Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសៀមប៉ាងស្ថាបនាផ្លូវក្រួសក្រហម ៥​ខ្សែ​ ប្រវែង ១៤ គីឡូម៉ែត្រ

បានផុស

នៅ

អាជ្ញាធរស្រុកសៀមប៉ាងបានស្ថាបនាផ្លូវក្រួសក្រហមចំនួន ៥ ខ្សែប្រវែងជាង១៤ គីឡូម៉ែត្រជូនប្រជាពលរដ្ឋរស់នៅ​ឃុំ​ថ្មកែវជាង ៩០០ គ្រួសារនៅឆ្នាំ ២០២៤ នេះ បន្ទាប់ពីអាជ្ញាធរបានលើកគម្រោងសាងសង់ផ្លូវ ខ្វាត់ខ្វែងនៅក្នុងភូមិ ឃុំ សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងមានប្រសាសន៍ថា ដើម្បីអនុវត្តឲ្យបានឆ្លើយតបតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី ៧ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា អាជ្ញាធរនៅមូលដ្ឋានបានអនុវត្ត នូវការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ បានល្អសម្រាប់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុកមានប្រសាសន៍បន្ថែមថា នេះជាសមិទ្ធផលរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុក ក៏ដូចជាថ្នាក់ដឹកនាំក្នុងខេត្ត ជាពិសេសរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យដល់មូលដ្ឋាននៅទីជនបទ។

លោកបន្តថា នៅតាមភូមិឃុំនីមួយៗអាជ្ញាធរបានលើកគម្រោងធ្វើការអភិវឌ្ឍ ផ្លូវ ស្ពាន លូ ដើម្បីបម្រើសេចក្តី ត្រូវការចាំបាច់ជូនប្រជាពលរដ្ឋយើង ឲ្យកាន់តែបានប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ មិនដែលអាក់ខានឡើយ។

លោកមេឃុំថ្មកែវបានបញ្ជាក់ថាថា÷ជាក់ស្ដែងនៅក្នុងឃុំថ្មកែវ យើងបានចំណាយថវិកាមូលនិធិឃុំជាង ៦០០ លាន​រៀល សម្រាប់ទៅលើគម្រោងសាងសង់ផ្លូវ ស្ពាន លូ ចាប់ចេញពីចំណុចមួយទៅចំណុចមួយ ដែលជាគោលដៅបម្រើសេចកក្តីត្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាព ងាយស្រួលក្នុងការធ្វើចរាចរណ៍ទាក់ទងគ្នាទៅវិញទៅមក និងបាន បង្ហាញពីការដោះស្រាយបញ្ហាប្រឈម ទៅតាមសំណូមពរដែលប្រជាពលរដ្ឋចង់បាន។

លោក ស៊ីនដាន តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំថ្មកែវបានសាទរចំពោះការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំខេត្ត ស្រុក ជាពិសេសក្រុមការងារចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែងរបស់រាជរដ្ឋាភិបាល ដែលបានគិតគូដោះស្រាយបញ្ហាលំបាក ជូនបងប្អូនប្រជាពលរដ្ឋយើងបានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងដូចសព្វថ្ងៃនេះ។

លោកបន្តថា បច្ចុប្បន្ន យើងមានផ្លូវ ល្អស្រួលធ្វើចរាចរណ៍ ហើយប្រជាកសិករ មានភាពងាយស្រួលក្នុងការដឹកសម្ភារៈកសិកម្មទៅស្រែចំការ ដឹកកសិផលមកកាន់ទីផ្សារ កូនចៅទៅសាលារៀនក៏បានទាន់ពេលវេលាផងដែរ។  

សូមបញ្ជាក់ថា ផ្លូវទាំង៥ខ្សែនេះស្ថិតនៅក្នុងភូមិញ៉ាំងស៊ុម និងភូមិផាបាំង ក្នុងឃុំថ្មកែវ ដែលអាជ្ញាធរឃុំ បានលើកគម្រោង​ធ្វើការអភិវឌ្ឍ ដោយត្រូវចំណាយថវិកាមូលនិធិឃុំ សរុប ជាង ៦០០ លានរៀល សាងសង់ផ្លូវបានចំនួន ៥ ខ្សែមានប្រវែងសរុបជាង ១៤ គីឡូម៉ែត្រ បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ ២០២៤នេះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម