ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកដំបូង
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងក្រោមឱវាទចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូង នៅក្នុងបរិវេណវេនមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានឲ្យដឹងនៅព្រលប់ថ្ងៃនេះថា រយៈពេលពេញមួយថ្ងៃទី២៤ ខែកុម្ភៈ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូង នៅខេត្តឧត្តរមានជ័យ មានមន្ត្រីនគរបាលចំនួន១០៤នាក់ស្រី០៦នាក់ ប៉ុន្តែមន្ត្រីដែលបានចាក់មាន ចំនួន៩៦នាក់ ដោយឡែកមន្ត្រី០៨នាក់ផ្សេងទៀត មិនអាចចាក់បានដោយសារមានជងឺអាលាកស៊ី និងជំងឺប្រចាំកាយ។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បញ្ជាក់ថា ចំពោះការចាក់វ៉ាក់សាំង គឺធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែជំហានអាចចាក់បានត្រឹមតែមន្ត្រីសុខាភិបាលខេត្ត និងមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យតែប៉ុណ្ណោះ ដោយសារមន្ត្រី និងកងកម្លាំងនគរបាលទាំងអស់នោះ ជាអ្នកឈានមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
អត្ថបទ៖ ចាន់ធី
សូមចុចអាន៖ ខេត្តរតនគិរី នឹងទទួលបានវ៉ាក់សាំងជិត៤ពាន់ដូស ត្រៀមចាក់មន្ត្រីសុខាភិបាល និង នគរបាលមុនគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន