ព័ត៌មានជាតិ
សម្តេចធិបតី៖ សាលាក្ដីខ្មែរក្រហម នាំមេរៀនឱ្យអន្តរជាតិធានាថា ពិភពលោកលែងមានអំពើប្រល័យពូជសាសន៍
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាននាំមេរៀនសំខាន់ៗជាច្រើនទៅឱ្យសហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកលែងជួបប្រទះសោកនាដកម្មពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាឧក្រិដ្ឋកម្មសង្គ្រាមផ្សេងៗ។ នេះជាការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ។

អញ្ជើញជាអធិបតីភាពបើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២០ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការស្វែងរកយុត្តិធម៌ ដែលមានការទទួលស្គាល់ដោយអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួមនៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ។
ក្នុងន័យនេះ សម្ដេចធិបតី យល់ថា នេះជាមូលហេតុដ៏ចម្បងបំផុតដែលបានធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គាំទ្រការបង្កើត អ.វ.ត.ក ដោយច្បាប់របស់កម្ពុជា កាលពីឆ្នាំ២០០១។ សម្ដេច គូសរំលេចថា៖ «ជាការពិត តុលាការនៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសមេដឹកនាំនៃរបបខ្មែរក្រហម រួចហើយ កាលពីឆ្នាំ ១៩៧៩។ តែយ៉ាងណាក្ដី ថ្នាក់ដឹកនាំ និងសង្គមកម្ពុជា បានទទួលស្គាល់ថា សាលក្រមរបស់ អ.វ.ត.ក នឹងជួយចូលរួមពង្រឹងមូលដ្ឋាននៃការពិត និងជួយផ្ដល់យុត្តិធម៌បន្ថែមទៀត សម្រាប់ប្រជាជាតិកម្ពុជា ព្រមទាំងនឹងចូលរួមជួយព្យាបាលស្នាមរបួសរបស់អ្នកនៅរស់រានមានជីវិត និងជួយកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ»។

សម្ដេចធិបតី បញ្ជាក់បន្ថែមដូច្នេះថា៖ «តាមរយៈ អ.វ.ត.ក កម្ពុជា បានបង្ហាញពីការប្រកាន់ភ្ជាប់នូវគោលការណ៍នៃការទទួលខុសត្រូវ ដើម្បីការពារ ហើយការដែល អ.វ.ត.ក មានលក្ខណៈជាសាលាក្ដីកូនកាត់ ដោយគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានអនុញ្ញាតឱ្យ អ.វ.ត.ក នាំយកមេរៀនសំខាន់ៗទាំងនេះ ផ្ដល់ទៅឱ្យសហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកលែងជួបប្រទះសោកនាកម្មពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបោសសម្អាតពូជសាសន៍ទៀតហើយ»៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)