ព័ត៌មានជាតិ
មន្ត្រី និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុង ស្វែងយល់ពីការទប់ស្កាត់ និងថែទាំសុខភាពបឋម
កោះកុង ៖ ក្រុមមន្ត្រី និងអាជ្ញាធរមកពីឃុំសង្កាត់ក្នុងខេត្តកោះកុង ទទួលការស្វែងយល់ដឹងពីយន្តការទប់ស្កាត់ និងថែទាំសុខភាពបឋមសំដៅដល់ការចេះការពារខ្លួនពីជំងឺផ្សេងៗដែលពុំមានត្រៀមទុកជាមុន។

រដ្ឋបាលខេត្តកោះកុង បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំជាសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្តីពីក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់មន្ត្រី អាជ្ញាធរ និងពលរដ្ឋរស់នៅតាមមូលដ្ឋានយល់ដឹងពីកិច្ចថែទាំសុខភាពបឋម ខណៈមនុស្សម្នាក់ៗមិនដែលយើងពុំបានត្រៀមទុកជាមុនចំពោះស្ថានការណ៍ជំងឺកើតមានភ្លាមៗ។

លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ថា ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនេះដែរ គឺសំដៅធ្វើយ៉ាងណាឱ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ យល់ដឹងពីកាន់តែច្បាស់អំពីការថែទាំសុខភាពប្រចាំថ្ងៃ ចៀសឆ្ងាយពីជំងឺផ្សេងៗដែលខ្លួនកំពុងប្រព្រឹត្តហើយមិនដឹងថា នឹងប្រឈមកើតជំងឺអ្វី ស្របពេលមានការថ្វីប្រហែសមិនបានការពារទប់ស្កាត់ត្រឹមត្រូវ។

លោកស្រីអភិបាលរងខេត្ត បន្ថែមថា ជាក់ស្តែង ជំងឺឆ្លង និងជំងឺមិនឆ្លង ដូចជា អេដស៍-គ្រុនចាញ់-របេង ទឹកនោមផ្អែម លើសឈាម ខ្វះជាតិស្ករ។ល។។ ដូច្នេះរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលគប្បីយកចិត្តទុកដាក់បន្តលើកកម្ពស់ការថែទាំសុខភាពសាធារណ ព្រមទាំងពង្រឹងសមត្ថភាពអ្នកជំនាញសុខាភិបាល និងការពង្រាយបុគ្គលិកដល់មូលដ្ឋានឱ្យល្អប្រសើរ។
ក្រោយបញ្ចប់វគ្គសិក្ខាសាលានេះ លោកស្រីអភិបាលរងខេត្ត ជឿជាក់ថា សិក្ខាកាមទាំងអស់ កាន់តែមានជាមូលដ្ឋានពីវិធីសាស្ត្រថែទាំសុខភាពបឋម ដោយបន្តផ្សព្វផ្សាយ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនៅពេលត្រឡប់ទៅមូលដ្ឋាន និងអង្គភាពរបស់ខ្លួនវិញ។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយុទ្ធសាស្ត្រដឹកនាំពីរាជរដ្ឋាភិបាល អាណត្តិមុន ដោយដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះមាន ការលើកកម្ពស់សុខុមាលភាពប្រជាជន គឺជាគោលនយោបាយអនុវត្តតាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាសុខាភិបាលសុខភាពឆ្ពោះទៅ សម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០។
ចំណែកឯលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មើលឃើញថា ការជំរុញបង្កើនការថែទាំសុខភាពបឋមនេះ ពិតជាមានសារៈសំខាន់សម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកទៅប្រើប្រាស់ដើម្បីពិនិត្យមើលស្ថានភាពនៃការប្រែប្រូលអាកាសធាតុថែទាំសុខភាពបឋមក្នុងតំបន់របស់ខ្លួន និងកំណត់ចក្ខុវិស័យសម្រាប់ការថែទាំសុខភាពសម្រាប់ពេលអនាគត និងយុទ្ធសាស្ត្រតាមធនធានជាក់ស្តែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។

បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ដើម្បីអនុវត្តបាននូវសកម្មភាពអាទិភាពស្នូលសំខាន់ៗលើបាន ក្រសួងសុខាភិបាល ក៏បានលើកគោលដៅអាទិភាពបន្ទាន់ចម្បង ចំនួន ៣ គឺ ៖១.ពង្រឹងមណ្ឌលសុខភាពតាមរយៈការកែលម្អអាគារ បំពាក់សម្ភារ ឱសថ សមត្ថភាព បុគ្គលិកលើការបម្រើការសេវាសុខភាព២៤ម៉ោង។ ទី២.ពង្រឹងមន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត ព្រមទាំងនិយ័តកម្មសេវាឯកជនឱ្យបានប្រសើរឡើង។
៣.បណ្តុះលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់គ្រប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ដើម្បីចូលរួមចំណែកសម្រេចបានការគ្របដណ្តប់ សេវាជាសកល និងធ្វើឱ្យប្រជាជនកម្ពុជា មានសុខភាពល្អ និងអាយុយឺនយូរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?