Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឆាប់ៗនេះមិនចាំយូរ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានប្រកាសនឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាពេលឆាប់ៗនេះ មិនចាំដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនោះឡើយ។ សម្ដេធិបតី ថា បើទោះជាមិនមានការវិនិយោគពីបរទេស ក៏កម្ពុជានៅតែធ្វើព្រែកជីកនេះឱ្យបាន ដើម្បីប្រយោជន៍ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ប្រកាសបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយ៉ាងដូច្នេះថា៖ «ថ្ងៃមុន ខ្ញុំប្រកាសថា ធ្លាប់ធ្វើចុងឆ្នាំ​នេះ ឬដើមឆ្នាំក្រោយ ខ្ញុំឥលូវអត់នេះ នឹងធ្វើចេញឆាប់ៗខាងមុខ ត្រឡប់ទៅវិញ ចាប់ផ្ដើមវិលកង់ គិតពីការដាក់ឱ្យឆាប់ចេញ បុកគ្រឹះចាប់ផ្ដើមធ្វើ ព្រោះអត់ថយទៀតទេ មានការចូលរួម មិនមានការចូលរួមវិនិយោគិនពីបរទេស អត់សំខាន់ សំខាន់ខ្មែរត្រូវធ្វើឱ្យបាននូវគម្រោងនេះ ហើយយើងរួមគ្នាធ្វើ»

សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ព្រែកជីកហ្វូណនតេជោ សាងសង់សម្រាប់ជាផលប្រយោជន៍ជាតិរបស់កម្ពុជា ផ្ទុយទៅវិញ ព្រែកជីកនេះ មិនមែនសាងសង់ឡើងដើម្បីដើម្បីគំរាមអ្នកណា ឬដើម្បីយកអ្នកណាប្រឆាំងអ្នកណាទេ តែធ្វើឱ្យខ្មែររួមគ្នាប្រឆាំងនូវភាពមិនអភិឌ្ឍន៍ ដោយរួមគ្នាកាត់បន្ថយភាពក្រីក្រ រួមគ្នាដើម្បីលើកកម្ពស់កម្ពុជាឱ្យកាន់តែក្លាយជាប្រទេសដែលមានជីវភាពខ្ពស់។ សម្ដេចធិបតី​ ថា ព្រែកជីកមួយនេះ​ នឹងផ្ដល់នូវឯករាជ្យភាព និងផ្ដល់នូវថាមពលសម្រាប់កម្ពុជាអភិវឌ្ឍទៅមុខទៀត ហើយប្រជាជនខ្មែរទូទាំងប្រទេស ក៏ដូចជាមួយពិភពលោកបានគាំទ្រហើយ ត្រូវតែធ្វើឱ្យបាន។

សម្ដេចធិបតី ក៏បានថ្លែងការអរគុណប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ក៏ដូចជាខ្មែរនៅប្រទេសកូរ៉េខាងត្បូងនេះ ដែលកន្លងទៅ បានចេញគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងសម្រាប់ជាតិខ្មែរ។

សម្ដេចធិបតី លើកឡើងដូច្នេះថា៖ «ខ្ញុំអរគុណណាស់ គម្រោងនេះ មិនមែនជារបស់ខ្ញុំ មិនមែនជារបស់សម្ដេចតេជោ ឬរបស់ត្រកូល ហ៊ុន នោះទេ ខ្ញុំប្រាប់ហើយ ខ្ញុំធ្លាប់និយាយម្ដង ខ្ញុំថា ត្រកូល ហ៊ុន គ្រាន់មានឱកាសមួយផ្នែកតូចចូលរួមក្នុងការគិតគូរ ហើយជំរុញឱ្យធ្វើទេ ប៉ុន្តែវាជាគម្រោងដែលកើតចេញពីការគាំទ្ររបស់ប្រជាជនខ្មែរទូទាំងពិភពលោក ជាគម្រោងរបស់ខ្មែរយើង ដែលត្រូវរួមគ្នា ការពារ និងធ្វើឱ្យបាន»៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន

ព័ត៌មានជាតិ១៥ នាទីutes មុន

កូនដំរីព្រៃ រងរបួសដោយសារអន្ទាក់ រត់រកជំនួយពីមន្ត្រីឧទ្យានុរក្ស នៅមណ្ឌលគិរី

ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកការទូតចាស់វស្សា លោក កែវ ឈា ក្លាយជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ២៧ នាទីutes មុន

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណចំពោះបេសកកម្មប្រកបដោយជោគជ័យរបស់ ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol

Sokha Hotels

ព័ត៌មានពេញនិយម