្រុម​បាល់ទាត់ Macarthur FC បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​រៀប​ចំ​ក្នុង​ការ​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពី​កីឡាករ​៣​រូប​​​ត្រូវ​បាន​ចាប់​ខ្លួន ប៉ូលិស​​កំពុង​ស្វែង​រក​ការ​ចាប់​ខ្លួន​កីឡាករ​ទី​៤​ដែល​បច្ចុប្បន្ន​កំពុង​បាន​ចាក​ចេញ​ពី​រដ្ឋ​។

អង្គភាព​​ប្រឆាំង​ឧក្រិដ្ឋកម្ម​ល្បែង​របស់ប៉ូលិស​ NSW ​បាន​កំពុង​ស៊ើប​អង្កេត​​ជុំ​វិញការ​ចោទ​ប្រកាន់​ពី​បទ​រៀបចំ​ឲ្យ​មាន​ពិន័យ​កាត​លឿង​ក្នុង​ការ​ប្រកួត​លីគ​អូស្ត្រាលី។ តាម​ការ​ផ្សាយ​របស់ ABC អូស្ត្រាលី​ថា ការ​ប្រព្រឹត្ត​បទ​ល្មើស​បាន​កើត​ឡើង​អំឡុងពេល​ការ​ប្រកួត​របស់​ក្រុម Macarthur ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា និង​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣។

កីឡាករ Dávila ​ទទួល​បាន​ពិន័យ​កាត​លឿង​នៅ​ពេល​លេង​ទល់​នឹង​ក្រុម Melbourne Victory នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា និង​ទទួល​បាន​កាត​លឿង​ នៅ​ពេល​លេង​ទល់​នឹង​ក្រុម​ Sydney នៅ​ថ្ងៃ​ទី​៩ ខែធ្នូ។

ក្រៅ​ពី​កីឡាករ Dávila ប៉ូលិស​បាន​ចាប់​ខ្លួន​កីឡាករ​២​រូប​ទៀត​អាយុ​២៧​ឆ្នាំ និង​៣២​ឆ្នាំ ប៉ុន្តែ​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ទេ។ ពួក​គេ​​ប្រឈម​នឹង​​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​បាន​រៀប​ចំ​ក្នុង​ការ​ប្រកួត​ដែរ។

ប៉ូលិស​បាន​និយាយ​ថា កីឡាករ​​របស់​ក្លិប Macarthur ​បាន​បង់​ប្រាក់​១​ម៉ឺន​ដុល្លារ​​​ឲ្យ​អ្នក​ផ្សេង​ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​ពិន័យ​កាត​លឿង​ក្នុង​ការ​ប្រកួត។

កីឡាករ Ulises Dávila

កីឡាករសញ្ជាតិ​ម៉ិកស៊ិក​ Dávila ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ ហើយ​រូប​គេ​កំពុង​មាន​កុងត្រា​ជាមួយ​ក្លិប Macarthur ​មាន​សុពលភាព​​២​រដូវកាល​ទៀត។ កីឡាករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទំនង​ជា​ត្រូវ​ឡើង​តុលាការ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​តែ​ម្តង។

លោក Peter Faux ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​ល្បែង​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប៉ូលិស​បាន​ចោទ​ប្រកាន់​កីឡាករ​របស់ Macarthur ​ពាក់​ព័ន្ធ​​​នឹង​បុរស​​អាមេរិក​ខាង​ត្បូង​ម្នាក់​នៅ​ក្រៅ​ប្រទេស។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដែរ Macarthur ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«ក្លិប​មាន​ការរន្ធត់ និង​ស្វែង​យល់​ពី​ការ​ចាប់​ខ្លួន​កីឡាករ​លីគ​អូស្ត្រាលី​៣​រូប​របស់​ប៉ូលិស NSW ​ជុំ​វិញ​ការ​បំពាន់​ច្បាប់​អន្តរជាតិ​​ពាក់​ព័ន្ធ​នឹង​បង្កើត​ឲ្យ​មាន​ពិន័យ​កាត​លឿង​ក្នុង​ការ​ប្រកួត»។ ក្លិប​នឹង​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​មាន​ការ​ចាំ​បាច់៕

ប្រភព៖ ABC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

១១ខែ ឆ្នាំនេះ ផ្លែមៀនប៉ៃលិនស្រស់ជាង១.២ម៉ឺនតោន ត្រូវបាននាំចេញទៅចិន

សន្តិសុខសង្គម២ ម៉ោង មុន

ព្រះពុទ្ធរូប០៥អង្គ ក្នុងវត្តទួលរលួស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវជនមិនស្គាល់មុខលួចបាត់ស្រមោល

ព័ត៌មានជាតិ២ ម៉ោង មុន

លោកថុង ម៉េងដាវិត ៖ ទណ្ឌិតសម រង្ស៊ី បញ្ជាក់ពីការបញ្ឆេះបដិវត្តន៍ពណ៌លើកម្ពុជាក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

លោក ប៉ិច នី៖ ដំណើរ​អាជីពការងារ​រយៈពេល​៣០​ឆ្នាំ​ពី​ចំណុចចាប់ផ្តើមដំបូង រហូតទទួលបានសមិទ្ធផលដ៏អស្ចារ្យ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារលិខិតអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

ចរាចរណ៍១០ ម៉ោង មុន

រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់បើករថយន្ដបុករះម៉ូតូ និងរថយន្ដជាច្រើនគ្រឿងរបួសមនុស្ស៤នាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

MV”សែកមន្ត” ប្រកាសចេញផ្លូវការ ៣០/១១/២០២៤ ក្នុងMVមានចាប៉ីខ្មែរជាង១០០ដើម ប្រគំភ្លេង បុរាណលាយសម័យ ដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទីក្រុងសេអ៊ូល ជួបប្រទះព្រឹលធ្លាក់ខ្លាំងបំផុត បំបែកកំណត់ត្រាខែវិច្ឆិកា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

Sokha Hotels

ព័ត៌មានពេញនិយម