KPT+
ពលករខ្មែរនៅប្រទេសថៃ ក្លាយជាអ្នកមានបន្ទាប់ពីត្រូវឆ្នោតជាតិ ១២លានបាត
ពលការិនីខ្មែរម្នាក់ដែលមានវ័យ ២៣ឆ្នាំ បានសម្រេចចិត្តថានឹងវិលត្រឡប់ទៅស្រុកកំណើតវិញដើម្បីប្រកបមុខរបរផ្ទាល់ខ្លួន បន្ទាប់ពីបានត្រូវឆ្នោតជាតិរបស់ថៃលើរង្វាន់ទី១ ចំនួនពីរសន្លឹក ស្មើនឹងទឹកប្រាក់ ១២លានបាត កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។
តាមការផ្សាយរបស់កាសែតថៃរ៉ាត់ បានបញ្ជាក់ថា មានពលការិនីខ្មែរម្នាក់ឈ្មោះ ណែត អាយុ ២៣ ឆ្នាំ បច្ចុប្បន្នកំពុងបម្រើការជាកម្មករចំការពោតក្នុងខេត្តខូរ៉ាត ប្រទេសថៃ បានក្លាយជាអ្នកមានមួយប៉ព្រិចភ្នែក ក្រោយពីនាងបានត្រូវឆ្នោតជាតិរបស់ប្រទេសថៃចំនួន ២ សន្លឹក គឺទៅលើរង្វាន់ ទីមួយ ដែលជារង្វាន់ធំជាងគេបង្អស់ គឺនាងត្រូវបានទឹកប្រាក់ចំនួន ១២ លានបាត ។
នៅចំពោះមុខអ្នកយកព័ត៌មានថៃរ៉ាត់ ណែត បាននិយាយថា សព្វថ្ងៃនាងមានសង្សារម្នាក់ដែលជាស្រីដូចគ្នា និងជាជនជាតិថៃ គេមានឈ្មោះ សុមារាម អាយុ ៤២ ឆ្នាំ នៅមុនថ្ងៃឆ្នោតចេញ ៤ ថ្ងៃ នាងបានដើរទៅផ្សារណាត់ទាំងពីរនាក់ ដោយក្រឡេកឃើញមានគេលក់ឆ្នោតជាតិ នាងក៏ដើរទៅរកមើលសន្លឹកឆ្នោតណាដែលមានកន្ទុយលេខ ៩០ ដោយសារតែការស្រឡាញ់នាងក៏បានទិញឆ្នោតជាតិនោះចំនួន ២ សន្លឹក រួចហើយពួកគេក៏ដើរបង្ហួសទៅកន្លែងរូបសំណាកមួយកន្លែងដែលជាកន្លែងបែរបន់ស័ក្តិសិទ្ធិ នៅក្នុងតំបន់នោះ ក្រោយពីបែបន់រូបសំណាកនោះហើយ ពួកគេក៏ត្រឡប់ទៅផ្ទះវិញ។
កញ្ញា ណែត បានបន្តថា ក្រោយមកនាងក៏បានយល់សប្តិឃើញរូបសំណាងនោះមកឈរនៅចុងជើងនាង ហើយញញឹមដាក់នាងរួចក៏ដើរចេញទៅបាត់ លុះស្អែកឡើង ពេលដែលឆ្នោតជាតិថៃបានចេញផ្សាយនាងក៏បានយកសន្លឹកឆ្នោតទាំងពីរសន្លឹកនោះទៅផ្ទៀងផ្ទាត់មើល ក៏ស្រាប់តែឃើញថានាងបានត្រូវរង្វាន់ទីមួយដែលជារង្វាន់ធំស្មើនឹង ៦០ ម៉ឺនបាត ដូច្នេះសន្លឹកឆ្នោតដែលនាងទិញដូចគ្នាចំនួនពីរសន្លឹក គឺស្មើនឹង ១២ លានបាត ដែលធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង មិននឹកស្មានថាការសុបិន្តរបស់នាងបានក្លាយជាការពិតបែបនេះសោះ។
ជាចុងក្រោយនាងបាននិយាយថា នាងសម្រេចចិត្តឈប់ធ្វើជាកម្មករគេទៀតហើយ គឺនាងត្រូវត្រឡប់ទៅកាន់ខេត្តកំពង់ធំ ដែលជាស្រុកកំណើតរបស់នាងដើម្បីបើកតូបរកស៊ីលក់ដូរដោយខ្លួនឯងវិញ ព្រោះទឹកប្រាក់ ១២ លានបាត វាច្រើនសន្ធឹកសន្ធាប់ណាស់ដែលអាចធ្វើឲ្យនាងបើកមុខរបររកស៊ីខ្លួនឯងបាន។ នេះគឺជាសំណាងដ៏ធំធេងដែលប្រែក្លាយជីវិតនាងពីកម្មករស៊ីឈ្នួលឲ្យគេទៅជាមនុស្សដែលអាចបង្កើតមុខរបរខ្លួនឯងបានដោយសារជោគវាសនារបស់នាង ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់