Connect with us

ព័ត៌មានអន្ដរជាតិ

មហាជនបើកភ្នែកធំៗ មើលសម្រស់ភរិយានាយករដ្ឋមន្ត្រីថ្មី សិង្ហបុរី ទោះមានវ័យ ៤៤ ឆ្នាំក៏ដោយ

បានផុស

នៅ

គ្រប់ភ្នែកទាំងអស់កំពុងសម្លឹងមើលនាយករដ្ឋមន្ត្រី ដែលទើបនឹងតែងតាំងគឺលោក Lawrence Wong មានមានវ័យ ត្រឹមតែ ៥១ ឆ្នាំ ខណៈដែលគាត់ចូលកាន់តំណែងជំនួសអតីតនាយករដ្ឋមន្ត្រី លោក Lee Hsien Loong កាលពីថ្ងៃ១៥ខែ ឧសភា ។ ប៉ុន្តែងាកទៅកាន់ភរិយា​របស់​លោក ​គឺលោកស្រី Loo Tze Lui អមដំណើរស្វាមីមកជាមួយ បានក្លាយចំណាប់អារម្មណ៍ពីភ្នែកមហាជនសឹងតែគ្រប់គ្នា ដោយសារតែសម្រស់ក្នុងវ័យ៤៤ឆ្នាំ។

លោក Lawrence Wong នាយករដ្ឋមន្ត្រីថ្មីសិង្ហបុរី និងភរិយា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Loo Tze Lui ធ្លាប់ជាធនាគារិក និងជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់សមាគមគ្រិស្តបរិស័ទយុវជន (YMCA) រហូតដល់ឆ្នាំ ២០២៣។ យោងតាមរបាយការណ៍ បច្ចុប្បន្នកាត់ធ្វើការក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ។​

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ស្រ្តីវ័យ៤៤ឆ្នាំរូបនេះ ត្រូវ​បាន​គេ​ឃើញ​អមដំណើរជា​មួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី Wong ក្នុង​ពិធី​សម្ពោធ​លោក​ប្រធានាធិបតី Tharman នៅ​ឯ Istana។ រូបរាងរបស់គាត់​ បានប្រែក្លាយទៅជាប្រធានបទពិភាក្សាយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកលេងអ៊ីនធឺណិតជាច្រើនបានកត់សម្គាល់ពីភាពឆើតឆាយ និងភាពស្រស់ស្អាតរបស់គាត់លើសពីអ្នកផ្សេងទៀត។

មនុស្សមួយចំនួនធំដែលបានឃើញសម្រស់លោកស្រីផ្ទាល់នៅឯអង្គពិធីបានដាក់​ឈ្មោះគាត់ថា​ជា “ភរិយា​នាយក​រដ្ឋមន្ត្រី​ដែល​ស្អាត​បំផុត​របស់​សិង្ហបុរី” ខណៈ​អ្នក​លេង​អ៊ីនធឺណិត​ផ្សេង​ទៀត​និយាយ​ថា​ គាត់បញ្ចេញ​ភាពស្រស់ស្អាតតាមបែបស្ទាយ​តារា​កូរ៉េខាងត្បូង ដែលមានស្ទីលតុបតែងខ្លួនបែបនេះ។

ទន្ទឹមនោះទៀតសោត ភរិយាលោក Lawrence Wong បាន​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​ភាព​ស្រស់​ស្អាត​របស់គាត់​កាល​ពី​យប់ថ្ងៃដែលស្វាមីបង្ហាញវត្តមានក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង។ នាពេលនោះគាត់បានស្លៀករ៉ូបពណ៌ខ្មៅ និងខ្សែកដ៏សាមញ្ញ ស្រដៀងនឹងសម្លៀកបំពាក់បុរាណដែលគាត់ធ្លាប់ស្លៀកក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតី Tharman ដូចគ្នា។

ភ្លាមៗនោះដែររូបភាពរបស់លោកស្រី Loo Tze Lui បានសាយភាយពាសពេញបណ្ដាញសង្គម រហូតអ្នកទស្សនាអត់ទ្រាំនឹងសរសើរលើរូបសម្រស់របស់ស្រ្តីរូបនេះពុំបាន មិនមែនត្រឹមប៉ុណ្ណឹងនោះទេ។ ជាពិសេសនោះគឺភាពដាក់ខ្លួននិងចរិតចរិយារបស់ភរិយានាយករដ្ឋមន្ត្រីថ្មីសិង្ហបុរី ដែលស្រគត់ស្រគំនិងយល់កាលៈទេសៈសំខាន់បំផុត។

ទោះយ៉ាងណាក៏ដោយ លោកស្រី Loo Tze Lui ត្រូវ​បាន​គេ​ស្គាល់​ថា លោកស្រីនិយម​រក្សា​ជីវិត​ឯកជន​​ ថ្វីដ្បិតតែទទួលបានភាពជោគជ័យជាសាធារណៈក៏ដោយ។ ជាពិសេស លោកស្រីកម្រនឹងបង្ហាញមុខ​ក្នុង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់ស្វាមី Lawrence Wong ខ្លាំងណាស់។ នេះក៏ព្រោះតែគាត់បានឲ្យតម្លៃលើភាពឯកជន និងចូលចិត្តនៅឲ្យឆ្ងាយពីបណ្ដាញសង្គម។

យ៉ាងណាមិញ អាពាហ៍ពិពាហ៍រវាងលោកនាយករដ្ឋមន្ត្រីថ្មីសិង្ហបុរី Lawrence Wong ជាមួយនឹងភរិយា Loo Tze Lui នេះគឺជាលើកទីពីរ ហើយសព្វថ្ងៃអ្នក​ទាំង​ពីរ​មិន​មាន​កូន​នោះទេ។ ពីមុន លោករៀបការ​ក្នុង​វ័យ​២០​ឆ្នាំ ប៉ុន្តែដោយសារជីវិតគ្រួសារមិនចុះសម្រុង លោកក៏លែងលះជាមួយភរិយាទីមួយតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សិង្ហបុរី​ ក្លាយជាប្រទេសមាន​ជាងគេ​ទី ​៤ ​របស់​ពិភពលោក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម