Connect with us

ព័ត៌មានជាតិ

ជនជាប់ឃុំ ៣៤ នាក់ បញ្ចប់ការសិក្សាកម្មវិធីអប់រំកម្រិតមូលដ្ឋាន​តាមអ៊ីនធឺណិត​ដោយ​ជោគជ័យ

បានផុស

នៅ

ជនជាប់ឃុំចំនួន ៣៤ នាក់ បានបញ្ចប់ការសិក្សាកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ដោយជោគជ័យដែលជួយឱ្យពួកគេអាចបន្តការសិក្សា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃពេលចេញពីពន្ធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់ជនជាប់ឃុំ ៣៤ នាក់ ដែល​បានបញ្ចប់ការសិក្សាកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាម​អ៊ីនធឺណិតដោយជោគជ័យកាលពីថ្ងៃទី ១៧ ឧសភា លោក គួច គូលំអ អគ្គលេខាធិការរងនិងជាប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា ក្រោមការសម្របសម្រួល និងសហការដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នាយកដ្ឋានអប់រំក្រៅប្រព័ន្ឋ មន្ទីរអប់រំរាជធានីភ្នំពេញ ជាមួយក្រសួងមហាផ្ទៃ អង្គការ UNESCO អង្គការ Sipar និងក្រុមហ៊ុន Smart Axiata បានផ្តល់ឱកាសដល់ជនជាប់ឃុំ ដើម្បីបន្តការសិក្សាកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតហៅកាត់ថាប៊ីប (BEEP) ក្នុងមណ្ឌលកែប្រែ ដោយក្នុងនោះជនជាប់ឃុំចំនួន ៣៤ នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។

លោកបានបន្តថា ដំណាក់កាលទី១ នៃការសិក្សាកម្មវីធីប៊ីបក្នុងមណ្ឌលកែប្រែ បានចាប់ផ្តើមអនុវត្តក្នុងខែមិថុនា ឆ្នាំ​២០២៣ ដែលមានជនជាប់ឃុំចំនួន ៤០ នាក់បានចុះឈ្មោះសិក្សា។ ក្នុងនោះសិស្សចំនួន ៣៤ នាក់បានសិក្សាបញ្ចប់ និងប្រឡងជាប់ជាស្ថាពរជាមួយព្រឹត្តិបត្រពិន្ទុខ្ពស់គួរឱ្យកោតសរសើរ។

លោកបានបន្តទៀតថា ដោយមើលឃើញពីចំនុចល្អប្រសើរ ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា (Off-line Content Server) ដែលមាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ផ្តល់ជំនួយផ្នែកបច្ចេកទេស និងដំឡើងប្រព័ន្ធសិក្សាឱ្យមានដំណើរការល្អប្រសើរ ពន្ធនាគាររាជធានីភ្នំពេញក៏បានបន្តចុះឈ្មោះសិស្សថ្មីចំនួន ៤០ នាក់បន្ថែម ដែលបច្ចុប្បន្ននេះកំពុងបន្តការសិក្សា។

ក្នុងដំណើរការសិក្សានេះ អង្គការ UNESCO បានផ្តល់កុំព្យូទ័របន្ទះ (tablets) ដោយឡែកនាយកដ្ឋានអប់រំក្រៅប្រព័ន្ធផ្តល់ការគាំទ្រដល់អ្នកសិក្សា ក្រោមការសម្របសម្រួលដោយក្រសួងមហាផ្ទៃ។ ការអនុវត្តកម្មវិធីនេះ ត្រូវបានអនុវត្តឡើងដោយអនុលោមតាមគោលការសន្តិសុខ និងសុវត្ថិភាពនៅក្នុងពន្ធនាគារ។

ដោយមើលឃើញពីតម្រូវការ និងសារៈសំខាន់នៃកម្មវីធីនេះ អង្គការ UNESCO ក្រសួងពាក់ព័ន្ធ និងដៃគូសហការទាំងអស់ កំពុងសិក្សាលទ្ធភាពក្នុងការពង្រីកវិសាលភាពទៅកាន់ពន្ធនាគារផ្សេងទៀត។

អ្នកស្រី Esther Mctarlane ប្រធានផ្នែកអប់រំ អង្គការយូណេស្កូ បានបញ្ជាក់ថា កម្មវិធីប៊ីបគឺជាផ្នែកមួយនៃកម្មវិធីរួមគ្នាដើម្បីផ្តល់ការងារ និងមុខរបរសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំងការរួមចំណែកពីរដ្ឋាភិបាល និងប្រតិបត្តិករទូរគមនាគមន៍ Smart Axiata។ កម្មវិធីនេះជាគំនិតផ្តួចផ្តើមសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ UNESCO ដើម្បីដោះស្រាយបញ្ហាអត្រាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិនៅកម្ពុជា។

លោក គួច គូលំអ បានបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធីប៊ីប សិស្សទទួលបានវិញ្ញាបនបត្រសមមូលនឹងថ្នាក់ទី ៩ អាចបន្តការសិក្សា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ បច្ចុប្បន្ន កម្មវិធីនេះកំពុងស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាព ដើម្បីសម្រេចបាននូវការផ្សព្វផ្សាយទូទាំងប្រទេស និងឈានដល់ក្រុមគោលដៅថ្មី រួមមានយុវជនធ្វើការឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) យុវជននៅក្នុងមណ្ឌលស្តារនីតិសម្បទា និងមណ្ឌលអប់រំកែប្រែ និងយុវជនចំណាកស្រុក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

ក្រសួង​ការងារ​ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​អន្តរក្រសួង ស្តី​ពី “​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​នៃ​ការធ្វើ​អធិការកិច្ច​អន្ដរក្រសួង​ក្នុង​វិស័យ​កម្មន្ដសាល​” នៅ​តាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣៦ នាទី មុន

និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីថែរក្សាប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

មេ​របប​យោធាមីយ៉ាន់ម៉ា ជំរុញឱ្យកងកម្លាំង​​ប្រឆាំងរដ្ឋប្រហារបោះបង់ការតស៊ូនិងងាក​ចូលចរចា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យរៀបចំអង្គរសង្ក្រានឡើងវិញ

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៤ លាននាក់ ក្នុងរយៈពេល ៨ ខែ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម