Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំណែនាំសាលាចំណេះទូទៅនិងបច្ចេកទេស កែលម្អកម្មវិធីសិក្សាឆ្លើយតបតម្រូវ​ការទីផ្សារការងារ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានណែនាំដល់សាលាចំណេះទូទៅ និងបច្ចេកទេសត្រូវកែលម្អកម្មវិធីសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវជំនាញដែល​ទីផ្សារត្រូវការនាពេល​បច្ចុប្បន្ននិង​ទៅអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ច ស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៧ ឧសភា លោកឧបនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា ការរៀនទ្រឹស្ដីត្រូវផ្សារភ្ជាប់នឹងការអនុវត្តផ្ទាល់ហើយការអប់រំបច្ចេកទេស​ត្រូវពិនិត្យឡើងវិញ លើជំនាញដែលទីផ្សារត្រូវការ ដោយកែលម្អកម្មវិធីសិក្សាឱ្យត្រូវតាមជំនាញ។

លោក​បន្តថា ការប្រើប្រាស់ឯកសារវិធីសាស្ត្របង្រៀន​ដែលក្រសួងបានផលិត និងដាក់ឱ្យអនុវត្តនាពេលកន្លងមក ពង្រឹងការបង្រៀន និងរៀន ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដែលឈានទៅបង្កើនអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងត្រៀមខ្លួនរួចស្រេចសម្រាប់ការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ស្វែងយល់ និងទៅទស្សនកិច្ចសិក្សានៅសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិជាដើម ដើម្បីកែលម្អការប្រើប្រាស់សម្រាប់ការបង្រៀននិងរៀន និងវិធីសាស្ត្របង្រៀន STEM។

សម្រាប់ការកែលម្អបរិស្ថាន គណៈគ្រប់គ្រងសាលាអាចពិចារណារៀបចំដាំដើមឈើ និងផ្កាគ្រប់មុខ ដែលមានក្នុងប្រទេសកម្ពុជាដើម្បីបង្កើតជាសួនរុក្ខជាតិចម្រុះ។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រីបានបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងពីគ្រប់​ភាគគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដោយរក្សាបរិស្ថានស្អាតល្អ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅរក្សាស្ថានភាពដើម ដូចការសាងសង់ដំបូង និងថែរក្សា កែលម្អ ជួសជុល និងបានថ្លែងអំណរគុណដល់គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ក្នុងការដឹកនាំគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន និងការសិក្សារបស់កូនចៅ ទាំងកម្មវិធី​សិក្សាចំណេះទូទៅ និងបច្ចេកទេស៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១១ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម