ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់មន្ត្រីថ្មីទើបបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ថា “ការងារចំពោះមុខមានច្រើន និងមិនងាយស្រួលពេកនោះទេ”
មានប្រសាសន៍ទៅកាន់ សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ដែលទើបតែបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ហើយបានចាប់ប៉ុស្តិ៍នៅក្រសួងមុខងារសាធារណៈ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីទំហំការងារ និងទំនួលខុសត្រូវរបស់មន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈទាំងអស់ថា “ការងារចំពោះមុខមានច្រើន ហើយមិនងាយស្រួលពេកនោះទេ”។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ នៅក្នុងពិធីចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច លើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រី នៅសាលាភូមិន្ទរដ្ឋបាល កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤។
ក្នុងពិធីចុះអនុស្សរណៈ បានអញ្ជើញសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សក្រមការ ដែលបានចាប់ប៉ុស្តិ៍ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សរុបចំនួន ៣៩ រូប ផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា មិនថាមន្ត្រីថ្មីដែលទើបបញ្ចប់ការសិក្សា មន្ត្រីដែលកំពុងបំពេញការងារ ឬក៏មន្ត្រីថ្មី មន្ត្រីចាស់នោះទេ សំខាន់ការងារអនុវត្តជាមួយគ្នា ត្រូវតែធ្វើឡើងក្នុងស្មារតី ជវភាព នៃប្រព័ន្ធតួអង្គតែមួយ ពោលគឺការសហការការងារជាមួយគ្នា ឆ្ពោះទៅកាន់ការសម្រេចនូវសមិទ្ធផលរួម ដើម្បីក្រសួង ដើម្បីប្រទេសជាតិ និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា