អាជីព
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ដើម្បី លើកកម្ពស់ចំណះដឹងពីអាហារសុវត្ថិភាព
កាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2024 ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅផ្លូវជាតិលេខ៤ ភូមិពើក ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល។
ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សកលវិទ្យាល័យដែលជាដៃគូរ ដូចជា សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនិង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងមានការចូលរួមពីសំណាក់ គណៈប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនរូប ដោយមានការទទួល បដិសណ្ឋារកិច្ចពីគណៈគ្រប់គ្រងក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ ដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករងនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ី.ភី.ជាច្រើនរូប។
លោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ បានណែនាំអំពីអាជីវកម្មស៊ី.ភី.និងមានការពិភាក្សាបើកចំហទាក់ទងនឹងប្រធានបទនៃការកែលម្អសុវត្ថិភាពចំណីអាហារ ការផលិតចំណីអាហារស្តង់ដារ និងកិច្ចសហការរវាងក្រសួងអប់រំ និងវិស័យឯកជន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៏ថា វិទ្យាស្ថានអប់រំផ្តោតសំខាន់ទៅលើសុខភាព និងសុខុមាលភាពរបស់សិស្ស សុវត្ថិភាពចំណីអាហារ និងស្តង់ដារអនាម័យដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ កម្លាំងរាងកាយ ផ្លូវចិត្ត ការគិត ព្រមទាំងបង្កើនចំណេះដឹងផងដែរ។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថាកាលដែលបានបរិភោគអាហារដែលមាន សុវត្ថិភាពស្តង់ដារ អនាម័យត្រឹមត្រូវនាពេលបច្ចុប្បន្ន និងជួយអោយយើងទទួលបានសុខភាពល្អរយះពេលយូរអង្វែងព្រមទាំងជួយកាត់បន្ថយការចំណាយក្នុងការព្យាបាលជម្ងឺល្អជាងការបរិភោគអាហារដែលមិនមានសុវត្ថិភាព។ ដូច្នេះការចែករំលែកចំណេះដឹងរវាងក្រសួងអប់រំ និងវិស័យឯកជនជាគម្រោងសហការមួយដែលសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់យុវជន និងប្រជាជនកម្ពុជា ក្នុងការយល់ដឹងកាន់តែច្បាស់ពីការថែទាំសុខភាពនៅតាមសាលារៀន និងសាកលវិទ្យាល័យនាពេលអនាគត។
លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ី.ភី.ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ស្តង់ដារផលិតកម្មចំណីអាហារ ទាំងគុណភាព និងបរិមាណ ដើម្បីបំពេញតម្រូវការទីផ្សារ។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ រីករាយក្នុងការសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការចែករំលែកចំណេះដឹងទាក់ទងនឹងសុវត្ថិភាពចំណីអាហារដល់យុវជន និងប្រជាជនកម្ពុជា។
លោក Wittaya Kreangkriwit បានបន្ថែមទៀតថាក្រុមហ៊ុនមិនត្រឹមតែចែករំលែកចំណេះដឹងដល់ សិស្សនិស្សិតនិងសាលារៀនប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានផ្តល់ចំណេះដឹង និងបច្ចេកទេសដល់កសិករអំពីការលើកកម្ពស់ស្ថង់ដារផលិតកម្ម ដោយប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ស្រូវ និងវត្ថុធាតុដើមផ្សេងទៀត រហូតមកដល់សព្វថ្ងៃនេះជាង ១០០០ គ្រួសារ។
លោក Thanachit Sriboonlue អគ្គនាយករង នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ី.ភីសូមចែករំលែកស្តីអំពីចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារជាមួយយុវជន និងប្រជាជនកម្ពុជាចំនួន ៣ចំណុចសំខាន់ៗ (១)ជ្រើសរើសទិញ ផលិតផលចំណីអាហារដែលមានប្រភពច្បាស់លាស់ (២)ការរក្សាទុកផលិតផលនៅកន្លែងដែលមានសីតុណ្ហភាពត្រឹមត្រូវ (៣)ការចំអិនដែលត្រឹមត្រូវតាមស្តង់ដារ ។
លើសពីនេះទៅទៀត ដើម្បីអោយកាន់តែប្រសើរ ក្នុងគ្រឹះស្ថានសិក្សាគួរតែមានអាហារដ្ឋានដែលមានអនាម័យនៅក្នុងបរិវេណកន្លែងសិក្សា ដោយហាងអាហារដែលមាននឹងត្រូវមានការត្រួតពិនិត្យពីគុណភាព ចាប់ផ្តើមតាំងពីវត្ថុធាតុដើមដែលនាំមកប្រើប្រាស់រហូតដល់វិធីចំអិនដែលត្រឹមត្រូវ ដើម្បីអោយសិស្សានុសិស្សទាំងអស់ទទួលបាននូវអាហារដែលមាន គុណភាព និងសុវត្ថិភាព ។
លោក Thanachit Sriboonlue បានបន្ថែមទៀតថា ក្រុមហ៊ុនស៊ី.ភី. ប្តេជ្ញាផ្តល់នូវផលិតផលអាហារប្រកបដោយគុណភាព អនាម័យសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់ដល់ប្រជាជនកម្ពុជា អ្នកបរិភោគទាំងអស់អាចជឿជាក់លើផលិតផលស៊ី.ភី. បានព្រោះថាគ្រប់ផលិតផលចំណីអាហារទាំងអស់របស់ស៊ី.ភី. យើងទទួលបានស្តង់ដារអន្តរជាតិដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាស្តង់ដារ GHP HACCP និង HALAL លោកអ្នកអាចបរិភោគដោយភាពជឿជាក់ ”អាហារសុវត្ថិភាព ជឿជាក់លើស៊ី.ភី.” ។
ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចប្បន្ននេះបានរយះពេល ២៨ឆ្នាំស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) ហើយក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយនឹងអាហារជាច្រើនដូចជា CP Fresh mart ,CP Fresh Shop ,Five Star, Star Coffee និង Hi-Pork ដោយឈរលើមូលដ្ឋានគ្រឹះ ដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយយើងមានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ឬលោកអ្នកដែលចាប់អារម្មណ៍សហការទិញ និងបើកអាជីវកម្មជាមួយក្រុមហ៊ុនអាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក Facebook : CP Cambodia Co,.Ltd. /Facebook: CP Brand Cambodia ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ៖ 086 929 917 ,086 666 433
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ