សេដ្ឋកិច្ច
UN ដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ ទៅ ២,៧ ភាគរយ
អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានតម្លើងការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ ទៅ ២,៧ ភាគរយ ដែលបង្ហាញពីភាពប្រសើរឡើងជាងការព្យាករណ៍កាលពីខែមករា ដោយសារតែភាពប្រសើរឡើងនៃទស្សនវិស័យនៅសហរដ្ឋអាមេរិក និងប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗមួយចំនួន រួមមាន ប្រេស៊ីល ឥណ្ឌា និងរុស្ស៊ីជាដើម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
យោងតាមរបាយការណ៍ពាក់កណ្តាលឆ្នាំ ២០២៤ របស់អង្គការ សេដ្ឋកិច្ចពិភពលោករំពឹងថានឹងកើនឡើង ២,៧ ភាគរយនៅឆ្នាំនេះ ដោយលើសការព្យាការណ៍ ២,៤ ភាគរយកាលពីខែមករា ខណៈកំណើននៅឆ្នាំ ២០២៥ រំពឹងដល់ ២,៨ ភាគរយ។ អត្រាកំណើន ២,៧ ភាគរយនឹងស្មើនឹងអត្រាឆ្នាំ ២០២៣ ប៉ុន្តែវានៅតែទាបជាងអត្រាកំណើន ៣ ភាករយ មុនវិបត្តិកូវីដ១៩ចាប់ផ្ដើមនៅឆ្នាំ ២០២០។
នាយកផ្នែកវិភាគសេដ្ឋកិច្ច និងគោលនយោបាយរបស់ UN លោក Shantanu Mukherjee បានប្រាប់សន្និសីទសារព័ត៌មានពេលចេញរបាយការណ៍ថា៖ «ការព្យាករណ៍របស់យើង គឺជាសុទិដ្ឋិនិយមមួយ ប៉ុន្តែអមជាមួយនឹងការព្រមានសំខាន់ៗ»។
របាយការណ៍ដដែល បានចង្អុលទៅលើបញ្ហាចោទផ្សេងៗ រួមមានអត្រាការប្រាក់ខ្ពស់ជាងមុខក្នុងរយៈពេលវែង ការប្រឈមក្នុងការសងបំណុល ការបន្តភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យអាកាសធាតុ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសក្រីក្របំផុតរបស់ពិភពលោក និងប្រទេសកោះតូចៗនានា។
លោក Mukherjee បាននិយាយថា ទោះបីធ្លាក់ចុះពីចំណុចខ្ពស់ក្នុងឆ្នាំ ២០២៣ ហើយក្ដី អតិផរណា គឺជារោគសញ្ញានៃភាពផុយស្រួយស្នូលនៃសេដ្ឋកិច្ចពិភពលោក។ លោកបន្តថា៖ «យើងបានឃើញថា អតិផរណាក្នុងប្រទេសមួយចំនួននៅតែបន្តឡើងខ្ពស់។ នៅទូទាំងពិភពលោក តម្លៃថាមពល និងអាហារកំពុងកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែខ្ញុំគិតថា កាន់តែអាក្រក់ជាងនេះទៅទៀត ដោយសូម្បីអតិផរណាខ្ពស់ថេរ ក៏លើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលនៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើន»។
គួរកត់សម្គាល់ថា ការព្យាករណ៍របស់ UN សម្រាប់ឆ្នាំ ២០២៤ គឺទាបជាងការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (៣,២ ភាគរយ) និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (៣,១ ភាគរយ)។
ជាសញ្ញាអវិជ្ជមាន របាយការណ៍ UN បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅទ្វីបអាហ្រ្វិកនឹងមាន ៣,៣ ភាគរយ ដោយធ្លាក់ចុះពីការព្យាករណ៍ ៣,៥ ភាគរយ នៅដើមឆ្នាំ ២០២៤ ដែលនវដោយសារតែកំណើនខ្សោយក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗជាងគេរបស់ទ្វីប ដូចជាអេហ្ស៊ីប នីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង ជាដើម។
លោក Mukherjee បានថ្លែងថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នានា ស្ថានភាពសេដ្ឋកិច្ចមិនធ្ងន់ធ្ងរទេ ប៉ុន្តែការព្រួយបារម្ភសំខាន់ គឺការធ្លាក់ចុះជាបន្តបន្ទាប់ និងយ៉ាងខ្លាំងនៃកំណើនវិនិយោគ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ