Connect with us

សេដ្ឋកិច្ច

ចិន​អនុញ្ញាត​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទិញ​ផ្ទះ​ ដើម្បី​សម្រួល​ទីផ្សារ​អចលនទ្រព្យ​ដែល​ជាប់គាំង

បានផុស

នៅ

​អាជ្ញាធរ​ចិន​​នៅ​ថ្ងៃ​សុក្រនេះ​​ បាន​សន្យា​ថា​នឹង​ចាត់​វិធានការ​ថ្មី​ ដើម្បី​សម្រួល​​ទីផ្សារ​អចលនទ្រព្យ​ ចំពេ​លដែ​លតម្លៃ​ផ្ទះ​ធ្លាក់​ចុះ​ដោយ​អនុញ្ញាត​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទិញ​ផ្ទះ ខណៈ​ធនាគារ​កណ្ដាល​​​កាត់​បន្ថយ​អត្រា​ប្រាក់​លើ​ការ​បញ្ចាំ​​​​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​បន្ត​របស់​កាសែត​ Nikkei Asia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧប​នាយក​​រ​ដ្ឋ​មន្ត្រី​ចិន​ លោក​ He Lifeng ​​បាន​ថ្លែង​ក្នុង​​សន្និសីទ​តាម​ប្រព័ន្ធ​​វិដេអូ​​​ថា​ ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​អាច​ទិញ​​​លំនៅដ្ឋាន​ពាណិជ្ជកម្ម​ទំនេរ​​​មួយ​ចំនួន​​ក្នុង​តម្លៃ​សមរម្យ​​ ហើយ​ប្រែ​ក្លាយ​វា​ទៅ​ជា​​លំនៅ​ដ្ឋាន​​​​។​ លោក​​​​បន្ត​​​ថា​ ពួក​គេ​​​ក៏​​អាច​​យក​​មក​​វិញ​ ឬ​ទិញ​​ដី​​លំនៅដ្ឋាន​​ទំនេរ​​ ដើម្បី​​សម្រាល​​បន្ទុក​​ហិរញ្ញវត្ថុ​​​លើ​ក្រុម​ហ៊ុន​​​អភិវឌ្ឍន៍​អចលនទ្រព្យ​ផង​ដែរ​។ ​

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ដដែល​ បាន​បន្ត​ថា​ ​ចិន​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ហានិភ័យ​នៃ​លំនៅដ្ឋាន​ពាណិជ្ជកម្ម​ ដែល​មិន​ទាន់​បញ្ចប់​​ការ​សាង​សង់​។ ព័ត៌មាន​លម្អិត​អំពី​ពេល​វេលា​សម្រាប់​ការ​ទិញ​​ ឬ​របៀប​ដែល​រដ្ឋបាល​​ថ្នាក់​ក្រោម​ទទួល​បាន​មូលនិធិ​​​យក​ទៅ​ទិញ​ ​នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ​។

ដោយ​ឡែក ​ធនាគារ​កណ្ដាល​ចិន​វិញ​ បាន​បង្ហាញ​នូវ​វិធានការ​គោល​នយោបាយ​ជា​ច្រើន​ រួម​ទាំង​ការ​លុប​ចោល​អត្រា​ការ​ប្រាក់​អប្បបរមា​លើ​ការ​បញ្ចាំ​​ និង​​ការ​​បន្ធូរ​​បន្ថយ​​តម្រូវ​ការ​​ទូ​ទាត់​​​ផ្សេង​ៗ​។​

គួរ​គូស​បញ្ជាក់​ថា​ វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ទៅ​ក្នុង​ភាព​​ត្រដាប​ត្រដួស​​ ចំ​ពេល​មាន​វិបត្តិ​ថវិកា​​ក្នុង​ចំណោម​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​​ រួម​ទាំង​ក្រុម​ហ៊ុន​ ​Country Garden​ និង​ក្រុម​ហ៊ុន Evergrande។ ​

រដ្ឋបាល​​ក្រោម​ជាតិ​​មួយចំ​នួន​ បាន​បន្ធូរ​បន្ថយ​ច្បាប់​ស្តី​ពី​ការ​ទិញ​ផ្ទះ​ ប៉ុន្តែ​ទិន្នន័យ​​​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បង្ហាញ​ថា ​វិធានការ​នេះ​បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​ការ​ធ្លាក់​ចុះ​នៃ​ថ្លៃ​ផ្ទះ​។ នេះ​បើ​តាម​​ Nikkei Asia។ ​​តម្លៃ​ផ្ទះ​ថ្មី​នៅ​ក្នុង​ទីក្រុង​​ធំ​ៗ​​នៅ​ខែ​មេសា​ បាន​ធ្លាក់​ចុះ​ ២,៥ ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ ដែល​​នេះ​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​កាល​ពី​ខែ​មីនា​ ខណៈ​​​ការ​លក់​ផ្ទះ​ជា​​រាយៗ​​ ​បាន​ធ្លាក់​ចុះ​ ៨,៥ ភាគរយ​ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​។

​ដោយ​សារ​តែ​អចលនទ្រព្យ​ រួម​​ចំណែក​ដ៏​ធំ​នៃ​តម្លៃ​ទ្រព្យ​សកម្ម​របស់​​គ្រួសារ​​ប្រជាជន​ចិន​ ការ​​ធ្លាក់​ចុះ​នៃ​តម្លៃ​ បាន​​ដាក់​​ទម្ងន់​ទៅ​លើ​​​អ្នក​ប្រើ​ប្រាស់​។​ កំណើន​នៃ​ការ​លក់​ផ្ទះ​រាយ​ បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​​៤​ខែ​ជាប់​គ្នា​​ត្រឹម​​ខែ​មេសា​ បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​ ៦,៧ ភាគរយ​​នៅ​ក្នុង​ទិន្នផល​ឧស្សាហកម្ម​ក៏​ដោយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រុមហ៊ុននាំចេញ បន្តទិញផ្លែមៀនប៉ៃលិន ក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធ​​ ១០០ ភាគរយ​ លើ​ប្លុក BRICS

ជីវិតកម្សាន្ដ១៩ នាទីutes មុន

នាយ ចឺម ស្នើសុំអ្នកសិល្ប:ស្រាក់ដៃគ្នាជួយសង្គ្រោះជីវិតនាយ តាក់ស៊ី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ហ្វីលីពីន៖ ​៣​នាក់ស្លាប់​ និង​រាប់សិប​នាក់​​ធ្លាក់​ខ្លួន​ឈឺ​ ក្រោយ​​បរិភោគ​អណ្តើក​សមុទ្រ

សន្តិសុខសង្គម៣៤ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់ ១ កន្លែង ឃាត់ខ្លួនមនុស្ស ៨ នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម