ព័ត៌មានអន្ដរជាតិ
TikTok ត្រៀមបើកឲ្យបង្ហោះវីដេអូវែងដល់ ៦០នាទី ប្រជែងជាមួយ YouTube
ក្រុមហ៊ុនបណ្ដាញសង្គម TikTok កំពុងតេស្តសាកល្បងនូវមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យបង្ហោះវីដេអូវែងរយៈពេលរហូតដល់ ៦០នាទីឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា TechCrunh កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
ជាជំហានដំបូង មុខងារថ្មី បើកសម្រាប់តែក្រុមអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ TikTok ប្រាប់ថា ខ្លួនមិនទាន់មានគម្រោងភ្លាមៗបញ្ចេញមុខងារថ្មីឲ្យប្រើប្រាស់ជាលក្ខណៈសកលនៅឡើយទេ។
បច្ចុប្បន្ន TikTok បានវិវឌ្ឍខ្លួនបន្ដិចម្ដងៗពីទម្រង់ជាបណ្ដាញសង្គមវីដេអូខ្លីមកជាប្រភេទវីដេអូកាន់តែយូរជាងមុន។ ដំបូងឡើយ អ្នកប្រើប្រាស់ TikTok អាចបង្ហោះវីដេអូបានត្រឹម ១៥វិនាទី ប៉ុន្តែក្រោយមកក៏មានការបន្ថែមនាទីឲ្យកាន់តែយូរជាងមុន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រការនេះហើយទើបគេមើលឃើញថា TikTok កំពុងខិតទៅភាពជាដៃគូប្រជែងជាមួយ YouTube កាន់តែខ្លាំងឡើង។
TikTok បានបញ្ជាក់ថា ការត្រៀមដាក់មុខងារបង្ហោះវីដេអូ៦០នាទី ក៏ដោយសារការត្អូញត្អែររបស់ក្រុមអ្នកបង្កើតមតិកា ដែលចង់បង្កើតវីដេអូយូរជាងមុន សម្រាប់ធ្វើវីដេអូដូចជា ការបង្រៀនធ្វើម្ហូប ការថែរក្សាសម្រស់ និងការបង្រៀនអនឡាញ ជាដើម។ ក្រុមហ៊ុនចិននេះ ក៏បានរំពឹងដែរថា នឹងអាចទាក់ទាញអ្នកប្រើប្រាស់មួយចំនួនដែលតែងតែបង្ហោះវីដេអូត្រឹម៦០នាទីនៅលើ YouTube ងាកមកបង្ហោះមាតិកាខ្លួននៅលើ TikTok វិញម្ដង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ