Connect with us

ព័ត៌មានជាតិ

ខ្លោងទ្វារបុរាណ​ក្នុងក្រុង​បាត់ដំបង មានបារមីអាជ្ញាធរបន្ត​អភិរក្ស​ការពារ​ មិនហ៊ានប៉ះពាល់

បានផុស

នៅ

ខ្លោងទ្វារ​ដំណាក់​ហ្លូ​ង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង និង​មហាជន​ដឹង​ថា​ មាន​បារមី​​គ្រប់គ្រង​យ៉ាង​សក្ដិសិទ្ធិ​ដែល​មិន​អាច​ប៉ះពាល់​បាន ដែល​មាន​ទីតាំង​ជាប់​ចិញ្ចើម​ផ្លូវ​អតីត​លេខ​១០ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ហ្លូង (អតីត​ភូមិ​ដង្កោ​ទាប) សង្កាត់​ទូល​តាឯក ​​ក្រុង​បាត់ដំបង។

ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ជំនាន់​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ជា​ខ្លោងទ្វារ​មាន​បារមី​ខ្លាំងពូកែ​សក្ដិសិទ្ធិ​គ្មាន​ពីរ​ក្នុង​ខេត្ត​បាត់ដំបង​រហូត​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ បើ​ស្ថិត​ទោះ​បី​ជា​ស្ថិត​ក្នុង​គម្រោង​ដែល​ត្រូវ​អភិវឌ្ឍន៍​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ខ្លោងទ្វារ​ស្ថិត​នៅ​ចំណុច​ខាង​លើ​នេះ បានលើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ឲ្យ «​កម្ពុជា​ថ្មី» ដឹង​ថា ការ​បែក​ធ្លាយ​រឿង​ខ្លោងទ្វារ​ខាង​លើនេះ ខណៈ​ដែល​ជាង ១០ឆ្នាំមុន អាជ្ញាធរ​ខេត្តនិង​មន្ត្រី​ជំនាញ​​បាន​ធ្វើការ​អភិវឌ្ឍន៍​​លើ​គម្រោង​ពង្រីក​ផ្លូវ​ឲ្យ​ទៅ​​ជា​ផ្លូវ​ភ្លោះ ហើយ​ខ្លោងទ្វារមួយ​នេះស្ថិតក្នុងគម្រោង ទើប​តម្រូវ​ឲ្យធ្វើ​ការ​ឈួសឆាយ តែ​ត្រូវ​បាន​រាំងស្ទះ​ដោយ​ខ្លោងទ្វារ​នេះ បាន​បង្ហាញ​មហិទ្ធិឫទ្ធិ​ដ៏​អស្ចារ្យ ទើប​អាជ្ញាធរ​ខេត្ត​​បញ្ឈប់​ការ​ប៉ះពាល់​រហូត​ដល់​សព្វថ្ងៃ។

ប្រភព​ដដែល​បន្ត​ថា «កាល​គ្រា​នោះ ក្នុង​អំឡុង​ឆ្នាំ​២០១៥ គ្រប់គ្រង​ជា​អភិបាល​ខេត្ត​ដោយ​លោក ចាន់ សុផល ហើយ​បាន​ឲ្យ​​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ទទួល​សាងសង់​ផ្លូវឲ្យ​គ្រឿង​​ចក្រ​មក​ឈួសឆាយ​កម្ទេច​របង និងខ្លោងទ្វារ​ដើម្បី​ពង្រីកផ្លូវ ខណៈ​ដែលរបង​ត្រូវបាន​ឈួសឆាយ​រួចរាល់​នៅតែ​ខ្លោងទ្វារ រង​ចាំ​ឈួសឆាយ​កម្ទេច​តាម​ក្រោយ ​តែគ្រាន់តែ​បាន​ប៉ះពាល់​ខូចខាត​បន្តិច គ្រឿង​ចក្រ​ត្រូវខូច​​អត់ដំណើរការ ហើយ​បន្ថែម​​គ្រឿងចក្រ​រហូតដល់ ​២ ​គ្រឿងថែមទៀត ក៏ខូចដូចគ្នា ហើយ​​បាន​ឮ​ដំណឹង​នេះ ភ្លាម​ៗ​នោះ លោក ចាន់ សុផល ក៏​មកពិនិត្យ ហើយ​ឲ្យ​បញ្ឈប់​ការឈួសឆាយតែម្តង»។

ប្រភពបន្តថា មិន​បានប៉ុន្មានថ្ងៃផងស្រាប់​តែ​អ្នកបញ្ជា​គ្រឿងចក្រ​ទី១ ដែល​ធ្វើឲ្យបែក​បាក់​ខ្លោងទ្វារ​បន្តិចបន្តួច​បាន​ឈឺ​ស្លាប់​​ទើប​មានការ​ភ្ញាក់ផ្អើលតែម្តង។ ដោយ​ឡែក​ខ្លោងទ្វារដ៏​ចំណាស់​មួយនេះ​ បានបន្សល់​តាំងពី​សម័យអាណា​និគមនិយម​បារាំង​មក​ម្ល៉េះ ហើយ​កាល​​ពីដើម​ទីតាំងនេះ គឺជា​ដំណាក់របស់​ក្សត្រមួយ​ព្រះអង្គ ហើយ​នៅ​ម្ខាង​ថ្នល់​ទល់មុខនឹង​ដំណាក់​នេះគឺ​មាន​ស្រះទឹកមួយយ៉ាង​​ធំដែលមានឈ្មោះ​​ថា​ស្រះ​ដំណាក់ហ្លួង។

ក្រោយ​មក​ ដោយ​សារ​តែ​មាន​ការផ្លាស់ប្តូរ​ទីតាំង​ដំណាក់​របស់​​ក្សត្រ​ក្រោយៗ ទើប​ទី​តាំងខាងលើ​នេះ​បាន​កែប្រែ​ទៅជា​មន្ទីរពេទ្យ​ព ២ (មន្ទីរ​ពេទ្យ​យោធា) ដោយ​ការ​សាងសង់​បាន​ធ្វើជារបងថ្មី និង​បាន​តភ្ជាប់​ជា​មួយ​នឹង​ខ្លោងទ្វារ​នោះ​តែម្ដង តែ​មិន​បាន​បើកទ្វារ​​ដែកនោះ​ឲ្យដំណើរការ​នោះទេ ដោយបាន​បិទចោលរហូត ហើយ​មន្ទីរពេទ្យ​ត្រូវធ្វើខ្លោងទ្វារថ្មី សម្រាប់​ឲ្យបុគ្គលិក និង​អ្នកជំងឺចេញ​ចូលជំនួស​វិញ។

លោក ចាស់​ព្រឹទ្ធាចារ្យ ពុទ្ធ សំរិទ្ធ បាន​ប្រាប់ថា «ចំណែក​ស្រះ​ដ៏ធំ​ដែល​មានឈ្មោះ​ថា​ ស្រះដំណាក់ហ្លួង​នោះ​ក៏ត្រូវបានចាក់​ដីលុប​ជា​បណ្តើរៗព្រមទាំងបានប្រែក្លាយទៅជាភូមិដំណាក់ហ្លួងរហូតមកទល់នឹងសព្វថ្ងៃនេះ»។

នៅក្នុងអំឡុងឆ្នាំ២០១៥ អាជ្ញាធរខេត្ត​បាន​កំណត់​ពង្រីក​ផ្លូវ​អតីត​ផ្លូវជាតិលេខ១០ ធ្វើជា​ផ្លូវភ្លោះ​ដោយ​តម្រូវ​ឲ្យ​មន្ទីរ សាធារណការ​ចាត់ចែង​ការងារ​ពង្រីកផ្លូវ​ឲ្យធំទូលាយ ប៉ុន្តែការ​ពង្រីកនេះ​បានប៉ះពាល់ដល់​របងមន្ទីរពេទ្យនេះទាំងស្រុង ទើប​ខាង​មន្ទីរពេទ្យបាន​រំកិលរបង​ថយក្រោយតាមការសំណូមពរ​ពី​អាជ្ញាធរខេត្ត។ ដោយ​ឡែកខ្លោងទ្វារ​ដែលត្រូវបានគេចាត់ទុកថាមាន​បារមីខ្លាំងពូកែនោះ គឺមិនមាន​នរណា​ម្នាក់ហ៊ាន​ទៅវាយ​រំលាយចោលនោះទេ។ បច្ចុប្បន្នខ្លោងទ្វារនេះ ត្រូវបានប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខេត្ត​រក្សាទុកនៅ​លើ​ទ្រូងផ្លូវតែម្ដង​មិនហ៊ានប៉ះពាល់ឡើយ ដោយ​សារតែខ្លោងទ្វារនេះ មានបារមី និងមហិទ្ធិឫទ្ធិពូកែស័ក្ដិសិទ្ធិខ្លាំងពេក។

ជា​អតីត​យោធា​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៨០ លោក សុខ ចាន់ អាយុ​ ៥៥ ​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុងបាត់ដំបង ហើយ​ផ្ទះ​លោក​នៅ​ចម្ងាយ​ពី​ខ្លោងទ្វារ​ដំណាក់​ហ្លួង​នេះ​ប្រមាណ​១០០ ​ម៉ែត្រ​ប៉ុណ្ណោះ បច្ចុប្បន្ន​លោកជាអ្នកមើលថែ និង​បោសសំអាតនៅ​ទីតាំង​ខ្លោងទ្វារ និង​រង់​ចាំ​ស្វាគមន៍​ប្រជាពលរដ្ឋ​ជិតឆ្ងាយ​មក​បន់ស្រន់​សុំក្តីសុខ និង​ក្តីបំណង​ដែលប្រាថ្នា​ចង់បាន។

បើតាម​លោកយល់ឃើញថា ខ្លោងទ្វារ​នេះ​ពិត​ជា​មាន​បារមី​សក្ដិសិទ្ធិ​ដូច​ការ​លើក​ឡើង​ខាង​លើ​នេះ​មែន​ សូម្បី​តែ​អ្នកមក​បន់ស្រន់​ក៏បាន​ប្រាប់​លោកច្រើនណាស់ដែរ អំពីការ​បន់របស់​ពួកគាត់ តែង​​បាន​​សម្រេច​ដូច​បំណង​ដែល​ពួកគាត់​បាន​បន់ស្រន់ តែ​រឿងរ៉ាវ​ផ្សេង​ៗ​ដែល​​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ខ្លោងទ្វារ​នេះ​​លោក​មិនបានដឹងច្បាស់ទេ។

ទន្ទឹមនេះ បើ​តាម​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្ត លោក គឹ​ម សោភ័ណ្ឌ បានបញ្ជាក់បន្ថែមថា ជុំវិញប្រវត្តិខ្លោងទ្វារនេះ លោក​ក៏មិន​សូវដឹងច្បាស់ដែរ តែ​បើយោង​តាម​រយៈ​ឯកសារ​ខ្លះៗដែលលោកបានដឹង ខ្លោងទ្វារ​ដំណាក់​ហ្លួង​នេះ​ សាងសង់​ក្នុង​ចន្លោះ​ឆ្នាំ​១៩២៨ ដល់​អំឡុង​ ឆ្នាំ​១៩៤០ ឬ​លើស​ពី​នេះ​បន្តិចបន្តួច​ក្នុង​រជ្ជកាល​ព្រះបាទ​ព្រះ​មុនី​វង្ស។

លោកបន្តថា «ខ្ញុំ​ជឿ​ដែរ ព្រោះ​កាល​មុន​អំឡុង​ពេល​រៀប​ចំ​គម្រោង​សាងសង់​ពង្រីក​ផ្លូវ​ថ្មី​ៗ​កន្លង​ទៅ​នេះ អាជ្ញាធរ​មន្ត្រី​ជំនាញ និង​ខាង​មន្ទីរ​ធម្មការ​ខេត្ត​ បាន​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​ពិធី​រំកិល​ខ្លោងទ្វារ​ចេញពី​ទីតាំង​ចាស់ តែ​មិន​ទាន់​ធ្វើ​ពិធី​នោះ​ផង ស្រាប់តែ​មាន​បញ្ហា​កើត​ឡើង​ស្ដែង​ៗ​តែ​ម្ដង។ ពេល​នេះ​យើង​បាន​សម្រេច​ធ្វើ​ផ្លូវ​វាង​ជុំវិញ និង​រៀបចំ​ធ្វើ​សួនច្បារ​ទីតាំង​ខ្លោងទ្វារ​នេះ​ហើយ​»៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ច​ប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី

ព័ត៌មានជាតិ៥ ម៉ោង មុន

ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាល​ក្រុងប៉ោយប៉ែត ឆ្មក់​ចូល​ក្លឹប​កំសាន្ត​ស្តាស៊ីធី ឃាត់​ខ្លួន​ជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរនិងពិនិត្យរកសារធាតុញៀន

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាភិបាលថៃ​នឹង​ពិនិត្យ​លើកលែង​តម្លៃ​សេវា​ការ​អនុញ្ញាត​ចេញ-ចូល​ប្រទេស​ថៃ ដល់​ពលករ​ខ្មែរ អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ២០២៥​ខាងមុខ

ព័ត៌មានជាតិ១០ ម៉ោង មុន

សប្តាហ៍ថាមពលស្អាត នឹងចាប់ផ្តើមថ្ងៃទី៣១ តុលា ជំរុញការអនុវត្តថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែរ ជាការត្រៀមខ្លួនប្រយុទ្ធ

កីឡា១១ ម៉ោង មុន

អបអរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ Falcons ឡើងវគ្គ៨ក្រុម ពាន​អាស៊ីលំដាប់ទី៣

ព័ត៌មានជាតិ៥ ម៉ោង មុន

ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម