ព័ត៌មានជាតិ
ខណៈនេះ ឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យសកម្មភាពតាក់តែង និងជ្រើសរើសវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងគ្រូអនុវិទ្យាល័យ
ខណៈនេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែង និងជ្រើសរើសវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ឲ្យចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៤ នៅមណ្ឌលប្រឡងវិញ្ញាសាសរសេរលើកទី ២ ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជាមួយគ្នានេះដែរ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ (វិញ្ញាសាសរសេរលើកទី ២) យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ ពីសាស្ត្រាចារ្យជំនាញ ដោយមានការតាមដានឃ្លាំមើលពីអ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនដែលបានចុះឈ្មោះចូលរួមដោយស្ម័គ្រចិត្ត។ បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ លើសពីមួយជម្រើស វិញ្ញាសាចំនួនតែមួយជម្រើសតែប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការរៀបចំការប្រឡង មុនវិញ្ញាសាទាំងនោះ ត្រូវបានថតចម្លង និងបន្តនីតិវិធី។
សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងនាពេលនេះ រួមមានមុខវិជ្ជាឯកទេសគណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា, ភាសាអង់គ្លេស, ភាសាបារាំង និងមុខវិទ្យាឯកទេសទី ១ ទី ២ អាស្រ័យទៅតាមប្រភេទ នៃប្រព័ន្ធបណ្ដុះបណ្ដាលដែលបានកំណត់ តាមប្រភេទបរិញ្ញាបត្រ៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រថយន្តដឹកទំនិញ រត់សាកល្បងជោគជ័យពីទីក្រុងគុនមីនប្រទេសចិន មកដល់រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អភិបាលខេត្តជើងខ្លាំង៤រូប នៅរក្សាតំណែង ខណៈអភិបាល៤រូបទៀត របូតតំណែងនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា