ព័ត៌មានជាតិ
“សៀវភៅព័ត៌មានរាជធានី ខេត្ត” នៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់
ក្រសួងមហាផ្ទៃ បានដាក់ឱ្យប្រើប្រាស់នូវ“សៀវភៅព័ត៌មានរាជធានី ខេត្ត” ជាសាធារណៈ ដែលសៀវភៅនេះបានចងក្រងនូវ (ផែនទី ភូមិសាស្រ្ត ប្រជាសាស្រ្ត និងសក្ដានុពលសេដ្ឋកិច្ច សង្គម) នៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភាគីពាក់ព័ន្ធក្នុងការស្វែងរកព័ត៌មាន និងសិក្សាស្រាវជ្រាវ។
“សៀវភៅព័ត៌មានរាជធានី ខេត្ត” រៀបចំឡើងក្នុងគោលបំណងប្រមូល ចងក្រង និងបង្ហាញនូវព័ត៌មានទូទៅដោយសង្ខេបរបស់រាជធានី ខេត្ត មានជាអាទិ៍ ផែនទីភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្ដានុពលសេដ្ឋកិច្ច សង្គម សម្រាប់ចែករំលែកដល់អ្នកពាក់ព័ន្ធទាំងអស់អាចស្វែងរកនូវព័ត៌មាន និងទិន្នន័យផ្សេងៗរបស់រាជធានី ខេត្ត បានដោយងាយស្រួល និងឆាប់រហ័ស។ បន្ថែមពីនេះ ព័ត៌មាននិងទិន្នន័យទាំងនេះក៏អាចប្រើប្រាស់ធ្វើជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវ ការវិភាគ ការវាយតម្លៃ និងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗផងដែរ។ សៀវភៅនេះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៤។
ការចងក្រងសៀវភៅនេះឡើង ស្របពេលដែលប្រទេសកម្ពុជាមានការប្រែប្រួលរីកចម្រើនយ៉ាងខ្លាំង និងមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម គួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
ក្នុងនោះរដ្ឋបាលរាជធានី ខេត្ត គឺជាថ្នាក់រដ្ឋបាលមួយក្នុងចំណោមថ្នាក់រដ្ឋបាលផ្សេងៗទៀតដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដឹកនាំ ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពតាមរយៈការលើកកម្ពស់សមាហរណកម្មថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់មូលដ្ឋាន និងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ភាពរុងរឿង និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងភាពសុខដុមរម្យនានៅក្នុងសង្គមជាតិ។
ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានអនុម័តនៅឆ្នាំ២០០៨ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ២០០៩។ ទន្ទឹមគ្នានេះដែរ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានរៀបចំ និងកែសម្រួលឡើងវិញឱ្យបានសមស្របទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។
“សៀវភៅព័ត៌មានរាជធានី ខេត្ត ត្រូវបានចងក្រងដោយផ្អែកលើព័ត៌មានដែលបានផ្ដល់ជូនដោយ រដ្ឋបាលរាជធានី ខេត្តទាំង ២៥ គិតត្រឹមខែតុលា ឆ្នាំ២០២៣ និងប្រភពផ្លូវការពីបណ្តាក្រសួង ស្ថាប័នផ្សេងៗទៀត។
យោងតាមអារម្ភកថា នៅក្នុងសៀវភៅនេះ បានឱ្យដឹងថា៖« ទោះបីជាព័ត៌មានមួយចំនួននៅមានការខ្វះចន្លោះមិនទាន់គ្រប់ជ្រុងជ្រោយក៏ដោយ ក៏សៀវភៅនេះបានផ្ដល់ជា គុណប្រយោជន៍ និងជាចំណេះដឹងសម្រាប់អ្នកអាន និងជាព័ត៌មានសម្រាប់សាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់សិក្សាស្វែងយល់អំពីទិដ្ឋភាព ភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ច សង្គម របស់រដ្ឋបាល រាជធានី ខេត្ត នីមួយៗ»៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់