ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ វាយតម្លៃខ្ពស់ចំពោះការប្រែក្លាយវិទ្យាល័យ ព្រែកតាទែន ទៅជាសាលារៀនគំរូ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ អាជ្ញាធរដែនដី ដែលបានដឹកនាំគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន ជាពិសេសការប្រែក្លាយសាលារៀនទៅជាសាលារៀនគំរូ។
ការលើកឡើងនេះ ធ្វើឡើង ក្នុងឱកាស បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចុះបំពេញទស្សនកិច្ចពិនិត្យមើល ការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រែកតាទែន ក្រោមកិច្ចស្វាគមន៍របស់រដ្ឋបាលស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សហគមន៍ និងអាជ្ញាធរដែនដី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមទៀតថា ចំពោះការកែលម្អសាលារៀនមួយ ត្រូវផ្ដោតលើការគ្រប់គ្រងរដ្ឋបាល ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ និងការបង្រៀន និងរៀន ដែលជាសមាសភាគទាំងបួន នៃការគ្រប់គ្រងតាមសាលារៀន។ បច្ចុប្បន្ននេះ ការអនុវត្តស្តង់ដាសាលារៀនគំរូ តាមរយៈការអនុវត្តសកម្មភាពគោលរួមមាន ១. ការអនុវត្តតេស្តស្តង់ដា ២. យកលទ្ធផល នៃការធ្វើតេស្តទៅធ្វើផែនការកែលម្អការបង្រៀន និងរៀន ៣. បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងថ្នាក់រៀន ៤. ការចុះកិច្ចព្រមព្រៀងលទ្ធផលប្រចាំឆ្នាំ ៥. ការបង្កើតក្រុមប្រឹក្សាកុមារ ៦. ការចុះផ្តល់ការគាំទ្រ ការគ្រប់គ្រងទិន្នន័យ និងការពិនិត្យតាមដាន និងវាយតម្លៃ។
សារជាថ្មី បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ក្នុងការដឹកនាំគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន និងការសិក្សារបស់កូនចៅ ដែលសិស្សានុសិស្សនាពេលបច្ចុប្បន្ន ជាមូលធនមនុស្សនាពេលអនាគត។
គួរបញ្ជាក់ថា វិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រែកតាទែន ក្រោមការអនុវត្តគម្រោងកែលម្អការអប់រំមធ្យមសិក្សា (SEIP) និងបន្តមកដល់ការអនុវត្តគម្រោងការអប់រំចំណេះទូទៅ (GEIP) សាលាទទួលបានសមិទ្ធផល និងលទ្ធផលមួយចំនួនរួមមាន៖ ការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀន ការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង (LUP) ការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន (TUP) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកែលម្អសាលារៀនឱ្យសម្រេចស្តង់ដា យុទ្ធសាស្ត្រសហគមន៍សាលារៀន និងស្តង់ដាសាលារៀនគំរូ។
ដើម្បីឱ្យសាលាក្លាយជាសាលាល្អ គណៈគ្រប់គ្រងសាលាបានរៀបចំគោលការណ៍ដឹកនាំ ដោយនាយកសាលាចាំបាច់ត្រូវធ្វើជាគំរូ ផ្ដល់ទំនុកចិត្តដល់លោកគ្រូ អ្នកគ្រូ សិស្ស សហគមន៍ អាជ្ញាធរដែនដី ក្នុងន័យពង្រឹងសាមគ្គីភាព និងបង្កើនភាពស្និទ្ធស្នាលរវាងគណៈគ្រប់គ្រង បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ បន្ថែមពីនេះ ការធ្វើតេស្តស្តង់ដាក៏ជាគន្លឹះមួយដ៏សំខាន់ដែលអាចឱ្យយើងដឹងអំពីសមត្ថភាពសិស្ស ដើម្បីឱ្យគ្រូបង្រៀនអាចរៀបចំជាផែនការ និងរៀបចំក្រុមប្រឹក្សាកុមារជួយសិស្សដែលរៀនយឺត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ