Connect with us

ព័ត៌មានជាតិ

ជប៉ុនបើក​សណ្ឋាគារបែបប្រពៃណីនៅខេត្តជាប់សមុទ្រ ​ជំរុញ​វិស័យ​ទេសចរណ៍

បានផុស

នៅ

វិនិយោគិនជប៉ុនបានបើកសណ្ឋាគារបែបប្រពៃណីជប៉ុននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមលើកកម្ពស់​វិស័យទេសចរណ៍​និងសេដ្ឋកិច្ច ឱ្យកាន់តែមានភាពទាក់ទាញនិងរីកចម្រើនទៅមុខជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធសណ្ឋាគារ ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ មានទីតាំងនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី ១៧ ឧសភា លោក កូជី យ៉ាម៉ាម៉ូតូ  (KOJI YAMAMOTO) នាយកប្រតិបត្តិក្រុមហ៊ុន ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ (GRAND LA  VOGUE HOTEL AND CASINO) បានមានប្រសាសន៍ថាសណ្ឋាគារ ក្រេន ឡាវ៉ូក បញ្ចូលគ្នានូវបដិសណ្ឋារកិច្ចបែបប្រពៃណីជប៉ុន ជាមួយការ​ជូននូវបទពិសោធន៍យ៉ាងពិសេសដែលអាចទាក់ទាញភ្ញៀវទេសចរ​ពីគ្រប់បណ្តាប្រទេស។

លោកបន្តថា​ La Vogue បានបើកតាំងពីឆ្នាំ ២០១៨ និង Grand La Vogue មានទស្សនតែមួយជា La Vogue Group មានគោលដៅបន្តការរីកចម្រើនរួមគ្នាមិនត្រឹមតែអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបុគ្គលិក ក្រុមគ្រួសារ ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍មូលដ្ឋានតាមរយៈការចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព ភាពស្វាហាប់ នឹងមានឆន្ទៈ ក្នុងការប្រឈមមុខជាមួយបញ្ហាផ្សេងៗ ដើម្បីដើរតួនាទីក្នុងការបង្ហាញពិភពលោក នូវសក្តានុពលគ្មានដែនកំណត់ នៃខេត្តព្រះសីហនុ ដើម្បីវិនិយោគនៅក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅក្នុងបេះដូងរបស់អ្នកជារៀងរហូត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចាត់ទុកការសម្ពោធសណ្ឋាគារនិងកាស៊ីណូនាពេលនេះ បានចូលរួមចំណែក​យ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្ត ឱ្យកាន់តែមាន​ភាពទាក់ទាញ និងរីក​ចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឈានឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម