សន្តិសុខសង្គម
ស្នងការរាជធានី បង្ហាញមុខក្រុមក្មេងទំនើង១៤នាក់ ដែលបង្កអុកឡុក និងកាប់ប្លន់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំធ្វើការបង្ហាញមុខក្រុមក្មេងទំនើងចំនួន១៤នាក់ មកពី៣ក្រុមផ្សេងគ្នា ដែលបង្កការអុកឡុក និងកាប់ប្លន់សម្ភារពីជនរងគ្រោះក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញកន្លងមក។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់កម្ពុជាថ្មី ឲ្យដឹងថា ក្រុមក្មេងទំនើងទាំង១៤នាក់ដែលត្រូវបង្ហាញមុខមុនពេលបញ្ជូនទៅតុលាការនេះ មានចំនួន៣ក្រុមផ្សេងគ្នា ក្នុង៤ករណី ក្នុងនោះមានក្រុម លីអូហោះ(LH) ក្រុមស៊ីខេកាហ្វេកុង និងក្រុមឈូកវ៉ា១(CV១)។
តាមរបាយការណ៍របស់អ្នកនាំពាក្យ ការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងទាំង១៤នាក់នេះ បានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី១៤ ១៥ និង១៦ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌ ដោយឃាត់បានក្រុមលីអូហោះ(LH) រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងក្រុមស៊ីខេកាហ្វេកុង រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមឈូកវ៉ា១(CV១)។

តាមរបាយការណ៍ ករណីទី១ ក្រុមក្មេងទាំងនោះ យកដុំថ្មព្រួតគប់គ្នា បណ្តាលឱ្យរងរបួស និងបែកកញ្ចក់បង្អួចផ្ទះ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៧៣ ផ្លូវលេខ១៣២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ ករណីទី២ ដេញវាយប្លន់យកកាបូបប្រាក់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ករណីទី៣ យកដំបងដែកមូល (ដងឆ័ត្រ) ព្រួតគ្នាវាយ និងវាយម៉ូតូបណ្តាលឱ្យខូចខាត រួចប្លន់យកកាបូបប្រាក់ និងទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ និងករណីទី៤ យកកាំបិតកែច្នៃ ដាវកែវច្នៃ ដុំថ្ម កាប់ និងគប់គ្នាទៅវិញទៅមក ប្រព្រឹត្តនៅចំណុច បុរីឈូកវ៉ា១ ផ្លូវលេខ១៦Mថ្មី ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទាំងនេះ កម្លាំងបានដកហូតវត្ថុតាង ដុំថ្មចំនួន០២ ដុំ, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ឡើងតែម២០២១ ពាក់ផ្លាកលេខ សៀមរាប ១AA-៣៤១០, ម៉ូតូម៉ាក SUZUKI NET ពណ៌លឿង-ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១KN-៥៦០៥, ម៉ូតូម៉ាក SUZUKI NEX សេរីឆ្នាំ២០២៤ ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KM-៥៤១១ ចំនួន០១គ្រឿង, ម៉ូតូម៉ាក SUZUKI NET CROSSOVER ពណ៌ស-ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១KQ-០៥១៩, ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១KHV-៧៤៣៨, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១JD-១៩៥៧។
ក្រោយពីធ្វើការបង្ហាញមុខ ក្រុមក្មេងទំនើងទាំង១៤នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច