Connect with us

សេដ្ឋកិច្ច

កំណើនយឺតនៃសេដ្ឋកិច្ចសកលនិងតំបន់ធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ផែភ្នំពេញកើនឡើងតិចតួច

បានផុស

នៅ

ភ្នំពេញ៖​ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលនិងតំបន់ហាក់មានសភាពល្អប្រសើរជាបណ្តើរៗ​ ប្រតិបត្តិការរបស់កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅលើ ផ្សារមូលបត្រកម្ពុជា(CSX) កើនឡើងតិចតួចនៅក្នុងត្រីមាសទី១ កន្លងទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាការណ៍ហិរញ្ញវត្ថុរបស់ក. ស. ភ.ផ្ញើរទៅកាន់ CSX សម្រាប់ការអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៣២,៨៤៧  ពាន់លានរៀល បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើងជាង ២​ ពាន់លានរៀល ឬស្មើនឹង ៦,៧៨% ។

ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានសរុបចំនួនជាង ៦,១៨៦ ពាន់រៀល បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះចំនួនជាង ១,៧៦៩​ ពាន់រៀល ឬ​ស្មើនឹង ២២,២៤%។

លោក ហ៊ី បាវី អគ្គនាយកនៃក. ស. ភ.បានមថ្លែងនៅក្នុងរបាយការណ៍៖«លទ្ធផលប្រចាំត្រីមាសទី១ឆ្នាំ២០២៤របស់ក. ស. ភ មានកំណើនទាបជាងត្រីមាសទី១ឆ្នាំ២០២៣ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤នេះ ក. ស. ភ បានដាក់ចេញនូវយន្តការបន្ថែមទៀត តាមរយៈការពង្រឹងគុណភាពសេវាកម្ម ការពង្រីកសមត្ថភាពលើកដាក់ និងផ្ទេរផ្ទុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ឱ្យប្រើប្រាស់នូវចំណតផែរណបតាមដងទន្លេ និងសំដៅឱ្យលទ្ធផលប្រចាំឆ្នាំ២០២៤ សម្រេចបានតាមផែនការដែលបានគ្រោងទុក»។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១,០៣១.៦១២.៦៧៨ ថយចុះចំនួន ៩.២៧០.៨៥៥ ពាន់រៀល ស្មើនឹង ០,៨៩% និងមូលធនសរុបមានចំនួន ៧៨៩.៦៩០.៤១៨ ពាន់រៀល ថយចុះចំនួន ៧.០៦៩.៩៧២ ពាន់រៀល ស្មើនឹង ០,៨៩% បើធៀបនឹងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម