ព័ត៌មានជាតិ
ភ្លៀង ខ្យល់ រន្ទះ បានបំផ្លាញផ្ទះពលរដ្ឋ និងផ្ដាច់ជីវិតក្មេងស្រីម្នាក់ នៅស្រុកមោងឬស្សី
លំនៅឋានជាច្រើនខ្នងក្នុងស្រុកមោងឬស្សី ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញនៅក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា ព្រមទាំងបានផ្ដាច់ជីវិតក្មេងស្រីម្នាក់ផងដែរ ក្រោយពីមានភ្លៀងផ្គរ ខ្យល់កន្ត្រាក់ ក៏ស្រាប់តែមានរន្ទះបាញ់មកតែម្ដង។
លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានបញ្ជាក់ថា គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីថ្ងៃទី១៧ និង១៨ ខែឧសភា ឆ្នាំ២០២៤ ដោយបានប៉ះពាល់ទៅលើឃុំចំនួន៣ ស្ថិតនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកអធិការបានបន្តថា នៅមុនពេលកើតហេតុគឺមានករណីភ្លៀង រលឹមស្រិចៗ លាយឡំនឹងខ្យល់កន្ត្រាក់ និងករណីរន្ទះបាញ់ កើតឡើងចំនួន ២លើក បណ្តាលឱ្យខូចខាតផ្ទះអស់មួយចំនួន ទៅលើឃុំចំនួន៣ គឺឃុំឬស្សីក្រាំង ឃុំម៉ោង និងឃុំរបស់មង្គល ព្រមទាំងបានឆក់យកជីវិតមនុស្ស ១នាក់។
លោកអធិការ ស គឹមឡុង បានសង្កត់ធ្ងន់ថា នៅពេលដែលមានរន្ទះកើតឡើងនោះ គឺមេឃបានធ្លាក់ភ្លៀងរលឹមស្រិចៗ តែប៉ុណ្ណោះ ប៉ុន្តែមានខ្យល់ខ្លាំងបានបោកបក់មកលើលំនៅឋានប្រជាពលរដ្ឋ ហើយនៅក្នុងពេលនោះដែរ ក្មេងស្រីអាយុ ១២ឆ្នាំ កំពុងគេងអង្រឹងលេងនៅខាងក្រោមផ្ទះក្បែរជីដូន ក៏ស្រាប់តែរន្ទះបានបាញ់មកតែម្ដង ទើបបណ្ដាលឱ្យក្មេងស្រីដែលកំពុងគេងអង្រឹងក្រោមផ្ទះស្លាប់ភ្លាមមួយរំពេច ចំណែកជីដូន ពុំមានកើតអ្វីនោះទេ។
នេះគឺជារឿងដ៏អកុសលមួយ ព្រោះក្មេងស្រីពុំបានចេញទៅវាលស្រែ ឬនៅក្រោមដើមឈើណាមួយឡើយ គឺនាងកំពុងគេងអង្រឹងនៅក្រោមផ្ទះតែបែរជាត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័មបែបនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា