Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្រ្វិកខាងត្បូង ជំរុញតុលាការ ICJ បញ្ជាឲ្យ អ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah

បានផុស

នៅ

អាហ្រ្វិកខាងត្បូងបានជំរុញតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីក្រុង Rafah ដែលជាផ្នែកមួយនៃសំណុំរឿងចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍លើប៉ាឡេស្ទីន ខណៈប្រសិនបើទីក្រុងជាប់ព្រំដែនអេហ្ស៊ីបមួយនេះដួល នោះហ្គាហ្សាក៏ដួលដូចគ្នា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ ខែឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអាហ្រ្វិកខាងត្បូងដែលធ្លាប់បានប្ដឹងអ៊ីស្រាអែលជុំវិញករណីប្រល័យពូជសាសន៍ កំពុងស្វែងរកវិធានការសង្គ្រោះបន្ទាន់បន្ថែមលើការវាយលុករបស់អ៊ីស្រាអែលនៅភាគខាងត្បូងហ្គាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់កំពុងជ្រកកោន ក្រោយរត់ចេញពីការវាយប្រហាររបស់អ៊ីស្រាអែល ។

អាហ្រ្វិកខាងត្បូងបានស្នើទៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ICJ បញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា ហើយដកខ្លួនចេញពីទឹកដីប៉ាឡេស្ទីនទាំងអស់ជាបន្ទាន់ និងស្នើ ICJ បញ្ជាឲ្យអ៊ីស្រាអែលបើកការអនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិ ក្រុមជំនួយ អ្នកកាសែត និងអ្នកស៊ើបអង្កេតចូលទៅកាន់តំបន់ហ្គាហ្សាដោយគ្មានឧបសគ្គ ។

ឆ្លើយតបនឹងការស្នើសុំនេះចៅក្រម ICJ ធ្លាប់បានចេញវិធានការបណ្ដោះអាសន្ន ដោយបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការមួយចំនួន ក្នុងចំណោមបទប្បញ្ញត្តិទាំងនោះ គឺធានាការផ្គត់ផ្គង់ស្បៀងអាហារដោយមិនបង្អង់យូរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលកំពុងទទួលរងនូវភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ខណៈអ្នកខ្លះថែមទាំងប្រឈមនឹងគ្រោះទុរ្ភិក្សទៀតផង ។

ទោះបីជាយ៉ាងណា រហូត​មក​ដល់​ពេល​នេះ អ៊ីស្រាអែល​មិន​បាន​អើពើ​នឹងដីកា​របស់​តុលាការ ICJ ​នោះទេ ហើយថែមទាំងបានទាត់ចោលការអះអាងរបស់អាហ្រ្វិកខាងត្បូងដែលថា អ៊ីស្រាអែលកំពុងបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៩ ។

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនប្រហែលកន្លះលាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែយុទ្ធនាការជើងគោក និងផ្លូវអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សា ខណៈការរវាយប្រហាររបស់អ៊ីស្រាអែលកន្លងមកបានសម្លាប់មនុស្សជាង ៣៥,០០០ នាក់ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម