ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រីទៅកាន់កូរ៉េខាងត្បូង អ្វីដែលសំខាន់ គឺសេដ្ឋកិច្ច
នៅក្នុងសិន្និសិទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសកូរ៉េខាងត្បូង នារាត្រីថ្ងៃទី១៨ ខែឧសភា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អ្វីដែលសំខាន់ គឺសេដ្ឋកិច្ច និងសេដ្ឋកិច្ច ព្រមទាំងសេដ្ឋកិច្ច។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនយោបាយការទូតសេដ្ឋកិច្ចដ៏សកម្មបានខិតខំពន្យល់ភាគីកូរ៉េ ថ្នាក់ដឹកនាំ និងបណ្តាវិនិយោគិនឱ្យយល់ពីសក្តានុពលពិតប្រាកដនៃប្រទេសកម្ពុជា។ ក្នុងនោះដែរ ភាគីកូរ៉េ ក៏បានទទួលស្គាល់ដែរថា ពីពេលនេះតទៅប្រទេសកម្ពុជាជាប្រទេសដែលប្រសើរជាងគេបង្អស់មួយក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ ដែលអំណោយផលខ្លាំងក្នុងការដាក់ទុនរកស៊ី។
គួរជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល ៤ថ្ងៃ (ថ្ងៃទី១៥-១៨ ខែឧសភា) លើទឹកដីកូរ៉េខាងត្បូង បានផ្តោតសំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង។ ក្នុងនោះ ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ទន្ទឹមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់