ជីវិតកម្សាន្ដ
Beckham ទម្លាយអំពើផិតក្បត់វិះនឹងលែងលះ និងជ្រុងលាក់កំបាំងនៃជីវិតកីឡាករបាល់ទាត់
យោងតាម Beckham ហេតុផលដែលគាត់បានបង្កើតភាពយន្តឯកសារអំពីការផិតក្បត់ និងជ្រុងលាក់កំបាំងនៃជីវិតរបស់កីឡាករបាល់ទាត់ គឺដើម្បីបង្ហាញពីក្តីស្រលាញ់របស់គាត់ចំពោះគ្រួសារ និងចំណង់ចំណូលចិត្តចំពោះកីឡាបាល់ទាត់។
នៅក្នុងកម្មវិធី Good Morning America លោក David Beckham បាននិយាយថា មូលហេតុដែលបង្កើតភាពយន្តឯកសារ ដែលកត់ត្រាដំណើរការទាំងមូលរបស់គាត់ពីយុវជនម្នាក់ដែលចូលចិត្តលេងបាល់ទាត់ បន្ទាប់មកបានក្លាយជាកំពូលតារាបាល់ទាត់ និងដំណើរការនៃការយកឈ្នះបេះដូងរបស់ភរិយា Victoria ។ ក្នុងចំណោមរឿងទាំងនោះ វគ្គដែល Beckham បានប្រកាសជាសាធារណៈអំពីអំពើផិតក្បត់របស់គាត់ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុត។

យោងតាមការបកស្រាយរបស់អតីតកីឡាករបាល់ទាត់រូបនេះ បានបញ្ចាក់ថា ការផលិតស៊េរីនេះមានគោលបំណងបញ្ចូលគ្នានូវគ្រប់ទិដ្ឋភាពនៃជីវិត និងអាជីព ឲ្យក្លាយជាសំបុត្រស្នេហាទៅកាន់គ្រួសារ។
ក្នុងនោះផងដែរលោកថែមទាំងបញ្ចាក់ថា “ហេតុផលតែមួយគត់សម្រាប់ខ្ញុំក្នុងការផលិតភាពយន្តឯកសារ គឺសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះកីឡាបាល់ទាត់ ហើយសំខាន់ជាងនេះទៅទៀតគឺគ្រួសាររបស់ខ្ញុំ។ ពួកគេបានជួយខ្ញុំពេញមួយជីវិតរបស់ខ្ញុំ។ ខ្ញុំបានដាក់អ្វីៗគ្រប់យ៉ាងទៅក្នុងខ្សែភាពយន្ត ហើយចាត់ទុកវាជាប័ណ្ណឯកសារ ដែលជាសំបុត្រស្នេហាពិតមួយមិនអាចភ្លេចបាន”។
អតីតកីឡាករអង់គ្លេសរូបនេះបាននិយាយបន្ថែមទៀតថា គាត់មានការព្រួយបារម្ភក្នុងការផលិតភាពយន្តឯកសារនេះ។ ខ្សែភាពយន្តនេះបង្ហាញយ៉ាងច្បាស់ពីបុគ្គលិកលក្ខណៈរបស់ Beckham ជីវិតស្នេហា អាជីព រួមទាំងកិច្ចការរបស់គាត់ក្នុងនាមជាយុវជនចូលចិត្តបាល់ខ្លាំងបំផុត។
Beckham បានបង្ហាញខ្លួនដំបូងក្នុងខែតុលា ឆ្នាំ ២០២៣ យោងតាមក្រុមប្រឹក្សាស្រាវជ្រាវ ភាពយន្តនេះបានទាក់ចិត្តទស្សនិកជន (BARB) វគ្គដំបូងមានអ្នកមើល៣.៨លាននាក់ វគ្គទី២មានអ្នកចូលមើល២.៨លាននាក់។ ភាពយន្តឯកសារក៏ជាកម្មវិធីដែលមានអ្នកមើលច្រើនជាងគេនៅលើ Netflix ក្នុងរយៈពេលពីរសប្តាហ៍នៃការចេញផ្សាយរបស់ខ្លួន ជាមួយនឹងចំនួនអ្នកមើលសរុប ១១.៦ លានដង។
ភាពយន្តឯកសារនោះបាននិយាយអំពីជីវិតផ្ទាល់ខ្លួន និងដំណើរអាជីពរបស់គូស្នេហ៍កីឡាករ និងអ្នករចនាម៉ូដជនជាតិអង់គ្លេស។ កីឡាករបាល់ទាត់និយាយអំពីការតស៊ូរបស់គាត់ជាមួយនឹងសុខភាពផ្លូវចិត្ត បន្ទាប់ពីទទួលបានកាតក្រហមនៅ World Cup ឆ្នាំ ១៩៩៨ ដំណើររបស់គាត់ទៅព្យាបាលនៅពេទ្យ និងក្លាយជាម្ចាស់ក្លឹបបាល់ទាត់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែ ពេលនោះ Victoria បាននិយាយជាលើកដំបូងអំពីការឈឺចាប់នៃចំណងស្នេហ៍របស់ស្វាមីនាងជាមួយ Rebecca Loos ដែលលេចឮនូវចចាមអារ៉ាមថា ជាគូស្នេហ៍លួចលាក់។ នៅក្នុងវគ្គនេះ អ្នករចនាម៉ូដជនជាតិអង់គ្លេសរូបនេះបានយំ ហើយនិយាយថា វាជាពេលវេលាដ៏លំបាកបំផុតរបស់គាត់។ អស់រយៈពេលជាច្រើនឆ្នាំដែលនាងបានជួបប្រទះ និងមានការលំបាកក្នុងអារម្មណ៍ជាមួយស្វាមីរបស់នាងស្ទើលតែស៊ីញ៉េលែងលះ។
ភរិយារបស់ Beckham បានបញ្ចេញអារម្មណ៍ពិតថា “យើងមានអារម្មណ៍ថា យើងលែងនៅជាមួយគ្នាទៀតហើយ។ ពេលខ្ញុំតាមប្តីខ្ញុំទៅអេស្បាញ ខ្ញុំលែងមានអារម្មណ៍ទាក់ទងជាមួយគាត់ទៀតហើយ ខ្ញុំមិនអាចនិយាយបានទេ វាពិបាកប៉ុណ្ណា ខ្ញុំគ្រាន់តែមានអារម្មណ៍ថា វាទាំងអស់ ពិភពលោកបានប្រឆាំងខ្ញុំ”។
ទន្ទឹមនឹងនោះ David Beckham បាននិយាយថា គាត់មិនដឹងថាគាត់ជំនះវិបត្តិដោយរបៀបណានោះទេ គាត់គ្រាន់តែដឹងថា ប្រពន្ធរបស់គាត់តែងតែព្យាយាមតស៊ូដើម្បីគ្រួសារ Victoria គឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ ការមើលឃើញការឈឺចាប់របស់នាង គឺពិបាកមិនគួរឲ្យជឿ ប៉ុន្តែពួកយើងជាអ្នកប្រយុទ្ធ នៅពេលនោះយើងត្រូវតស៊ូដើម្បីគ្នា យើងត្រូវតស៊ូដើម្បីគ្រួសាររបស់យើង ហើយអ្វីដែលយើងមានគឺមានតម្លៃ។ ទីបំផុតពយកយើងបានយកឈ្នះគ្រប់យ៉ាង កសាងគ្រួសារដ៏ល្បីល្បាញដែលមានសព្វថ្ងៃនេះ។

សម្រាប់ចំណងស្នេហារបស់ Beckham និង Victoria បានកើតឡើងលើដំបូងក្នុងឆ្នាំ១៩៩៧ ក្រោយមកនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៩៩៩ ពួកគេបានចងចំណងស្នេហ៍នៅប្រទេសអៀរឡង់នារដូវក្តៅនោះ។ បួនខែបន្ទាប់ពីកូនប្រុសរបស់ពួកគេកើតមក Victoria និង David បានរៀបការនៅ Luttrellstown Castle ក្បែរទីក្រុង Dublin ប្រទេសអៀរឡង់ ពីពេលនោះតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តី ជប៉ុន អាយុ ១១០ឆ្នាំ ប្រាប់អាថ៌កំបាំងរស់បានយូរ មិនមែនការធ្វើលំហាត់ប្រាណមួយមុខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ