Connect with us

សេដ្ឋកិច្ច

ពូទីន​៖ រុស្ស៊ី​អាច​បង្ហូរ​ប្រេង​​អម​តាម​បំពង់បង្ហូរ​ឧស្ម័ន​ដែល​គ្រោង​សាង​សង់​ថ្មី​កាត់​​ម៉ុងហ្គោលី

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ​ ពូទីន​ បាន​​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ រុស្ស៊ី​អាច​បញ្ជូន​ប្រេង​​ទៅ​ឱ្យ​ប្រទេស​ចិន​ តាម​បំពង់​បង្ហូរ​ ដែល​អម​បំពង់បង្ហូរ​​ឧស្ម័ន​គ្រោង​សាង​សង់ថ្មី​​ កាត់​តាម​រយៈ​​ប្រទេស​ម៉ុងហ្គោលី​។​ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ពូទីន ដែល​បាន​បញ្ចប់​​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​​២​ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន​ បាន​និយាយ​ថា​ ​រុស្ស៊ី​ និង​ចិន​បាន​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍រួម​ក្នុង​ការ​ឆ្ពោះ​ទៅ​មុខ​​ជាមួយ​នឹង​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia 2 ​ដែល​បាន​ស្នើ​ឡើង​។​

លោក ​ពូទីន​ បាន​​​បន្ត​ថា​​៖ «​លើស​ពី​នេះ​ទៅ​ទៀត​ វា​អាច​ទៅ​រួច​ក្នុង​ការ​ដាក់​ទាំង​បំពង់​បង្ហូរ​ឧស្ម័ន​ និង​បំពង់​បង្ហូរ​ប្រេង​នៅ​ក្នុង​ច្រក​របៀង​តែ​មួយ​»។ អ្វី​ដែល​លោក​ ពូទីន​ លើក​ឡើង​នេះ​ គឺ​ជា​គំនិត​មួយ​ ដែល  ​រុស្ស៊ី​លើក​យក​ទៅ​ពិភាក្សា​រួច​ម្ដង​ហើយ​ កាល​ពី​ឆ្នាំ​ ២០១៨​។  ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​និយាយ​ថា​ ក៏​មាន​ជម្រើស​ផ្សេង​ទៀត​សម្រាប់​ការ​ផ្គត់​ផ្គង់​ថាមពល​របស់​រុស្ស៊ី​ដល់​ប្រទេ​ស​ចិន​ រួម​ទាំង​តាម​នាវា​ដឹក​ប្រេង​តាម​បណ្ដោយ​ផ្លូវ​សមុទ្រ​ខាង​ជើង​ កាត់​តាម​តំបន់​អាក់ទិក​។​

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ជម្រើស​ទាំង​អស់​គឺ​អាច​ធ្វើ​ទៅ​បាន​ វា​​អាច​ទទួល​យក​បាន​ និង​អាច​ធ្វើ​ទៅ​បាន​ខាង​សេដ្ឋ​កិច្ច​។ វា​ចាំ​បាច់​ក្នុង​ការ​ជ្រើស​រើស​ជម្រើស​ដ៏​ល្អ​បំផុត​»។

​ទោះ​បី​ជា​មាន​​និយាយ​ច្រើន​ដង​ពី​​គម្រោង​ Power of Siberia 2 ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី​ រុស្ស៊ី​ និង​ចិន​​មិន​ទាន់​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ ដើម្បី​បន្ត​កសាង​វា​នៅ​ឡើយ​ទេ​។​ ​ឧបនាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ Alexander Novak ដែល​អម​ទស្សនកិច្ចទៅ​ចិន​​ជាមួយ​លោក​ ពូទីន​ ​បាន​​អះ​អាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រុស្ស៊ី​ និង​ចិន​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ពី​គម្រោង​ដដែល​​ឆាប់​ៗ​នេះ​។​

គួរ​គូស​បញ្ជាក់​ថា​ បំពង់​​បង្ហូរ​​ឧស្ម័ន​ ​ Power of Siberia 2 មាន​សមត្ថភាព​បង្ហូរ​ឧស្ម័ន​ ៥០ ប៊ីលាន​ម៉ែត្រ​គូប​/ឆ្នាំ​ ​​ពី​តំបន់​ Yamal​ ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​រុស្ស៊ី​។ គម្រោង​នេះ​ ​អាច​បន្ទាន់​សម្រាប់​រុស្ស៊ី​ ​ខណៈ​រុស្ស៊ី​​ និង​​​ចិន​ បាន​បង្កើន​ប្រតិបត្តិការ​សេដ្ឋកិច្ច​ ជា​ពិសេស​លើ​វិស័យ​ថាមពល​ ក្រោយ​​​រុស្ស៊ី​ចូល​​​ឈ្លាន​ពាន​​អ៊ុយក្រែន​នៅចុង​ខែ​កុម្ភៈ​ឆ្នាំ ២០២២​​ ដោយ​សារ​ទណ្ឌកម្ម​ និង​ការ​ងាក​ចេញពី​ថាមពល​រុស្ស៊ី​​របស់​អឺរ៉ុប​ និង​សម្ព័ន្ធ​មិត្ត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម